រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ប៉ាគីស្ថាន ​តេស្តវិជ្ជ​មានជំងឺកូវីដ-១៩

//s5.kh1.co/4f/4f655540e1cf8dab9a6361d3f30f63143f953143.png
សង្គម

 ០៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រដ្ឋមន្ត្រីសុខាភិបាល​ប្រទេស​ប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញ​ថា ​លោកក៏បាន​ឆ្លង​ជំងឺកូវីដ-១៩ដែរ

អ៊ីស្លាមម៉ាបាដ៖ ខណៈពេលដែលកំណើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ កំពុងតែ​ដាក់សម្ពាធទៅលើប្រព័ន្ធសុខាភិបាល​ប៉ាគីស្ថាន​ រដ្ឋមន្ត្រីសុខាភិបាល​ប្រទេសនេះ បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញ​ថា ​លោកក៏បាន​ឆ្លង​ជំងឺកូវីដ-១៩ដែរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉ាគីស្ថានមាន​អ្នកស្លាប់​ ៤,៧៦២នាក់ ដោយសារជំងឺកូវីដ១៩
ប៉ាគីស្ថានមាន​អ្នកស្លាប់​ ៤,៧៦២នាក់ ដោយសារជំងឺកូវីដ១៩

​លោក Zafar Mirza បាននិយាយនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា៖

ខ្ញុំបានធ្វើតេស្តវិជ្ជមាន​កូវីដ១៩ ហើយតាមរយៈ​ដំបូន្មាន​របស់ក្រុមគ្រូពេទ្យ គឺខ្ញុំ​ត្រូវស្នាក់នៅផ្ទះនិងសម្រាកព្យាបាលជំងឺដាច់ដោយឡែក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមគ្រូពេទ្យបានប្រាប់​ថា អាការៈជំំងឺរបស់ខ្ញុំ គឺមិនទាន់ធ្ងន់ធ្ងរទេ។

Zafar Mirza
​លោក Zafar Mirza រដ្ឋមន្ត្រីសុខាភិបាល​ប្រទេសប៉ាគីស្ថាន​
​លោក Zafar Mirza រដ្ឋមន្ត្រីសុខាភិបាល​ប្រទេសប៉ាគីស្ថាន​

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ ប្រទេសប៉ាគីស្ថានមានអ្នកឆ្លងជំងឺកូវីដ១៩​ជាង ២២៩,៨៣១នាក់ ​អ្នកស្លាប់​ ៤,៧៦២នាក់ និងអ្នកជាសះស្បើយ ១៣១,៦៤៩នាក់។ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសនេះបានបន្ត​រកឃើញអ្នកថ្មី​ប្រមាណ ៤០០០នាក់៕

ស្របពេលករណីឆ្លងកំពុងកើនឡើងខ្លាំង ​គ្រូពេទ្យចំនួន ៤៨នាក់ នៅភាគខាងកើតនៃទីក្រុងឡាហ័រ បានលា​ឈប់ពីការងារ
ស្របពេលករណីឆ្លងកំពុងកើនឡើងខ្លាំង ​គ្រូពេទ្យចំនួន ៤៨នាក់ នៅភាគខាងកើតនៃទីក្រុងឡាហ័រ បានលា​ឈប់ពីការងារ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T