ក្រុមហ៊ុន vivo បង្ហាញស្មាតហ្វូន X50 Series នៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងការនាំយកនូវបទពិសោធន៍នៃការថតរូបភាព កាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់

//s5.kh1.co/5e/5ee198425e27818269e29043256ca745069d1d17.jpg
បច្ចេកវិទ្យា

 ១៨-កក្កដា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី X50 និង X50Pro ដែលជាផ្នែកមួយនៃស្មាតហ្វូន vivo X50 series ។ សម្រាប់ស្មាតហ្វូន X50 និង X50Pro នេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏ប្រណីត ជាមួយនឹងការពង្រឹងទៅលើបទពិសោធន៍នៃការថតរូបភាព កាន់តែអស្ចារ្យបំផុតផងដែរ។

ភ្នំពេញ៖ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី  X50 និង X50Pro ដែលជាផ្នែកមួយនៃស្មាតហ្វូន vivo X50 series ។ សម្រាប់ស្មាតហ្វូន X50 និង X50Pro នេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏ប្រណីត ជាមួយនឹងការពង្រឹងទៅលើបទពិសោធន៍នៃការថតរូបភាព កាន់តែអស្ចារ្យបំផុតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងបច្ចេកវិទ្យារក្សាលំនឹង cutting-edge stabilization, night mode, zoom និង portrait technologies ស្មាតហ្វូន X50 series នេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើន អាចធ្វើការថតរូបភាពកាន់តែមានលំនឹង និងគុណភាពខ្ពស់ថែមទៀតផង ចំណែកការថតវីដេអូវិញនោះ គឺកាន់តែអស្ចារ្យស្រស់ស្អាតតែម្តង។ សម្រាប់ការឌីហ្សាយរូបរាងរបស់ស្មាតហ្វូន X50 series របស់ក្រុមហ៊ុន​ vivo នេះគឺពិតជាទាក់ទាញ និងស្រស់ស្អាតគ្មានគូប្រៀបនោះទេ។ បន្ថែមពីការឌីហ្សាញរូបរាងយ៉ាងប្រណីតនេះ ស្មាតហ្វូន X50 series នេះ មានកម្លាំងម៉ាស៊ីនខ្លាំងក្លា  និងជាលំដាប់ស្មាតហ្វូនថ្នាក់ប្រណិត Flagship ពិតៗតែម្តង។

  ស្មាតហ្វូន X50
  ស្មាតហ្វូន X50

ស្មាតហ្វូន X50 series នេះគឺជាស្មាតហ្វូន Flagship ដ៏ប្រណីតដែលល្អបំផុតសម្រាប់អ្នកប្រើប្រាស់ ដែលផ្តល់នូវភាពងាយស្រួលក្នុងការថត និងចែករំលែកនូវវីដេអូដ៏ល្អបំផុត សម្រាប់ការរស់នៅរបស់ពួកគេនៅក្នុងវិធីដែលងាយស្រួលបំផុត។ ជាមួយនឹងការរក្សានូវលំនឹងក្នុងការថតរូបភាព កាមេរ៉ា Lenses ដ៏ល្អឥតខ្ចោះ និងសេនស័រ និងប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់នេះ ស្មាតហ្វូន X50 series flagship នេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើន អាចធ្វើការផ្តិតរូបភាពជាមួយនឹងគុណភាពល្អបំផុតក្នុងការប្រើប្រាស់។ នេះគឺជាស្មាតហ្វូនត្រកូល X series ដំបូងបំផុតដែលបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ហើយយើងពិតជារំភើបមែនទែន ដែលបានចែករំលែកនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យបំផុត និងគំនិតនៃការឌីហ្សាញយ៉ាងសម្បូរបែបនេះ សម្រាប់អ្នកប្រើប្រាស់។

