កូរ៉េខាងត្បូង៖ Gong Minzy បានចូលរួមក្នុងកម្មវិធី Video Star ហើយបាននិយាយពីអារម្មណ៍របស់នាង កាលដែលនាងចាកចេញពី 2NE1 កាលពីឆ្នាំ ២០១៦។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំបូងនាងបានបើកចំហពីរឿងដែលនាងបានតស៊ូជាមួយនឹងក្រុម ក្រោយក្រុមបន្តសម្រាករយៈពេលយូរដោយផ្តោតលើការផ្សព្វផ្សាយ។ ទោះបីជា 2NE1 មានបទចម្រៀងល្បីៗជាច្រើនយូរមកហើយ តែពួកគេមានអាល់ប៊ុមតែ ២ ប៉ុណ្ណោះអំឡុងពេលប្រឡូកក្នុងការងារ ៧ ឆ្នាំរបស់ពួកគេ។
Minzy បាននិយាយថា៖
Minzy បានបង្ហើបថានាងទទួលរងនូវមតិអវិជ្ជមាននិងព័ត៌មានក្លែងក្លាយជាច្រើន បន្ទាប់ពីនាងសម្រេចចិត្តចាកចេញពីក្រុម 2NE1។ ដោយសារតែពេលនោះគឺនាងនៅក្មេង វាគឺជារឿងដែលធ្ងន់ណាស់សម្រាប់នាងដែលទទួលរងនូវមតិអវិជ្ជមាន។
Minzy បានបន្ថែមទៀតថា៖
ទោះបីជានាងមានដំណើរដ៏វែងឆ្ងាយចាប់តាំងពីចាកចេញពីក្រុមនេះក៏ដោយ Minzy បានបើកចំហថា Sandara Park គឺជាប្រភពនៃកម្លាំង និងការលើកទឹកចិត្តដ៏ធំធេង ក្នុងកំឡុងពេលដែលនាងកំពុងឈប់សម្រាកនោះ។ ពេលលឺ Minzy និយាយអំពីរឿងរ៉ាវរបស់នាង Sandara Park មិនអាចទប់ទឹកភ្នែកបានទេដោយនាងរំជួលចិត្តជាខ្លាំង។
Minzy បាននិយាយទាក់ទងនឹង Sandara ថា៖
បន្ទាប់មក Sandara បានសារភាពថានាងមានអារម្មណ៍ថានាងមិនអាចថែរក្សា Minzy បានល្អទេ អំឡុងពេលដែលនៅ 2NE1 នោះ។ Minzy និងនាងបានចែករំលែកពេលវេលាដ៏រំជួលចិត្តមួយនៅពេលពួកគេទាំងពីរយំគិតអំពីដំណើរដ៏វែងរបស់ពួកគេជាមួយគ្នាក៏ដូចជា 2NE1 នោះ។
Sandara បាននិយាយថា៖
ទោះបីជា Minzy គឺមានភាពឯករាជ្យក្តី ក៏ Sandara នៅតែបន្តផ្សព្វផ្សាយនៅក្រោមផលិតកម្ម YG Entertainment ប៉ុន្តែពួកគេនឹងនៅតែរាប់អានគ្នាដូចបងប្អូនអញ្ចឹង៕
ទស្សនាវីដេអូខាងក្រោម៖