ស្នេហា​​​​​រំភើប​​ចិត្ត​​ទាំង​ ៧រឿង​​នេះ​​ នឹង​ជួយ​​ឲ្យ​អ្នក​​ជឿ​​ថា​​ «ស្នេហ៍​ពិត​​​​» មានមែន!

//s5.kh1.co/6a/6ade9a70669f9fa91073729714d54f9d4bc87019.jpeg
យល់ដឹង

 ០៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ធ្លាប់ឈឺចាប់ដោយសារស្នេហា នោះក៏មិនមានន័យថា ស្នេហ៍ពិតគ្មាននៅលើលោកនេះនោះទេ។ អ្នកអាចជួបនូវ​ការ​ឈឺចាប់​ជាច្រើនដង ទើបអាចជួបស្នេហ៍ដែលសមប្រកបបាន

ធ្លាប់ឈឺចាប់ដោយសារស្នេហា នោះក៏មិនមានន័យថា ស្នេហ៍ពិតគ្មាននៅលើលោកនេះនោះទេ។ អ្នកអាចជួបនូវ​ការ​ឈឺចាប់​ជាច្រើនដង ទើបអាចជួបស្នេហ៍ដែលសមប្រកបបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលនេះយើងនឹងលើកយករឿងរ៉ាវ​ស្នេហាដែល​ជា​រឿងពិតមួយមកជូនលោកអ្នកអាន សង្ឃឹមថាវានឹងអាចជួយ​ឳ្យអ្នកអាន​បើកចិត្តឳ្យទូលាយ និងបន្តរស់នៅដោយការជឿជាក់លើស្នេហ៍ពិត ថាវាពិតជាមានពិតមែន។

១. បន្ទាប់ពីបានឮរឿងរបស់ប៉ាម៉ាក់ ខ្ញុំក៏ចាប់ផ្តើមជឿថាស្នេហ៍ពិតគឺមានពិតមែន។ កាលពីយូរមកហើយ ម្ដាយ របស់ខ្ញុំត្រូវទៅរៀននៅទីក្រុងមួយទៀត ប៉ារបស់ខ្ញុំពិបាកចិត្តខ្លាំងណាស់ គាត់ដើរតាមម្តាយខ្ញុំគ្រប់កន្លែង ម្ដាយខ្ញុំក៏សួរ ថា «ចុះបើខ្ញុំស្លាប់ បងឯងរស់យ៉ាងម៉េច?» ឳពុកខ្ញុំក៏តបថា «បងរស់មិនកើតទេ បងច្បាស់ជាគេងស្លាប់នៅក្បែរអូន ដែរ»។

២.ខ្ញុំហត់ខ្លាំងណាស់ ព្រោះវាហួសពេលអាធ្រាត្រទៅហើយ ទើបខ្ញុំប្តូរខោអាវរួចលុបលាងមុខ បន្ទាប់មកក៏ចូលគេង។ នៅពេលព្រឹកប្តីរបស់ខ្ញុំក៏សើច គាត់ប្រាប់ខ្ញុំថា ខ្ញុំបានមមើរសួរគាត់ ថា«បងឯងស្រឡាញ់ខ្ញុំ ឬក៏គ្រាន់តែចង់​ទាក់ទងខ្ញុំទេ?» គាត់ក៏ឆ្លើយថា «បងស្រឡាញ់អូន» បន្ទាប់មកខ្ញុំក៏និយាយ ទាំងមមើរទៀត​ថា «ការស្រឡាញ់នរណា​ម្នាក់ គឺទុកឳ្យមនុស្សម្នាក់នោះគេងទៅ»។

៣. ខ្ញុំជាមនុស្សចូលចិត្តរបស់ដែលធ្វើឡើងពីការដេរភ្ជាប់គ្នា ដូចជាពពួកតុក្កតាដេរដោយដៃអីបែបនេះ។ មួយរយៈមក នេះខ្ញុំសង្កេតឃើញថាម្រាមដៃរបស់មិត្តប្រុសរបស់ខ្ញុំមានរបួសរហូត នៅពេលដែលខ្ញុំសួរនាំគាត់ក៏ថាមិនអីរហូត។ កាលពីម្សិលមិញពេលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំបានឃើញតុក្កតារូបបេះដូងដែលធំមួយ នឹងត្រូវដេរភ្ជាប់ដោយបំណែក កំណាត់ខោអាវជាច្រើនពណ៌ផ្សេងៗគ្នា ប្រាកដណាស់ថាស្នាដៃនោះនៅមិនទាន់ល្អអស្ចារ្យនោះទេ តែនៅពេលដែល ខ្ញុំគិតពេលដែលមិត្តរបស់របស់ខ្ញុំកំពុងដេរវាដោយដៃ(ទាំងដែលគាត់មិនចេះនោះ) ខ្ញុំក៏បានដឹងថានោះគឺជាកាដូដ៏ ពិសេសបំផុតនៅក្នុងជីវិតរបស់ខ្ញុំ។

ប្រភពៈអុីនធឺណេត
ប្រភពៈអុីនធឺណេត

៤. ខ្ញុំស្នាក់នៅអន្តេវាសិកដ្ឋានមួយ កាលពីពាក់កណ្តាលរដូវរងារមួយ ម៉ាស៊ីនកម្តៅនៅក្នុងបន្ទប់វាក៏ខូច ហើយធ្វើឳ្យ បន្ទប់ត្រជាក់ខ្លាំងណាស់ ខ្ញុំបានខលទៅមិត្តប្រុសរបស់ខ្ញុំហើយប្រាប់គាត់ បន្ទាប់ពីនិយាយគ្នារួចខ្ញុំក៏រុំខ្លួនឯងនៅក្នុង ភួយហើយរៀនបន្ត។ មួយម៉ោងក្រោយមកមិត្តប្រុសរបស់ខ្ញុំបានខលមកខ្ញុំ «ចេញមកក្រៅមក ខ្ញុំបានទិញម៉ាស៊ីនកម្តៅ មកឳ្យយើង បន្ទប់ច្បាស់ជាត្រជាក់ខ្លាំងណាស់»។

