នាំមុខ២គ្រាប់មុនហើយ Juventus ភ្លាត់ឲ្យ AC Milan វាយបកបាន៤គ្រាប់វិញ (មានវីដេអូ)

//s5.kh1.co/6c/6ca966e5d968a3a0d9e4112dce57be7d35681de5.jpg
កីទ្បា

 ០៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្លិបម្ចាស់ផ្ទះ AC Milan បានយកឈ្នះក្លិបសេះបង្កង់ Juventus ដោយលទ្ធផល៤ទល់នឹង២កាលពីយប់មិញ

អ៊ីតាលី៖ នៅក្នុងការប្រកួតក្របខ័ណ្ឌ Serie A​ កាលពីយប់មិញក្លិបម្ចាស់ផ្ទះ AC Milan បានយកឈ្នះក្លិបសេះបង្កង់ Juventus ដោយលទ្ធផលយ៉ាងក្រាស់ក្រែល ៤ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ AC Milan
ក្រុមកីឡាកររបស់ AC Milan

នៅក្នុងតង់ទី១ការប្រកួតនោះហាក់ដូចជាស្ងាត់ណាស់ដោយពុំមានក្លិបណាអាចបំបែកពងមាន់បាននោះទេ។ ដោយឡែកពេលចូលដល់តង់ទី២អ្វីៗត្រូវបានប្រែប្រួលទាំងស្រុងដោយគ្រាប់បាល់បានកើតឡើងចំនួន៦គ្រាប់ ឯណោះ។

ការស៊ុតរបស់ Zlatan Ibrahimovic
ការស៊ុតរបស់ Zlatan Ibrahimovic

ក្លិប Juventus មានតែមជាងក្លិបម្ចាស់ផ្ទះនៅដើមតង់ទី២ដោយរកបាន២គ្រាប់នាំមុខមុន ពោលគឺរកបានដោយការអូសស៊ុតយ៉ាងស្អាតរបស់កីឡាករ Rabiot នៅនាទីទី៤៧ និង មួយគ្រាប់ទៀតរកបានដោយកំពូលជើងស៊ុត Cristiano Ronaldo នៅនាទីទី៥៣។

កីឡាករ Rabiot
កីឡាករ Rabiot
គ្រាប់បាល់របស់កីឡាករ Ronaldo 
គ្រាប់បាល់របស់កីឡាករ Ronaldo 

ក្លិប Juventus សប្បាយចិត្តមិនបានយូរទេ ពោលគឺត្រូវបានក្លិប AC Milan វាយបកបាន៤គ្រាប់វិញដោយគ្រាប់បើកឆាករកបាន តាមរយៈបាល់ប៉េណាល់ទីរបស់កីឡាករ Zlatan Ibrahimovic នៅនាទីទី៦២ និង៣គ្រាប់ទៀតធ្វើបានដោយកីឡាករ Frank Kessie នៅនាទីទី៦៦ មុនពេលដែលកីឡាករ Rafael Leao ស៊ុតគ្រាប់ទី៣នៅនាទីទី៦៧ ហើយគ្រាប់ទី៤ចុងក្រោយ សម្រេចទីដោយកីឡាករ Ante Rebic នៅនាទីទី៨០។

គ្រាប់បាល់របស់កីឡាករ Rafael Leao
គ្រាប់បាល់របស់កីឡាករ Rafael Leao

ចប់ការប្រកួត AC Milan ទទួលបាន៣ពិន្ទុបន្ថែមឈរនៅលេខ៥មាន៤៩ពិន្ទុតាមពីក្រោយក្លិបលេខ៤ Atalanta ចំនួន១៤ពិន្ទុឯណោះ។ ដោយឡែកក្លិប Juventus កំពុងឈរកំពូលតារាងនាំមុខក្លិបលេខ២ Lazio ចំនួន៧ពិន្ទុ៕

ក្រុមកីឡាករ AC Milan និង កីឡាករ Alex Sandro
ក្រុមកីឡាករ AC Milan និង កីឡាករ Alex Sandro
ការប្រកួតរវាង AC Milan និង​ Juventus

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T