Fan Bingbing ត្រូវគេដៀលថាមុខចាស់ ពេលថតជាមួយស្រីក្មេងឃ្យូតជាងដាច់

//s5.kh1.co/68/689ca6e64e4e12dda8b69ba69fa37662c50acd15.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ធ្លាប់តែជាតារាស្រី ដែលមានសម្រស់ស្រស់ស្អាតលេចធ្លោ និងមានភាពទាក់ទាញក្នុងក្រសែភ្នែកមហាជនជាច្រើន តែម្ដងនេះ នៅពេលដែល Fan Bingbing ថតរូបជិតស្រីស្អាតម្នាក់នេះ បែរជាត្រូវគេរិះគន់ពីសម្រស់យ៉ាងចាស់ដៃ

ចិន៖ Fan Bingbing ជាតារាសម្ដែងស្រីជនជាតិដ៏មានប្រជាប្រិយភាព ដែលត្រូវបានមហាជនជាច្រើន មានការចាប់អារម្មណ៍ទៅលើសមត្ថភាព ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង មានភាពទាក់ទាញនិងលេចធ្លោ ដែលអ្នកណាៗឃើញហើយពិតជាកោតសរសើរលើរូបនាងគ្រប់ៗគ្នា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ យោងតាមទំព័រ QQ បានរាយការណ៍ថា មាននារីដ៏ស្រស់ស្អាតម្នាក់ បានចែករំលែករូបថតគូជាមួយនឹង Fan Bingbing នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ដោយរួមជាមួយនឹងការកោតសរសើរទៅដល់ Fan Bingbing ថាមានភាពស្រស់ស្អាតខ្លាំងណាស់ ដែលខណៈពេលនេះ អ្នកទាំងពីរកំពុងតែធ្វើការជាមួយគ្នា ដើម្បីផ្សព្វផ្សាយប៊្រេនសម្លៀកបំពាក់ ផងដែរ។

ប៉ុន្តែ នៅក្នុងនោះ ស្រាប់តែមានអ្នកលេងបណ្ដាញសង្គម បានចូលមកធ្វើការរិះគន់ ទៅលើសម្រស់របស់ តារាស្រីរូបនេះ ដោយបាននិយាយថា៖ 

Fan Bingbing គឺចាស់ហើយ នៅពេលឈរក្បែរនារីម្នាក់នោះ ហើយអាចមើលឃើញយ៉ាងច្បាស់ថា សាច់ដុំមុខរបស់នាងលែងមានភាពស្រស់ស្អាតដូចមុនហើយ។ Fan Bingbing មើលទៅដូចជាស្ត្រីចំណាស់ ដែលនឿយហាត់និងមានភាពស្លេកស្លាំង។

មតិរិះគន់ពីអ្នកលេងបណ្ដាញសង្គម

យ៉ាងណាមិញ Fan Bingbing ត្រូវបានគេស្គាល់ថា នាងជាតារាស្រីម្នាក់ដែលតែងតែមានការថែរក្សាសម្រស់ ឲ្យនៅតែមានភាពស្រស់ស្អាត និងក្មេងជាងវ័យ ធ្វើឲ្យហ្វេនៗកោតសរសើរមិនដាច់ពីមាត់ តែមួយរយៈចុងក្រោយនេះ សម្រស់របស់នាងហាក់ដូចជា មានការចុះខ្សោយគួរឱ្យកត់សម្គាល់ជាពិសេស ដែលជារឿងដ៏នឹកស្មានមិនដល់ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing និង នារីស្រស់ស្អាត
Fan Bingbing និង នារីស្រស់ស្អាត
Fan Bingbing និង នារីស្រស់ស្អាត
Fan Bingbing និង នារីស្រស់ស្អាត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T