នៅពេលនោះខ្ញុំក៏បានដឹងថាស្នេហាពិតគឺមិនចាំបាច់ហៅគ្នាថា បង អូន ឬក៏ផ្អែមល្ហែមអីពេកនោះទេ គឺគ្រាន់តែការ​បារម្ភពីគ្នាដោយការទិញម៉ាស៊ីនកម្តៅ ឳ្យមនុស្សដែលខ្លួនស្រឡាញ់ និង មិនអាចទ្រាំមើលមនុស្សម្នាក់នោះ​លំបាក បាន​​ នោះគឺវាបានទៅហើយ។

៥.កាលពីឆ្នាំមុន ខ្ញុំនិងស្វាមីបានជួបនូវបញ្ហាហិរញ្ញវត្ថុ ពួកយើងទាំងពីរនាក់បានបាត់បង់ការងារក្នុងពេលតែមួយ ហើយយើងមានតែលុយតិចតួចសម្រាប់ទិញអាហារថោកៗញ៉ាំប៉ុណ្ណោះ។ នៅពេលនោះស្បែកជើងតែមួយគូដែល ខ្ញុំមានក៏រហែកទៀត ហើយខ្ញុំត្រូវពាក់វាពេញមួយរដូវរងារនេះតែវាខូចបាត់ទៅហើយ ខ្ញុំយំខ្លាំងណាស់។ នៅថ្ងៃបន្ទាប់ មកស្វាមីរបស់ខ្ញុំក៏ត្រឡប់មកវិញជាមួយនឹងស្បែកជើងថ្មីមួយគូមក ពីរបីសប្តាហ៍ក្រោយមកទើបខ្ញុំដឹងថាគាត់បាន លក់នាឡិកាដែលឳពុករបស់គាត់បន្សល់ទុកឳ្យ។ ឥលូវនេះពួកយើងលែងមានបញ្ហាអីទៀតហើយ ខ្ញុំបានព្យាយាម​ស្វែងរកទិញ នាឡិកានោះម្ដងទៀត ហើយក៏រកវាបាននៅលើវេបសាយមួយ ពេលនេះខ្ញុំបានលាក់វានៅក្នុងថតតុ ដោយទុកវា សម្រាប់ថ្ងៃកំណើតរបស់គាត់។

៦.នៅពេលដែលខ្ញុំកំពុងតែជិះរថភ្លើង មានគូស្នេហ៍វ័យចំណាស់មួយគូបានអង្គុយជិតខ្ញុំ។ រយៈពេលធ្វើដំណើរដែល ចំណាយអស់ដល់ទីបីម៉ោង បុរសចំណាស់នោះបានគូររូបស្ត្រីចំណាស់ចូលសៀវភៅរបស់ខ្លួនរហូត ធ្វើឳ្យស្រីចំណាស់ អៀនជាខ្លាំង ហើយអ្នកនៅក្បែរនោះក៏ងាកមើលពួកគាត់គ្រប់គ្នា បុរសចំណាស់ក៏និយាយថា «កុំអៀនអីអូនសម្លាញ់ ពួកគេងាកមើលអូនក៏ព្រោះតែអូនស្អាតប៉ុណ្ណោះ សម្រស់ស្រស់ស្អាតដែលបងមើលមិនណាយទោះកន្លងមកជាង៤០ សិបឆ្នាំហើយក៏ដោយ»។

ប្រភពរូប៖ អុីនធឺណេត
ប្រភពរូប៖ អុីនធឺណេត

៧.កាលពី៥ឆ្នាំមុន ខ្ញុំបានបែកគ្នាជាមួយមនុស្សដែលខ្ញុំស្រឡាញ់បំផុត ដោយសំពាធដែលបានមកពីប៉ាម៉ាក់របស់ យើង។ បន្ទាប់ពីមានរឿងនោះខ្ញុំក៏បានទៅសាក់នៅលើម្រាមដៃនាងរបស់ខ្ញុំ ដើម្បីជាសញ្ញាប្រាប់ខ្លួនឯងថាខ្ញុំមិនរៀប ការ ហើយក៏មិនទៅជួបគាត់ទៀតដែរ។ ក្រោយមកខ្ញុំក៏ចាប់ផ្តើមការងារថ្មីនៅក្នុងក្រុមហ៊ុនតូចមួយ ហើយមនុស្សម្នាក់ នោះក៏ក្លាយទៅជាអ្នកគ្រប់គ្រងនៅផ្នែករបស់ខ្ញុំ ពួកយើងទំនាក់ទំនងគ្នាធម្មតា និងធ្វើជាមិនស្គាល់គ្នា។ កាលពីម្សិល មិញនេះគេក៏បានហៅខ្ញុំទៅប្រាប់ថា «ស្នាមសាក់គឺមិនត្រូវមាននៅក្នុងកន្លែងធ្វើការនេះទេ ហើយនាងត្រូវលាក់វាឳ្យ ជិត» បន្ទាប់មកគេក៏បានណែនាំវិធីមួយដល់ខ្ញុំថា ឳ្យពាក់ចិញ្ចៀនដើម្បីបិទបាំងវា ដែលនោះវាគឺជាចិញ្ចៀនភ្ជាប់ពាក្យ របស់ពួកយើង៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T