បើកបង្ហាញទិដ្ឋភាពផ្ទះថ្មី ខ្ទង់លានដុល្លារ Jennifer Lopez ពិតជាប្រណីត​គួរឲ្យចង់នៅខ្លាំង

//s5.kh1.co/4a/4a93f92d50fade2759d658e685ec1c3bcbfb937d.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គ្រាន់តែជាផ្ទះលំហែរខ្នាតតូចប៉ុណ្ណឹងសោះ តារាចម្រៀង Jennifer Lopez ហ៊ានជះលុយរាប់លានដុល្លារទិញ ហើយថែមទាំងមានរចនាបទល្អប្រណិតគួរឲ្យចង់រស់នៅទៀត។

បរទេស៖ ថ្មីៗនេះ បើយោងតាមការ ចុះផ្សាយរបស់កាសែតបរទេស Daily Mail បានឲ្យដឹងថា តារាចម្រៀង Jennifer Lopez និងគូដណ្តឹងឈ្មោះ Alex Rodriguez ទើបតែបានចំណាយ ប្រាក់ផ្ទាល់ខ្លួនចំនួន ១,៤ លានដុល្លារដើម្បី ទិញផ្ទះវីឡា ខ្នាតតូចមួយនៅជាយក្រុង Encino រដ្ឋ San Fernando Valley សហរដ្ឋអាមេរិក ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាផ្ទះនេះ មើលពីខាងក្រៅទៅ ហាក់បីដូចជាតូចល្មមបន្តិចមែន ប៉ុន្តែវាពិតជាមានលក្ខណៈពិសេសច្រើន ដូចជា វាលមានទៅដោយដើមឈើបៃតងពណ៌គ្រប ដណ្ដប់ទំហំ ជាង ២២០០ ម៉ែត្រការ៉េ ហើយទិដ្ឋភាពក្នុងផ្ទះវិញ ក៏មានបន្ទប់គេង ៣ បន្ទប់ទឹក ២ និងបន្ទប់ដែលមានមុខងារផ្សេងទៀត ដែលសុទ្ធសឹង តែមានការរៀបចំតុបតែង បានយ៉ាងប្រណីតគួរឲ្យចង់រស់នៅផងដែរ។

យោងតាមការបង្ហើបបន្ថែមទៀត បានឲ្យដឹងថា ផ្ទះនេះត្រូវបានសាងសង់ឡើង តាំងពីអំឡុងឆ្នាំ ១៩៤៨ មកម្ល៉េះ ហើយត្រូវបានជួសជុលឡើងវិញជាច្រើនដង និងផ្លាស់ប្ដូរម្ចាស់ជាច្រើនលើកផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ផ្ទះដែលមានតម្លៃថ្លៃមិនធម្មតានេះ នៅតែថ្មី ស្អាត មិនផ្លាស់ប្តូរ ដដែលក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ 

គួរបញ្ជាក់ថា ទីនេះ គ្រាន់តែជាកន្លែងស្ងប់ស្ងាត់មួយ និងជាផ្ទះសម្រាប់មកលំហែ ជួបជុំជាមួយក្រុមគ្រួសារនៅចុងសប្តាហ៍មួយទៀត របស់តារាចម្រៀងម្ចាស់បទ« On The Floor» រូបនេះប៉ុណ្ណោះ។ ក្រៅពីផ្ទះវីឡាខ្នាតតូចមួយនេះ តារាចម្រៀងរូបនេះ ក៏នៅមានអចលនទ្រព្យជាង ២៨ លានដុល្លារ នៅ Bel Air ដែលជាផ្ទះថ្ម ដែលមានតម្លៃជាង២០ លានដុល្លារ នៅ Manhattan និងវីឡាប្រណីតមួយទៀត នៅតំបន់ Malibu ដែលមានតម្លៃ ៦.៦ លានដុល្លារផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖

Jennifer Lopez
Jennifer Lopez
Jennifer Lopez និងគូដណ្តឹង  
Jennifer Lopez និងគូដណ្តឹង  
 ទិដ្ឋភាពក្នុងផ្ទះ Jennifer Lopez
 ទិដ្ឋភាពក្នុងផ្ទះ Jennifer Lopez
 ទិដ្ឋភាពក្នុងផ្ទះ Jennifer Lopez
 ទិដ្ឋភាពក្នុងផ្ទះ Jennifer Lopez
 ទិដ្ឋភាពក្នុងផ្ទះ Jennifer Lopez
 ទិដ្ឋភាពក្នុងផ្ទះ Jennifer Lopez
 ទិដ្ឋភាពក្នុងផ្ទះ Jennifer Lopez
 ទិដ្ឋភាពក្នុងផ្ទះ Jennifer Lopez
 ទិដ្ឋភាពក្នុងផ្ទះ Jennifer Lopez
 ទិដ្ឋភាពក្នុងផ្ទះ Jennifer Lopez
 ទិដ្ឋភាពក្នុងផ្ទះ Jennifer Lopez
 ទិដ្ឋភាពក្នុងផ្ទះ Jennifer Lopez
 ទិដ្ឋភាពក្នុងផ្ទះ Jennifer Lopez
 ទិដ្ឋភាពក្នុងផ្ទះ Jennifer Lopez
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T