Chelsea ត្រូវបង្ខំចិត្តវៃចេញកីឡាករ៦រូប ក្រោយទិញបានកីឡាករលំដាប់ៗ២រូបនេះ

//s5.kh1.co/58/5851db5e3259491b14d3c218861ac6dcd0b119f3.jpg
កីទ្បា

 ០៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ Chelsea ផ្ទាល់ក៏បានឲ្យដឹងជាផ្លូវការផងដែរថា ខ្លួនទិញបានកីឡាករលំដាប់ៗ ដូចជា Ziyech ពីក្រុម Ajax និង Werner ផងដែរ

ក្រុមតោខៀវ Chelsea គឺជាក្រុមមួយក្នុងចំណោមក្រុមឯទៀតដែលបានចាយលុយច្រើនក្នុងការទិញកីឡាករចូលនៅក្នុងរដូវក្តៅនេះ។ ថ្មីៗនេះ Chelsea ផ្ទាល់ក៏បានឲ្យដឹងជាផ្លូវការផងដែរថា ខ្លួនទិញបានកីឡាករលំដាប់ៗ ដូចជា Ziyech ពី ក្រុម Ajax និង Werner ផងដែរ ដែលជះលុយច្រើនក្នុងការទិញកីឡាករនេះធ្វើឲ្យក្លឹបដែលមានមូលដ្ឋាននៅទីក្រុង London មួយនេះត្រូវតែសម្រេចចិត្តក្នុងការដាក់លក់កីឡាករចេញខ្លះដើម្បីទប់ទល់ការចំណាយក្នុងក្លឹប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lampard,Ziyech និង Werner
Lampard,Ziyech និង Werner

បើយោងតាមប្រភពពីសារព័ត៌មានអង់គ្លេសបានឲ្យដឹងថា អ្នកចាត់ការក្រុម Chelsea លោក Frank Lampard នឹងត្រូវចាត់ចែងវៃចេញកីឡាករដល់ទៅ៦រូបដើម្បីគ្រប់គ្រងស្ថានការហិរញ្ញវត្ថុ ខណៈដែលក្លឹបបានចំណាយច្រើនក្នុងការទិញកីឡាករថ្មីចូល។

Ziyech និង Werner
Ziyech និង Werner

ប្រភពដដែលបានឲ្យដឹងផងដែរអំពីបេក្ខភាពកីឡាករដែលត្រូវវៃចេញ ក្នុងនោះមានខ្សែការពារ Marcos Alonso ដែល Chelsea បានទិញចូលកាលពីឆ្នាំ២០១៦ មកដល់ Chelsea កីឡាកររូបនេះបានបង្ហាញខ្លួនបាន១៤៣ប្រកួត រកបាន២២គ្រាប់ និងបញ្ជូនបាល់ Assist បាន១៤គ្រាប់។

Marcos Alonso
Marcos Alonso

ចំណែកកីឡាករឯទៀតដែល Chelsea និង វៃចេញនោះមាន Emerson Palmieri , Batshuayi, Bakayoko, Drinkwater និង Kenedy ។ គោលបំណងដែល Chelsea លក់កីឡាករទាំង ៦ ចេញនេះ គឺដើម្បីឲ្យមានលំនឹងហិរញ្ញវត្ថុក្នុងក្លឹប ខណៈដែលក្លឹបកំពុងតែសម្លឹងឃើញការជះលុយ ទិញយកកីឡាករគីឡូធ្ងន់ម្នាក់ទៀត គឺ Kai Havertz

Kai Havertz
Kai Havertz
Emerson Palmieri
Emerson Palmieri
Batshuayi
Batshuayi
Bakayoko
Bakayoko
Drinkwater
Drinkwater
Kenedy
Kenedy

ប្រភពbesoccer

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T