លើកនេះ សុខ សោម៉ាវត្តី បញ្ចេញដើមទ្រូង ឡើងទ្រលុកទ្រលន់

//s5.kh1.co/98/9808b499029c6251e85fa8dc38887679f2df1725.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មិនសូវស្លៀកស៊ិចស៊ីប៉ុន្មានឡើយ តែលើកនេះ ពិធីការិនីកូនមួយ អ្នកនាង សុខ សោម៉ាវត្តី បង្ហោះរូបមួយសន្លឹកបញ្ចេញដើមទ្រូងមួយទំហឹងតែម្ដង។

ភ្នំពេញ៖ តារាសម្ដែង និងពិធីការិនីល្បីឈ្មោះ អ្នកនាង សុខ សោម៉ាវត្តី នៅតែមានគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន ដោយមួយរយៈពេលចុងក្រោយនេះ នាងកាន់តែមានភាពមមាញឹកជាមួយការងារ ទាំងការថតស្ពត ថតសម្អាងការ និងធ្វើជាពិធីការិនីជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បច្ចុប្បន្ន តារាស្រីរូបនេះមានកូនស្រីម្នាក់ មានមុខមាត់ស្រស់ស្អាតមិនចាញ់នាងឡើយ។ បើទោះបីមានកូនរួចក៏ពិតមែន តែបើងាកទៅមើលរូបសម្រស់នាងវិញ ឃើញថា នាងពិតជាពូកែថែសម្រស់ឲ្យនៅស្រស់ស្អាត ក្មេងជាងវ័យដដែល។ មិនតែប៉ុណ្ណោះ រាល់រូបភាពដែលតារាស្រីកូនមួយរូបនេះបានបង្ហោះម្ដងៗ យើងសង្កេតឃើញថា នាងពិតជាស្រស់សោភា និងលេចធ្លោគ្រប់ពេលតែម្ដង។

ម្យ៉ាងវិញទៀត យើងមិនសូវឃើញតារាស្រីរូបនេះ បង្ហាញស្ទាយ៍ស្លៀកពាក់ស៊ិចស៊ីប៉ុន្មានឡើយ តែមុននេះ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបភាពថ្មីមួយសន្លឹក ធ្វើឲ្យហ្វេនបុរសៗ ភ្លឹកនឹងសម្រស់នាងស្ទើរតែគ្រប់គ្នា។ ដោយនាងបានស្លៀកនៅឈុតពណ៌ស ហើយបញ្ចេញដើមទ្រូងឡើងទ្រលុកទ្រលន់គួរឲ្យទាក់ទាញតែម្ដង។ ក្នុងនោះដែរ បើទោះបីជាមួយឈុតនោះ មើលទៅសាមញ្ញ តែពេលតែងខ្លួនបែបនេះទៅ ពិតជាស្រស់ស្អាតមិនចាញ់ក្មេងអាយុ ២០ឆ្នាំឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង សុខ សោម៉ាវត្តី
  អ្នកនាង សុខ សោម៉ាវត្តី
  អ្នកនាង សុខ សោម៉ាវត្តី
  អ្នកនាង សុខ សោម៉ាវត្តី
  អ្នកនាង សុខ សោម៉ាវត្តី
  អ្នកនាង សុខ សោម៉ាវត្តី
  អ្នកនាង សុខ សោម៉ាវត្តី
  អ្នកនាង សុខ សោម៉ាវត្តី
  អ្នកនាង សុខ សោម៉ាវត្តី
  អ្នកនាង សុខ សោម៉ាវត្តី
  អ្នកនាង សុខ សោម៉ាវត្តី
  អ្នកនាង សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T