ចុមអត់មាន Ronaldo! មកស្គាល់កីឡាករទាំង ១១នាក់ ដែលធ្លាប់ Assist ឲ្យមិត្តរួមក្រុម មិនក្រោម២០គ្រាប់ ក្នុង១រដូវកាល

//s5.kh1.co/a6/a6b0a90dbb69a661ad1d357bcfeb3a1bcc641aef.jpg
កីទ្បា

 ០៧-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មកស្គាល់កីឡាករទាំង ១១នាក់ ដែលធ្លាប់ Assist ឲ្យមិត្តរួមក្រុមបានលើស២០គ្រាប់ក្នុង១រដូវកាល

បរទេស៖ ម្ចាស់អាវលេខ១០ក្រុម Barcelona កីឡាករ Lionel Messi កំពុងខិតជិតនឹងបង្កើតកំណត់ត្រាថ្មីរបស់ខ្លួន ដោយធ្វើការ Assist ដល់មិត្តរួមក្រុមបាន២០គ្រាប់ ជាលើកដំបូងក្នុងក្របខណ្ឌ​ La Liga។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជម្រើសជាតិអាហ្សង់ទីន Assist គ្រាប់បាល់ទី១៩ឲ្យមិត្តរួមក្រុមកាលពី Barca យកឈ្នះ ៤-១ ទៅលើ ក្រុម Villarreal កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយ៩៩ភាគរយហើយ ដែលគេនឹងអាច Assist បាន២០គ្រាប់ជាលើកដំបូង ក្នុងអាជីពនៅពេលឆាប់ៗខាងមុខ។

   កីឡាករ Lionel Messi 
   កីឡាករ Lionel Messi 

ប៉ុន្តែការលើកឡើងបែបនេះ មិនមែនមានន័យថា មានតែ Messi ទេដែលអាចធ្វើបាន តួយ៉ាងមានកីឡាករចំនួន១១នាក់ទៀត ដែលទិន្នន័យរបស់គេហទំព័រ Transfermarkt ដកស្រង់មកថា អាចបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានលើស២០គ្រាប់ឯណោះ ក្នុង១រដូវកាល។

កីឡាករទាំង១១នាក់មានដូចជា៖

1.      កីឡាករ Joao Pinto

កំឡុងពេលលេងឲ្យក្លិបគីឡូធ្ងន់ព័រទុយហ្កាល់ Sporting Lisbon រដូវកាល ២០០១/០២ គេបង្ហាញខ្លួនបាន៣៣ប្រកួត ក្នុងនោះគេ Assist ឲ្យមិត្តរួមក្រុមបាន២០គ្រាប់។

  កីឡាករ Joao Pinto (កណ្ដាល)
  កីឡាករ Joao Pinto (កណ្ដាល)

2.      អតីតជម្រើសជាតិបារាំង Thierry Henry

គេ Assist ឲ្យមិត្តរួមក្រុមបាន២០គ្រាប់ ក្នុងចំណោមការចូលលេង៣៧ប្រកួតឲ្យ Arsenal នៅរដូវកាល ២០០២/០៣ ហើយនៅរដូវកាលនោះ គេក៏ស៊ុតបាន២៤គ្រាប់ផងដែរ។

កីឡាករ Thierry Henry
កីឡាករ Thierry Henry

3.      កីឡាករ Predrag Djordjevic

ក្នុងរដូវកាល ២០០២/០៣ គេបង្ហាញខ្លួនឲ្យ Olympiakos បាន២៩ប្រកួត ក្នុងនោះគេសបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២១ដង។

  កីឡាករ Predrag Djordjevic
  កីឡាករ Predrag Djordjevic

4.      កីឡាករ Alex

វិលត្រឡប់ទៅរដូវកាល ២០០៥/០៦ ខ្សែបម្រើ Alex បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ឲ្យក្រុម Fenerbahce ពោលគិតត្រឹមការចូលលេង៣១ប្រកួត គេបោះបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២៣ដង។

