បញ្ហាធ្ងន់បែបនេះ ទើប​ក្រុមអ្នកគ្រប់គ្រងតារាកូរ៉េ ប្រកាស​ដក​ Jimin​​ ​AOA​ ចេញពីក្រុមភ្លាមៗ

//s5.kh1.co/62/62301b63ec0f9b0662059353cd889c09950d8e4e.png
នារី

 ០៨-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មានព័ត៌មានបង្ហើបថា តាមពិតក្រុមគ្រប់គ្រងតារាកូរ៉េ ជាអ្នកប្រកាស​ដក​ Jimin​​ ​AOA​ ចេញពីក្រុម

FNC Entertainment ទើបតែបានប្រកាសថា Jimin បានសម្រេចចិត្តឈប់ពី AOA និងចូលនិវត្តន៍​ពីការងារ​នេះ បន្ទាប់ពីអតីតសមាជិក Mina បានបង្ហាញពីកំហុសរបស់អ្នកគ្រប់គ្រងរូបនេះ។ យ៉ាងណា មានព័ត៌មានបង្ហើបថា តាមពិតក្រុមគ្រប់គ្រងតារាកូរ៉េ ជាអ្នកប្រកាស​ដក​ Jimin​​ ​AOA​ ចេញពីក្រុមទៅវិញទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jimin
Jimin

FNC Entertainment បានធ្វើសេចក្តីប្រកាសរបស់ពួកគេទៅកាន់សាធារណៈជនបន្ទាប់ពី Jimin បានប្រកាសសុំទោសជាសាធារណៈដល់នាង Mina ៖  

"សួស្តីពី FNC Entertainment។

ដំបូងយើងសូមអភ័យទោសចំពោះអ្នកគ្រប់គ្រង Jimin និងភាពចម្រូងចម្រាសដែលពាក់ព័ន្ធនឹងនាង។ Jimin បានសម្រេចចិត្តឈប់ពី AOA ហើយចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្តទាំងអស់​។

ក្នុងនាមជាទីភ្នាក់ងារគ្រប់គ្រងសិល្បករ យើងទទួលខុសត្រូវចំពោះស្ថានភាពនេះ។ យើងនឹងខិតខំ​បន្ថែមទៀត​ដើម្បីផ្តល់ការគ្រប់គ្រងឱ្យបានល្អប្រសើរសម្រាប់សិល្បកររបស់យើង។ ជាថ្មីម្តងទៀតយើងសូមអភ័យទោស​ដែល​ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ។"

jimin
jimin

គួររំឭកថា កាលពីថ្ងៃទី ៣ ខែកក្កដា Mina បានបង្ហោះប្រកាសជាបន្តបន្ទាប់ដោយបង្ហាញថាសមាជិក AOA មានគំនិតជ្រុលនិយម ហើយបានធ្វើបាបនាង​រហូតដល់មានសម្ពាធធ្ងន់ធ្ងរ។ Jimin បានឆ្លើយតបទៅ​នឹងការ​ចោទ​ប្រកាន់បែបនេះ ប៉ុន្តែក្រោយមកនាង Mina បានបន្តចែករំលែកការប្រកាស​លំអិតអំពីអ្វីដែល​បានកើត​ឡើង​ចំពោះ​នាង។

នាងថែមទាំងបានបង្ហាញពីរបៀបដែលភ្នាក់ងាររបស់នាងនៅពេលនោះគឺ FNC Entertainment មិនបាន​ចាត់វិធានការកែតម្រូវណាមួយឡើយ។ នៅព្រឹកព្រលឹមថ្ងៃទី ៤ ខែកក្កដា នាងបានបង្ហោះព័ត៌មានចុងក្រោយ​អំពីស្ថានភាពរបស់នាងដោយប្រាប់ឱ្យ Jimin សុំទោសនាង៕

Rous KongKea
Rous KongKea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T