ប្រពន្ធ ប៉ែន ចំរ៉ុង ជួបទុក្ខ ពេលពរពោះ កូនក្នុងផ្ទៃ ខណៈ ម្តាយត្រូវចូលមន្ទីរពេទ្យ វះកាត់

//s5.kh1.co/60/60274eddaf960654a69e5821e47c23d96c1d0682.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ម្ដាយភរិយា លោក ប៉ែន ចំរ៉ុង បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបនាង ត្រូវវះកាត់សាច់ដុះក្នុងក ហើយបានបង្ហោះរូបភាពលើគ្រែពេទ្យ ដៃមានព្យួរសារ៉ូម ទាំងកំពុងពរពោះ។

ភ្នំពេញ៖ ពិតណាស់ថា បន្ទាប់ពីរៀបការរួច តារាពហុជំនាញ លោក ប៉ែន ចំរ៉ុង បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយជីវិតគ្រួសារ និងស្នេហាដ៏មានក្ដីសុខជាមួយ ភរិយាដ៏ស្រស់សោភា ដែលលោកតែងបញ្ចេញសកម្មភាពផ្អែមល្ហែម ក៏ដូចជាពាក្យសម្ដីស្វីតៗ ឲ្យអ្នករាល់គ្នាច្រណែនជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថ្មីៗនេះ លោក ប៉ែន ចំរ៉ុង ក៏បានបំពេញតួនាទីជាស្វាមី ដ៏ល្អនិងគម្រូ មើលថែប្រពន្ធ កំពុងពរពោះកូនក្នុងផ្ទៃ ត្រៀមសម្រាលទៀតផង​ ហើយមិនយូរមិនឆាប់ តារារូបនេះ នឹងបានឃើញមុខកូនក្នុងផ្ទៃហើយ ពិតជាដំណឹងដ៏រំភើបណាស់។

ប៉ុន្តែ ស្រាប់តែ ប៉ុន្មានម៉ោងមុននេះ ភរិយា លោក ប៉ែន ចំរ៉ុង បានជួបទុក្ខធំ ដោយម្ដាយ ត្រូវវះកាត់សាច់ដុះក្នុងក ហើយបានបង្ហោះរូបភាពលើគ្រែពេទ្យ ដៃមានព្យួរសេរ៉ូម ទាំងកំពុងពរពោះ ធ្វើឲ្យប្រិយមិត្តរាល់គ្នាសម្ដែងការព្រួយបារម្ភគ្រប់គ្នា។ ក្នុងនោះដែរ ភរិយា ប៉ែន ចំរ៉ុង ថែមទាំងអមមកជាមួយ សារដ៏កម្សត់ថា៖ 

ម៉ាក់ៗរឹងមាំ តិចទៀតវះកាត់ហេីយជានឹងប្រសេីរ ដូចដេីមវិញ

  ភរិយា ប៉ែន ចំរ៉ុង 

ក្រោយពីឃើញបែបនេះភ្លាម មានហ្វេនៗក៏ដូចជាមហាជនយ៉ាងច្រើន សម្ដែងភាពសោកសៅអាណិតភរិយា ប៉ែន ចំរ៉ុង គ្រប់គ្នា ដែលត្រូវជួបទុក្ខ ទាំងកំពុរពរពោះបែបនេះ និងជូនពរឲ្យការវះកាត់ប្រព្រឹត្តទៅយ៉ាងរលូនផងដែរ៕

ប៉ែន ចំរ៉ុង 
ប៉ែន ចំរ៉ុង 
ប៉ែន ចំរ៉ុង និងភរិយា 
ប៉ែន ចំរ៉ុង និងភរិយា 
ប៉ែន ចំរ៉ុង និងភរិយា
ប៉ែន ចំរ៉ុង និងភរិយា
ប៉ែន ចំរ៉ុង និងភរិយា 
ប៉ែន ចំរ៉ុង និងភរិយា 
រូបភរិយា ប៉ែន ចំរ៉ុង បានបង្ហោះ
រូបភរិយា ប៉ែន ចំរ៉ុង បានបង្ហោះ
ប៉ែន ចំរ៉ុង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T