អីយ៉ាស ស្ងាត់ៗ ហ៊ា Mark បង្ហាញវីឡាថ្មីយ៉ាងស្កឹមស្កៃ ប្រណីតមិនណយទេ

//s5.kh1.co/b1/b1da339e1c0444b609c19d51644db5217dfeee45.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គ្រាន់តែឃើញ បរិយាកាសជុំវិញផ្ទះក៏គួរឲ្យចង់រស់នៅដែរ! ស្ងាត់ៗ ផ្ទះថ្មីរបស់ Mark សាងសង់ជិតរួចរាល់ហើយ រីឯទិដ្ឋភាពក្នុងផ្ទះពិតជាស្អាត​ស្កឹមស្កៃណាស់។

ថៃ៖ ថ្មីៗនេះ កំពូលតារាសម្ដែងប្រុសលំដាប់ជួរមុខប្រទេសថៃ Mark Prin ទើបតែបានបង្ហាញរូបភាពជាមួយគ្រួសារ នាទឹកដីកំណើតខេត្ត ឈៀងម៉ៃ យ៉ាងមានក្ដីសុខ បង្អួតទៅដល់អ្នកគាំទ្ រនៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត ក្នុងរូបភាពនោះផងដែរ Mark បានបង្ហាញទិដ្ឋភាព វីឡាថ្មី ដែលកំពុងតែសាងសង់ជិតរួចរាល់ខ្លះៗហើយនោះ ដោយបានបង្ហោះនៅលើគណនី អ៊ីនស្តាក្រាម ផ្ទាល់ខ្លួន ដែលផ្ទះមួយនេះមើលទៅពិតជាមានម៉ូតស្អាត និងធំស្កឹមស្កៃមិនធម្មតា បើទោះបីជាមិនទាន់សាងសង់ហើយមួយរយភាគរយក្ដី ប៉ុន្តែយើងសង្កេតឃើញថា ទាំងបរិយាកាស ការរៀបចំសួន និងម៉ូតផ្ទះ គឺពិតជាស្អាតគួរឲ្យចង់រស់នៅ។

 ជាមួយគ្នានេះ តាមរយៈការបង្ហោះរូបភាពទាំងនោះ Mark ក៏បានរៀបរាប់ក្នុងនោះផងដែរថា៖ 

កំពុងសាងសង់ ... ផ្ទះនៅឈៀងម៉ៃ ឥឡូវជិតរួចរាល់ហើយ

Mark Prin

យ៉ាងណាមិញ បន្ទាប់ពីបានឃើញការបង្ហោះរូបភាពផ្ទះថ្មីរបស់តារាប្រុសរូបនេះ មានហ្វេនៗជាច្រើន នាំគ្នា ភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះថាស្ងាត់ៗ កម្លោះសង្ហារូបនេះ ស្រាប់តែបង្ហាញរូបរាងផ្ទះដ៏ស្កឹមស្កៃរបស់ខ្លួន ដែលទើបតែសាងសង់ជិតរួចហើយ នៅស្រុកកំណើតបែបនេះ៕

ទស្សនារូបភាពខាងក្រោម៖

Mark Prin
Mark Prin
Mark Prin
Mark Prin
ទិដ្ឋភាពផ្ទះរបស់ Mark Prin
ទិដ្ឋភាពផ្ទះរបស់ Mark Prin
ទិដ្ឋភាពផ្ទះរបស់ Mark Prin
ទិដ្ឋភាពផ្ទះរបស់ Mark Prin
ទិដ្ឋភាពផ្ទះរបស់ Mark Prin
ទិដ្ឋភាពផ្ទះរបស់ Mark Prin
ទិដ្ឋភាពផ្ទះរបស់ Mark Prin
ទិដ្ឋភាពផ្ទះរបស់ Mark Prin
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T