សម្រស់ដ៏ស្រស់ស្អាតនៃដែនកោះ ដែលត្រូវរៀបចំព្រឹត្តិការណ៍ប្រកួត UFC 251 លំដាប់ពិភពលោក

//s5.kh1.co/c4/c484d505eaebc1b4c917ee1a02acef8c29f7cfa6.jpg
កីទ្បា

 ០៨-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Abu Dhabi ទឹកដីដែលនឹងត្រូវរៀបចំការប្រកួតវាយដាក់ទ្រុងរបស់ UFC

បរទេស៖ UFC បានបញ្ចេញនូវរូបភាពមួយចំនួននៃការរៀបចំព្រឹត្តិការណ៍ប្រកួតលំដាប់ពិភពលោក នៅលើដែនកោះដ៏ស្រស់ស្អាតនៃប្រទេសអារ៉ាប់។ កីឡាករ Jorge Masvidal និង Kamaru Usman បានហោះចេញសំដៅទៅមជ្ឈឹមបូព៌ា សម្រាប់ការប្រកួតរបស់ពួកគេនាសប្តាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jorge Masvidal និង Kamaru Usman
Jorge Masvidal និង Kamaru Usman

កីឡាករទាំងពីរ នឹងត្រូវបានធ្វើតេស្តរកវីរុសកូរ៉ូណាម្តងទៀត នៅពេលពួកគេបានទៅដល់ ហើយត្រូវនៅដោយឡែកក្នុងសណ្ឋាគាររយះពេល២៤ម៉ោង រហូតលទ្ធផលបញ្ជាក់ថាមិនមានបញ្ហាអ្វី ទើបកីឡាករទាំងពីរអាចហ្វឹកហាត់ និងសម្រកគីឡូរបស់ពួកគេ។

សង្វៀនតម្លើងលើឆ្នេងខ្សាច់
សង្វៀនតម្លើងលើឆ្នេងខ្សាច់

 Masvidal និង​ Usman ក៏មានជម្រើសអាចហាត់នៅតាមឆ្នេរសមុទ្រ បន្ទាប់ពីសង្វៀនត្រូវបានតម្លើងរួចរាល់នៅទីនោះ។ ទីលានប្រកួតត្រូវបានរៀបចំតម្លើងឡើងទាំងស្រុង ដើម្បីបិទបាំងបរិយាកាសខាងក្រៅ មិនដូចកាលពីកម្មវិធីមុនៗឡើយ។

គូពិសេសៗ
គូពិសេសៗ

ក្រៅពីជំនួបរបស់អ្នកទាំងពីរ ក៏មានគូពិសេសផ្សេងទៀតដូចជា Alexander Volkanovski និងត្រូវប្រកួតការពារខ្សែក្រវ៉ាត់ជាមួយ Max Holloway, ​Jose Aldo ប៉ះ Petr Yan ដើម្បីដណ្តើមខ្សែក្រវ៉ាត់របស់ខ្លួនមកវិញដែលធ្លាប់បាត់បង់ទៅនោះ ក្រៅពីនេះក៏មានគូនារី២គូអមក្នុងការប្រកួតថ្ងៃនោះផងដែរ៕

រូបភាបនៃការរៀបចំ
រូបភាបនៃការរៀបចំ
រូបភាបនៃការរៀបចំ
រូបភាបនៃការរៀបចំ
រូបភាបនៃការរៀបចំ
រូបភាបនៃការរៀបចំ

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T