  កីឡាករ Alex
  កីឡាករ Alex

5.      កីឡាករ Hasan Sas

ក្នុងរដូវកាល២០០៥/០៦ ខ្សែបម្រើស្លាបស្ដាំរូបនេះ បានធ្វើព្យុះធ្វើភ្លៀងនៅលីគកំពូលតួកគី ជាក់ស្ដែងក្នុងចំណោមការបង្ហាញខ្លួន២៦ប្រកួតឲ្យក្រុម Galatasaray គេ Assist ឲ្យដៃគូបាន២០គ្រាប់។

    កីឡាករ Hasan Sas
    កីឡាករ Hasan Sas

6.      ខ្សែបម្រើ Steffen Hofmann

អតីតជម្រើសជាតិអាល្លឺម៉ង់រូបនេះ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបំប៉ោងសំណាញ់ទីបាន២៥គ្រាប់ គិតត្រឹមការចូលលេង៣៦ប្រកួតឲ្យក្លិប Rapid Vienna រដូវកាល២០០៧/០៨។

កីឡាករ Steffen Hofmann
កីឡាករ Steffen Hofmann

7.      ខ្សែបម្រើជើងចាស់ Xavi

គិតមកទល់ពេលនេះ អតីតជម្រើសជាតិអេស្ប៉ាញ ជាកីឡាករតែម្នាក់គត់ ដែល Assist ឲ្យមិត្តរួមក្រុមបានលើស២០គ្រាប់ នៅក្របខណ្ឌ La Liga។ ដោយកំណត់ត្រាដ៏អស្ចារ្យនេះ ធ្វើបានកំឡុងពេលលេងឲ្យក្លិប Barcelona រដូវកាល២០០៨/០៩ ដោយក្នុងចំណោមការបង្ហាញខ្លួន ៣៥ប្រកួត រូបគេបោះបាល់ឲ្យដៃគូ ស៊ុតបញ្ចូលទីបាន២២គ្រាប់។

កីឡាករ Xavi
កីឡាករ Xavi

8.      កីឡាករ Luciano Narsingh

កំឡុងពេលលេងឲ្យក្លិប FC Heerenveen រដូវកាល២០១១/១២ ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ បង្ហាញខ្លួនបាន៣៤ប្រកួត ក្នុងនោះគេបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន២២គ្រាប់។

  កីឡាករ Luciano Narsingh
  កីឡាករ Luciano Narsingh

9.      ខ្សែបម្រើក្រុម Manchester City កីឡាករ Kevin De Bruyne

ជម្រើសជាតិប៊ែលហ្សិក បោះបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន២១គ្រាប់ ក្នុងចំណោម ៣៤ប្រកួត នៅរដូវកាល ២០១៤/១៥ កំឡុងពេលលេងឲ្យក្លិប Wolfsburg មុនពេលផ្លាស់មកចូលរួមជាមួយ Man City ។

  កីឡាករ Kevin De Bruyne
  កីឡាករ Kevin De Bruyne

10.   អតីតខ្សែបម្រើក្រុមតោខៀវ Chelsea កីឡាករ Oscar

កាលពីរដូវកាល ២០១៧/១៨ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ ចូលលេងឲ្យក្រុម Shanghai SIPG បាន២៩ប្រកួត ក្នុងនោះគេបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន២២គ្រាប់។

  កីឡាករ Oscar
  កីឡាករ Oscar

11.   ខ្សែប្រយុទ្ធ Thomas Muller

បើទោះជាមានវ័យជ្រេបន្តិច ប៉ុន្តែ Muller នៅតែមានទម្រង់លេងល្អដដែល តួយ៉ាងក្នុងរដូវកាលនេះ គិតត្រឹមការបង្ហាញខ្លួន៣៣ប្រកួតឲ្យ Bayern Munich ជម្រើសជាតិអាល្លឺម៉ង់ Assist ឲ្យមិត្តរួមក្រុមបាន២១គ្រាប់ហើយ នៅក្របខណ្ឌ​ Bundesliga៕

កីឡាករ Thomas Muller
កីឡាករ Thomas Muller

ប្រភពgivemesport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T