ទៅបញ្ចូលហ្គាសឡានសុខៗ ស្រ្តីម្នាក់នេះ​ឈ្នះឆ្នោត​រង្វាន់​ធំ​ដល់​ទៅ​រាប់​ម៉ឺន​ដុល្លារ​

//s5.kh1.co/93/93eb6b516d34abdab34a0b554bdf9ac6142752f3.jpg
សង្គម

 ០៨-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីម្នាក់នៅរដ្ឋ Ontario បាននិយាយថានាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹង​ថានាងបាន​ឈ្នះឆ្នោតកោស​រង្វាន់​ធំពីរដងក្នុងរយៈពេលត្រឹមតែ ៣ សប្តាហ៍ប៉ុណ្ណោះ

ស្ត្រីម្នាក់នៅរដ្ឋ Ontario បាននិយាយថានាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹង​ថានាងបាន​ឈ្នះឆ្នោតកោស​រង្វាន់​ធំពីរដងក្នុងរយៈពេលត្រឹមតែ ៣ សប្តាហ៍ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី Susan Sos អាយុ ៤៥ ឆ្នាំ ដែលត្រូវគេលាក់អត្តសញ្ញាណ​បានប្រាប់មន្រ្តីគ្រប់គ្រងផ្នែក​ឆ្នោតនៅរដ្ឋ​អាន់តារីយ៉ូ ថាលោកស្រីបាន​បើកឡាន​ចេញទៅក្រៅកាលពីពីរបីសប្តាហ៍មុន​ ហើយលោកស្រីក៏បានឈប់​នៅតាម​ផ្លូវដើម្បីបញ្ចូលហ្គាសរថយន្ត ហើយ​ក៏បានទិញឆ្នោតកោស។

លោកស្រីបាននិយាយថា៖ “ខ្ញុំបានរកឃើញកន្លែងស្ងប់ស្ងាត់ល្អមួយដើម្បីឈប់រថយន្ត និងកោសសំបុត្រឆ្នោត​ដែលខ្ញុំ​បានទិញ” ។

ឆ្នោតកោស
ឆ្នោតកោស

«ខ្ញុំពិតជារំភើបជាខ្លាំង ដោយខ្ញុំបានឈ្នះរង្វាន់ធំ គឺទឹកប្រាក់ 36,750 ដុល្លារ»។

លោកស្រីសូស បាននិយាយថាបីសប្តាហ៍ក្រោយមកទៀត គាត់ក៍បានទៅលេងនៅកញ្ចុះកំសាន្តមួយ បន្ទាប់មកគាត់​ក៏បានបានឈប់នៅតាមផ្លូវហើយក៏បានទិញឆ្នោតកោសម្តងទៀត។ លោកស្រីក៏បានឈ្នះរង្វាន់ទឹកប្រាក់ 36,750​ ដុល្លារ​ម្តងទៀតជាលើកទីពីរ។

លោកស្រីបានថ្លែងថា ចាប់តាំងពីខែមករាលោកស្រីបានផ្តោតសំខាន់លើគោលដៅធំៗ ចំនួន ៣ គឺសងបំណុល​គេ មានវិស្សមកាលតូចមួយ និងសន្សំប្រាក់បង់រំលស់ផ្ទះ។ សំណាងទាំងពីរនេះបានជួយគាត់សម្រេចគោលដៅរបស់​គាត់ទាំងអស់៕

Khen Navathanak
Khen Navathanak (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T