មិនមែននៅស្រុកគេ ហើយក៏មិនមែនរូបគំនូរដែរ! រមណីយដ្ឋាន «កំពូលពេជ្រ» នៅមិនឆ្ងាយពីក្រុងភ្នំពេញ

//s5.kh1.co/98/98638b3e29da360a98e55e4562725f41173c09c0.gif
យល់ដឹង

 ០៧-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

រមណីយដ្ឋាន “កំពូលពេជ្រ” នៅមិនឆ្ងាយពីក្រុងភ្នំពេញ

តាកែវ៖ នាថ្ងៃចុងសប្តាហ៍ និងថ្ងៃសម្រាកមិនដឹងនាំមិត្តភក្តិ ឬក្រុមគ្រួសារទៅដើរលេងកន្លែងណាមែនទេ? ហើយក៏មិនចង់ជិះឆ្ងាយរាប់រយគីឡូមែនទែន? ចង់សម្រាកលំហែកាយជាមួយនឹងទេសភាពបែបធម្មជាតិៗមែនទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុំបារម្ភ! រមណីយដ្ឋាន “កំពូលពេជ្រ” មានទីតាំងមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មានទេ ទេសភាពវិញ អេមកប់ៗ មានទាំងកញ្ចុះសម្រាប់អង្គុយសម្រាកលេងនៅតាមមាត់ទឹក, កន្លែងសម្រាប់កុមារលេងទឹក, សួនច្បារ, ព្រមទាំងមានជួរភ្នំរលករលេញយ៉ាងខៀវស្រងាត់ប្រៀបដូចជាផ្ទាំងគំនូរអ៊ីចឹង បើអ្នកដែលចូលចិត្តថតរូបទៅគឺមិនខកបំណងតែម្តង។

រមណីយដ្ឋានមួយនេះបានកំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងភ្លក់ដី ភ្លក់ដីតែម្តង។ ដោយរមណីយដ្ឋាននេះស្ថិតនៅក្នុង​ភូមិ​អន្លង់​ភ្ញៀវ ឃុំ​ត្រពាំង​គ្រញូង ស្រុកត្រាំកក់ ខេត្ដ​តាកែវ។ លោកអ្នកអាចធ្វើដំណើរតាមផ្លូវ​ជាតិ ៤១ បត់​ស្ដាំ​តាម​ផ្សារ​ត្រពាំង​អណ្ដើក ចម្ងាយ​ប្រមាណ ១០ គីឡូម៉ែត្រតែប៉ុណ្ណោះ៕  

សូមទស្សនារូបភាពខាងក្រោម៖

រមណីយដ្ឋាន “កំពូលពេជ្រ”
រមណីយដ្ឋាន “កំពូលពេជ្រ”
រមណីយដ្ឋាន “កំពូលពេជ្រ”
រមណីយដ្ឋាន “កំពូលពេជ្រ”
រមណីយដ្ឋាន “កំពូលពេជ្រ”
រមណីយដ្ឋាន “កំពូលពេជ្រ”
រមណីយដ្ឋាន “កំពូលពេជ្រ”
រមណីយដ្ឋាន “កំពូលពេជ្រ”
រមណីយដ្ឋាន “កំពូលពេជ្រ”
រមណីយដ្ឋាន “កំពូលពេជ្រ”
រមណីយដ្ឋាន “កំពូលពេជ្រ”
រមណីយដ្ឋាន “កំពូលពេជ្រ”
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T