ភ្នំពេញ៖ កាលពីប៉ុន្មានសប្ដាហ៏មុនក្រុមហ៊ុន vivo បានបង្ហាញជូននូវព័ត៌មានខ្លះៗអំពីមុខងារ សមត្ថភាព និងបច្ចេកវិទ្យាពិសេសៗមួយចំនួននៃស្មាតហ្វូនជំនាន់ចុងក្រោយនៃត្រកូល X ម៉ូឌែលស្មាតហ្វូន X50Series ។ ឥឡូវគេបានដឹងព័ត៌មានមកបន្ថែមទៀតថា ក្រុមហ៊ុននឹងធ្វើការរាប់ថយក្រោយ (Countdown) ចំនួន ០៣ ថ្ងៃទៅដល់ថ្ងៃសម្ពោធធំម៉ូឌែល X50Series ដែលមានឈ្មោះថា «កម្មវិធីសម្ពោធ ស្មាតហ្វូនសេរីថ្មី X50 Series»

កម្មវិធីសម្ពោធ ស្មាតហ្វូនសេរីថ្មី X50 Series នឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ហើយនឹងមានការចូលរួមវត្តមានជាពិសេស ពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងឲ្យទូរស័ព្ទ vivo ទាំងបីរូប គឺលោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី​ និងកញ្ញាឡូរ៉ា ម៉ម ។ ក្នុងកម្មវិធីនោះផងដែរ ក៏នឹងមានការចូលរួមពីតំណាងតារា KOL លោករៀនថត (ពូជ្រួញ) អ្នកជំនាញផ្នែកបច្ចេកវិទ្យាផងដែរ។

«កម្មវិធីសម្ពោធ ស្មាតហ្វូនសេរីថ្មី X50 Series»

តារាតំណាងទាំងបីដួង នឹងបង្ហាញជូនលោកអ្នកផងដែរនូវមុខងារ និងបច្ចេកវិទ្យាថ្មីៗពិសេសដែល X50 Series មាន ក្នុងការផ្សាយផ្ទាល់នៅថ្ងៃទី១០ ខែកក្កដាខាងមុខ។ ខាងក្រុមហ៊ុនក៏មិនភ្លេចផងដែរ ចំពោះទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់ នៅលើទំព័រផ្លូវការរបស់ vivo និងទំព័រផ្លូវការរបស់ហង្សមាស Live 24h លោកអ្នកនឹងទទួលបានឱកាសឈ្នះ កាសប្លូធូឥតខ្សែ vivo TWS Neo ព្រមទាំងស្មាតហ្វូន X50 Pro ផងដែរ។ លក្ខខណ្ឌនៃការឈ្នះរង្វាន់ គឺងាយស្រួលទេ ដោយគ្រាន់តែលោកអ្នកទស្សនាផ្ទាល់ការផ្សាយនៅលើទំព័រ Facebook ផេកផ្លូវការរបស់ vivo នឹងធ្វើតាមសំណើរផ្សេងៗ ដែលមានក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់នោះ ដែលនឹងមានការ LIVE  ចេញពី Page ផ្លូវការរបស់ហង្សមាស Live 24h និង Page ផ្លូវការរបស់ vivo ពីម៉ោង០៧ ល្ងាច ដល់ម៉ោង០៩ យប់ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

«កម្មវិធីសម្ពោធ ស្មាតហ្វូនសេរីថ្មី X50 Series»

Vivo X50 series ជាប្រភេទទូរស័ព្ទដែលមានបច្ចេកវិទ្យាឈានមុខគេ ដែលត្រូវបានបំពាក់ជាមួយនឹង ប្រព័ន្ធកាមេរ៉ា Gimbal ថតរូបកាន់តែច្បាស់នៅពេលយប់ កាមេរ៉ាលែនធំលំដាប់អាជីប Zoom បានរហូតដល់ 60 ដង​​ មុខងារទប់លំនឹង Gimbal Stabilization ធ្វើឲ្យការថតរូបបែបបទត្រូវបានកំណត់ឡើងវិញនៅក្នុងយុគន្តកសម័យឌីជីថលជំនាន់ថ្មី៕

Vivo X50 series
Vivo X50 series

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