ទីបំផុត ពេជ្រ ថៃ ដាច់ចិត្តទម្លាយ ហេតុផលខ្លួនមិនបានរៀននៅសាលាថ្លៃ

//s5.kh1.co/f6/f6f82d3bf3ce001587efa3330296db857d2c9dd5.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខណៈពេលដែលមានមនុស្សមួយចំនួន បាននិយាយថា តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ មិនទៅរៀននៅសាលាថ្លៃ ស្រាប់តែ តារាវ័យក្មេងរូបនេះ ក៏បានបង្ហើបពីមូលហេតុ ដោយសារតែលោកយាយឈឺ ទើបសម្រេចចិត្តទៅរៀបនៅឯស្រុកកំណើតវិញ។

ភ្នំពេញ៖ សព្វថ្ងៃនេះ តារាចម្រៀងវ័យក្មេង ដែលជាម្ចាស់ពានរង្វាន់ ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ កំពុងតែមានសន្ទុះយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈចម្រៀង ខណៈពេលដែលកុមារារូបនេះ មានការគាំទ្រពីទស្សនិកជនកាន់តែច្រើនឡើង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកមកមើលពីជីវិតក្រៅសិល្បៈរបស់ តារាចម្រៀងវ័យក្មេងរូបនេះវិញ​ ឃើញថា មួយរយៈនេះ ហាក់ដូចជាត្រូវបានមនុស្សមួយចំនួន និយាយថា ខណៈដែលខ្លួនមានគេឧបត្ថម្ភ ដើម្បីឲ្យរៀននៅសាលាថ្លៃៗល្អៗ តែបែរមិនរៀនទៅវិញ ដែលធ្វើឲ្យមហាជនជាច្រើន មានភាពងឿងឆ្ងល់យ៉ាងខ្លាំង។

ខណៈពេលនេះដែរ តារាវ័យក្មេង ពេជ្រ ថៃ ស្រាប់តែបានបង្ហើបពីមូលហេតុ ដែលខ្លួនមិនបានទៅរៀននៅសាលាថ្លៃ ដើម្បីឲ្យហ្វេនៗក៏ដូចជាមហាជនជាច្រើនអស់ចម្ងល់ ដោយបានប្រាប់ថា ការពិតទៅកុមារារូបនេះ ក៏ចង់រៀននៅសាលាថ្លៃដែរ តែដោយសារតែ លោកយាយរបស់ តារាវ័យក្មេងរូបនេះឈឺខ្លាំង ដោយលោកយាយរបស់កុមារារូបនេះ ធ្លាប់តែមានចៅនៅជាមួយ ហើយត្រូវបែកពីចៅបែបនេះ ទើបគាត់ពិបាកចិត្តខ្លាំង ដែលធ្វើឲ្យពេជ្រ ថៃ សម្រេចចិត្តទៅរៀន នៅឯស្រុកកំណើតវិញ ដើម្បីបាននៅជិតលោកយាយផងដែរ។

តែជាអកុសលពេលនេះ លោកយាយជាទីស្រលាញ់ដែលធ្លាប់ចិញ្ចឹមបីបាច់តាំងពីតូចមក ក៏បានលាចាកលោកនេះគ្មានថ្ងៃត្រលប់ ធ្វើឲ្យតារារូបនេះតែងតែនឹករលឹកដល់លោកយាយជារឿយៗ៕

ប្រភព៖ តារាញូស៍-Dara News

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ ថៃ 
ពេជ្រ ថៃ 
ពេជ្រ ថៃ 
ពេជ្រ ថៃ 
ពេជ្រ ថៃ 
ពេជ្រ ថៃ 
ពេជ្រ ថៃ 
ពេជ្រ ថៃ 
ពេជ្រ ថៃ 
ពេជ្រ ថៃ 
ពេជ្រ ថៃ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T