ជាមួយនឹងការយល់ដឹងយ៉ាងជ្រាលជ្រៅ ទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ពីក្រុមហ៊ុនបច្ចេកវិទ្យា vivo និងបច្ចេកវិទ្យាកម្រិតខ្ពស់នោះ យើងបានបង្កើតនូវស្មាតហ្វូន X50 series ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបំផុត ក្នុងការថតរូបភាពសម្រាប់អ្នកប្រើប្រាស់របស់យើង។ យើងដឹងថា អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេស គឺស្ថិតនៅក្នុងចំណោមអ្នកប្រើប្រាស់ដែលពេញនិយមនៅលើបណ្តាញសង្គម និងនៅលើអ៊ីនធឺណែត។ នៅក្នុងការប្រកាសបង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងទីផ្សារកម្ពុជា ស្មាតហ្វូន X50 series នេះគឺជាចម្លើយសម្រាប់តម្រូវការអ្នកប្រើប្រាស់  ហើយវាផ្តល់នូវសមត្ថភាពក្នុងការថតរូបភាពកាន់តែអស្ចារ្យ កាមេរ៉ា Lenses កាន់តែស្រស់ស្អាត និងសេនស័រកម្រិតខ្ពស់ និងប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ដែលធ្វើការពង្រឹងទៅលើការថតរូបភាពកាន់តែអស្ចារ្យ។

  ស្មាតហ្វូន  X50 Pro
  ស្មាតហ្វូន  X50 Pro

ខណៈពេលដែលបច្ចេកវិទ្យា 5G ពេលនេះបានដាក់ដំណើរការនៅក្នុង X50Series ហើយ ការដាក់ពង្រាយទៅលើបច្ចេកវិទ្យា 5G ក៏ប្រហែលនឹងដំណើរការក្នុងពេលឆាប់ៗនេះផងដែរ នៅទីផ្សារកម្ពុជា អ្នកប្រើប្រាស់នឹងរីករាយក្នុងការទទួលបាននូវផលប្រយោជន៍ជាច្រើន ចេញពីបច្ចេកវិទ្យា 5G នេះ ជាមួយនឹងល្បឿនកាន់តែលឿនជាងមុន និងការតភ្ជាប់កាន់តែសម្បូរបែប។ តាមរយៈស្មាតហ្វូន  X50 series ក្រុមហ៊ុន vivo ក៏មានក្តីសង្ឃឹមក្នុងការនាំយកនូវបទពិសោធន៍ជំនាន់ក្រោយកាន់តែអស្ចារ្យនេះ សម្រាប់អ្នកប្រើប្រាស់ ហើយវាក៏អនុញ្ញាតឲ្យអ្នកគ្រប់គ្នារីករាយជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត ដែលផ្តល់នូវភាពច្នៃប្រឌិត និងផលិតភាពការងារកាន់តែអស្ចារ្យថែមទៀត។

សមត្ថភាពនៃការថតរូបភាពកាន់តែសម្បូរបែប

ស្មាតហ្វូន X50 series នេះ មានការបំពាក់នូវបច្ចេកវិទ្យាជាច្រើន ដែលអាជីពបំផុតនៅក្នុងការថតរូបភាព។ ដើម្បីធ្វើការកាត់បន្ថយនូវការរង្គើរនៅលើស្មាតហ្វូននេះ កាមេរ៉ាគោលរបស់ស្មាតហ្វូន X50 Pro នេះមានភ្ជាប់ជាមួយនឹងប្រព័ន្ធ Gimbal Camera System​ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើនអាចថតរូបភាពច្បាស់ និងវីដេអូបានយ៉ាងសម្បូរបែប ពិសេសនៅពេលយប់។ X50 series គឺជាស្មាតហ្វូន flagship ដ៏ពិតប្រាកដដែលអាចថតរូបភាពយ៉ាងសម្បូរបែប។ ស្មាតហ្វូន X50 Pro នេះមានកាមេរ៉ាខាងមុខទំហំ 32MP និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 48MP Main, 8MP Super Wide-Angle, 13MP Professional Portrait និង 8MP 5x Telescopic) ។ សម្រាប់កាមេរ៉ា 5x Telescopic lens របស់ស្មាតហ្វូន X50Pro នេះក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 60x Hyper Zoom ថែមទៀត។

