ស៊ុតច្បាស់ហើយ! ប៉ុន្តែលោក Solskjaer ថាបើ Greenwood ហាត់ឲ្យខ្លាំងចំណុចនេះមួយទៀតដឹងតែកប់ហើយ

//s5.kh1.co/8b/8b30b8dbd09b6728d44f631b273967f9ca59f1a4.jpg
កីទ្បា

 ០៨-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស៊ុតច្បាស់ហើយ! ប៉ុន្តែលោក Solskjaer ថាបើ Greenwood ហាត់ឲ្យខ្លាំងការប្រើក្បាលរកគ្រាប់បាល់មួយទៀតដឹងតែកប់ហើយ

អង់គ្លេស​៖ ដូចដែលយើងបានដឹងហើយថាក្លិប Manchester United កំពុងតែមានគ្រាប់ពេជ្រមួយរូបដែលកំពុងឡើងជើងខ្លាំងនោះគឺកីឡាករវ័យក្មេង Mason Greenwood 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mason Greenwood
កីឡាករ Mason Greenwood

ជើងស៊ុតវ័យ១៨ឆ្នាំ កំពុងបង្ហាញទម្រង់លេងដ៏ល្អរបស់ខ្លួន ពោលគឺរកបាន១៥គ្រាប់នៅក្នុងការបង្ហាញខ្លួន១៨ប្រកួតឲ្យ Man Utd នៅរដូវកាលនេះ។ ក្នុងនោះដែរ Greenwood ក៏ត្រូវបានលោកគ្រូបង្វឹកជម្រើសអង់គ្លេស Gareth Southgate កំពុងតែមានការចាប់អារម្មណ៍ខ្លាំងក្នុងការជ្រើសរើសឲ្យចូលរួមលេងក្នុងពានរង្វាន់ EURO នៅឆ្នាំក្រោយ។

កីឡាករ Mason Greenwood
កីឡាករ Mason Greenwood

គួរឲ្យដឹងដែរថា Man Utd បានលក់កីឡាករ Lukaku ឲ្យទៅ Inter Milan គឺដើម្បីទុកកន្លែងឲ្យ Greenwood មានឱកាសបានបង្ហាញសមត្ថភាពរបស់គេក្នុងជម្រើសដំបូងរបស់លោក Solskjaer

កីឡាករ Mason Greenwood
កីឡាករ Mason Greenwood

យ៉ាងណាមិញក្លិបរបស់លោក Solskjaer មួយនេះកំពុងតែពង្រឹងសមត្ថភាពរបស់ Greenwood បន្ថែមទៀតដើម្បីឲ្យរូបគេឈានដល់កម្រិតកំពូល។ ក្នុងនោះលោក Solskjaer បានឲ្យដឹងថា Greenwood ត្រូវតែធ្វើការហ្វឹកហាត់ឲ្យខ្លាំងថែមទៀតលើការប្រើក្បាលរកគ្រាប់បាល់។

ការស៊ុតបាល់របស់កីឡាករ Mason Greenwood 
ការស៊ុតបាល់របស់កីឡាករ Mason Greenwood 

Greenwood ជាកីឡាករដែលមានទេពកោសល្យម្នាក់ ហើយរូបគេកំពុងតែមានការរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ កីឡាកររូបនេះស៊ុតបានច្បាស់ណាស់ ទាំងជើងស្តាំនិងជើងឆ្វេង។ ប៉ុន្តែប្រសិនបើ Greenwood ចង់ក្លាយជាខ្សែប្រយុទ្ធកំពូលម្នាក់នោះទាល់តែរូបគេខំហ្វឹកហាត់ឲ្យខ្លាំងលើការតែត ឬប្រើក្បាលដើម្បីរកគ្រាប់មួយទៀត។

  លោក Solskjaer
ការតែតបាល់របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo
ការតែតបាល់របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភពexpress

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T