ឈីន រតនៈ លេចធ្លោខ្លាំងនៅក្នុងកម្មវិធី I Am a Singer Cambodia រដូវកាលទី២ (មានវីដេអូ)

//s5.kh1.co/7b/7b8542bca63c257065222c50e319a89fd22bd9e5.png
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឈីន រតនៈ លេចធ្លោខ្លាំងនៅក្នុងកម្មវិធី I Am a Singer Cambodia រដូវកាលទី២នេះ

ភ្នំពេញ៖ ពន្លកតារាចម្រៀងដែលកើតចេញពីកម្មវិធី The Voice Cambodia រដូវកាលទី២ កញ្ញា ឈីន រតនៈ ក្រោយមិនទទួលបានជោគជ័យក្លាយជាម្ចាស់ពានរង្វាន់ ពេលនេះបានបោះជំហានសារជាថ្មីម្តងទៀតមកក្នុងកម្មវិធីប្រឡងចម្រៀង I Am a Singer Cambodia រដូវកាលទី២ ដើម្បីបំពេញក្តីស្រមៃជាម្ចាស់ពានរង្វាន់លំដាប់ថ្នាក់ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងភាពលេចធ្លោខ្លាំងកាលពីប្រឡងនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ ដែលស្ថិតក្នុងក្រុម Coach ណុប បាយ៉ារិទ្ធ នោះ គឺ កញ្ញា រតនៈ ហាក់ទទួលបានការគាំទ្រគួរឱ្យ កត់សម្គាល់តាមរយៈការខមមិន ពេលកំពុងផ្សាយផ្ទាល់ និងការខមមិន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធីផងដែរ។

គួររំឮកថា កញ្ញា ចំរើន សុភ័ក្ត្រ ដែលធ្លាប់ជាកូនក្រុមរបស់ Coach ណុប បាយ៉ារិទ្ធ នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ នាពេលនេះបានក្លាយជាម្ចាស់ពានរង្វាន់នៅក្នុងកម្មវិធី The Mask Singer Cambodia រួចមកហើយ ដូច្នេះចាំមើលថាតើកញ្ញា ឈីន រតនៈ អាចនឹងមានវាសនាដូចរៀមច្បងដែរឬទេ?

សូមទស្សនារូបភាព និងវីដេអូប្រឡងចម្រៀងខាងក្រោមនេះ៖

<b>កញ្ញា ឈីន រតនៈ និងលោកគ្រូភ្លេង</b>
កញ្ញា ឈីន រតនៈ និងលោកគ្រូភ្លេង
<b>កញ្ញា ឈីន រតនៈ និងលោកគ្រូភ្លេង</b>
កញ្ញា ឈីន រតនៈ និងលោកគ្រូភ្លេង
<b>កញ្ញា ឈីន រតនៈ និងកញ្ញា ចំរើន សុភ័ក្ត្រ</b>
កញ្ញា ឈីន រតនៈ និងកញ្ញា ចំរើន សុភ័ក្ត្រ
បទចម្រៀង "ខ្ញុំមានអ្នកណា"
ណុប បាយ៉ារិទ្ធឈីន រតនៈចំរើន សុភ័ក្រ
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T