ស្មាតហ្វូន X50 និង X50 Pro នេះមានភ្ជាប់ជាមួយនឹងមុខងារ Super Night Mode និង Astro Mode ដែលផ្តល់នូវរូបភាពបានច្បាស់ស្រស់ស្អាតបំផុតនៅពេលយប់។ កាន់តែពិសេសជាងនេះទៀតនោះ សម្រាប់កាមេរ៉ា 120° Super Wide-Angle (108°) និង Super Macro functions ក៏ជួយលោកអ្នកក្នុងការផ្តិតរូបភាពស្រស់ស្អាតនៅតាមសេណារីយ៉ូផ្សេងៗគ្នាផងដែរ។ សម្រាប់មុខងារ Portrait Mode របស់ក្រុមហ៊ុន vivo ប្រើប្រាស់នូវ 4-layer masking algorithm ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការបំបែកនូវ  Subject ណាមួយចេញពី Background បានថែមទៀត។

កម្លាំងម៉ាស៊ីនខ្លាំងក្លា និងការឌីស្សាញយ៉ាងប្រណិត

បន្ថែមពីសមត្ថភាពនៃការថតរូបភាពកាន់តែអស្ចារ្យនេះ ស្មាតហ្វូន  X50 series នេះ គឺមានកម្លាំងម៉ាស៊ីនខ្លាំងក្លាថែមទៀត។ សម្រាប់ស្មាតហ្វូន  X50 series នេះ មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា  5G connectivity ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើន ទទួលបាននូវល្បឿននៅលើអនឡាញលឿនបំផុត។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 765G processor ស្មាតហ្វូន X50Pro នេះប្រើប្រាស់នូវល្បឿនលឿនសម្រាប់ការគណនា multitasking ផងដែរ។ ស្មាតហ្វូននេះមានកម្រិតអេក្រង់ refresh rate​ ​ដល់ទៅ 90Hz ដែលពិតជាល្អមែនទែនក្នុងការទស្សនារូបភាព វីដេអូ និងលេងហ្គេមដោយគ្មានបញ្ហារំខាននោះទេ។

ស្មាតហ្វូន X50 នេះអាចរកទិញបាននៅទីផ្សារកម្ពុជា បានចាប់ពីថ្ងៃទី18  ខែកក្កដា នេះតទៅ ជាមួយនឹងតម្លៃ ពិសេសគឺ $559 ហើយវាមានពណ៌ Frost Blue និង Glaze Black ។ ចំពោះស្មាតហ្វូន X50Pro ក៏អាចរកទិញបាននៅថ្ងៃទី 18 ខែកក្កដា ជាមួយនឹងតម្លៃ $889 ដែលមានជម្រើស 1 ពណ៌ Alpha Grey ។

X50 Series ចេញលក់ជាផ្លូវការ 
X50 Series ចេញលក់ជាផ្លូវការ 

កាសស្តាប់ vivo TWS Earphone Neo ដៃគូដ៏សក្តិសមរបស់ស្មាតហ្វូន X50 Series

ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវកាសស្តាប់ TWS Earphone Neo ផងដែរ។ កាសស្តាប់នេះមានគុណភាពសំឡេងល្អក្នុងការប្រើប្រាស់ ហើយល្អបំផុតសម្រាប់អ្នកដែលចូលចិត្តតន្ត្រី។ កាសស្តាប់ TWS Earphone Neo នេះមានភ្ជាប់ជាមួយនឹង 14.2mm Moving-Coil Unit ដែលធ្វើការពង្រឹងទៅលើគុណភាពសំឡេងថែមទៀតផង។

កាសស្តាប់នេះប្រើប្រាស់នូវបច្ចេកវិទ្យា  AI Noise Cancelling សម្រាប់ការគ្រប់គ្រងកាន់តែឆ្លាតវៃ និងបន្ទះឈីប Qualcomm TWS platform QCC3046 ជំនាន់ទី 4 និងបច្ចេកវិទ្យា Bluetooth 5.2 technology ដែលអាចធ្វើការតភ្ជាប់បានចម្ងាយ 10 ម៉ែត្រផងដែរ។ កាសស្តាប់  TWS Earphone Neo នេះនឹងបង្ហាញខ្លួននៅថ្ងៃទី17 នៅក្នុង ទីផ្សារកម្ពុជាផងដែរ។ កាសស្តាប់នេះមាន 2 ពណ៌គឺ Starry Blue និង  Moonlight White ដែលអតិថិជនអាចធ្វើការជ្រើសរើសបានតាមតម្រូវការ៕

  កាសស្តាប់ TWS Earphone Neo
  កាសស្តាប់ TWS Earphone Neo
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T