អីយ៉ាស! Arsenal, PSG និង Napoli កំពុងចោមរោមចង់បានកីឡាករឆ្នើមនៅ Premier League ម្នាក់នេះ

//s5.kh1.co/47/47a01dad2c3bd3b35336c7435d2d8ec5d7fb7255.jpg
កីទ្បា

 ០៧-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Arsenal, PSG និង Napoli កំពុងចោមរោមចង់បានកីឡាករ Allan Saint-Maximin របស់ Newcastle

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា​ ក្លិបកាំភ្លើងធំ Arsenal និងក្លិប Napoli មានគំនិតចង់ផ្ទេរយក តារាឆ្នើមក្លិប Newcastle United កីឡាករ Allan Saint-Maximin នៅទីផ្សារដោះដូររដូវក្ដៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Allan Saint-Maximin
  កីឡាករ Allan Saint-Maximin

ខ្សែប្រយុទ្ធស្លាបវ័យ២៣ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងគួរឲ្យចាប់អារម្មណ៍ នៅក្របខណ្ឌ​ Premier League រដូវកាលនេះ ជាពិសេសគេបានក្លាយជាកីឡាករដ៏លេចធ្លោមួយរូប ក្នុងលីគ ចាប់តាំងពីបាល់ទាត់ មកបន្តសកម្មភាពប្រកួតវិញ ក្រោយផ្អាកដោយសារជំងឺកូវីដ១៩ ពោល៥ប្រកួតចុងក្រោយ គេស៊ុតបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៣ដង។

  កីឡាករ Allan Saint-Maximin
  កីឡាករ Allan Saint-Maximin

ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត Le10 Sport ជើង​ឯកក្របខណ្ឌ Ligue 1 ក្លិប Paris Saint-Germain មានបំណងចង់បាន Saint-Maximin ទៅរួមក្រុម ក្នុងនោះក្លិប Arsenal និង Napoli ក៏ចាប់អារម្មណ៍ទៅលើម្ចាស់អាវលេខ១០ក្រុម Newcastle រូបនេះផងដែរ។

  កីឡាករ Allan Saint-Maximin
  កីឡាករ Allan Saint-Maximin

គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានផ្លាស់ពីក្លិប Nice មកចូលរួមជាមួយក្រុមរហស្សនាមសារិកាព្រៃ កាលពីរដូវក្ដៅឆ្នាំមុន ក្នុងតម្លៃផ្ទេរ ១៨លានអឺរ៉ូ (ឬប្រមាណ ២០លានដុល្លារ) ខណៈកុងត្រារបស់គេ នៅកីឡដ្ឋាន St. James' Park មានសុពលភាពរហូតដល់ឆ្នាំ២០២៥ឯណោះ៕

  កីឡាករ Allan Saint-Maximin
  កីឡាករ Allan Saint-Maximin

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T