ឪពុក ទទួលមរណភាពមិនទាន់ប៉ុន្មានផង ពេលនេះ ខាត់ សុឃីម ជួបទុក្ខទៀតហើយ​ ព្រោះម្តាយ ធ្លាក់ខ្លួនឈឺ

//s5.kh1.co/a7/a7d173d5ea0e8e16b11d2dd58175924f328b90d2.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ខាត់ សុឃីម កាន់តែមានទុក្ខលើសដើម ខណៈពេលនេះ អ្នកម្តាយរបស់អ្នកនាង កំពុងតែឈឺធ្ងន់ ខណៈឪពុកទើបតែស្លាប់ទៅថ្មីៗ

ភ្នំពេញ៖ ដូចជាផ្ទួនៗពេកហើយ ដែលមិនកន្លងផុត បានប៉ុន្មានអាទិត្យផង ឪពុករបស់ តារាដ៏ល្បី អ្នកនាង ខាត់ សុឃីម ទទួលមរណភាព ពេលនេះដែរ ម្តាយរបស់អ្នកនាង ក៏បានធ្លាក់ខ្លួនឈឺទៀតហើយ ជាហេតុធ្វើឲ្យអ្នកនាង កាន់តែពិបាកចិត្តលើសដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសំណេរ អមជាមួយនឹង រូបថតមួយសន្លឹក របសតារាស្រីរូបនេះ បានបង្ហោះ និងសរសេរ កាលពី១ម៉ោងមុន ក្នុងគោលបំណងបង្ហាញពីការពិបាកចិត្ត ដែលឪពុកនាង ទើបតែស្លាប់ ប៉ុន្មានអាទិត្យ ពេលនេះ ម្តាយរបស់អ្នកនាង ក៏ត្រូវចូលសម្រាកមន្ទីរពេទ្យ ជាមួយនឹង ជំងឺចាស់របស់គាត់ ហើយគួបផ្សំ ការមិនសប្បាយចិត្ត កើតទុក្ខ ឈឺចាប់រីងរៃ ដែលបាត់បង់សមាជិកគ្រួសារ ទៅថ្មីៗ។

ក្នុងនោះដែរ ក៏មានអ្នកព្រួយបារម្ភ និងសួរនាំ ពីស្ថានភាពជំងឺ របស់អ្នកម្តាយ ខាត់ សុឃីម ថាបែបណាខ្លះហើយ ព្រោះថា អ្នកម្តាយអ្នកនាង ក៏មានវ័យកាន់តែចាស់ខ្លាំងដែរហើយ ហើយបច្ចុប្បន្ន ស្ថានភាពផ្លូវចិត្តរបស់គាត់ មិនសូវល្អផងនោះ។

ប៉ុន្តែយ៉ាងណាមិញ អ្នកនាង ខាត់ សុឃីម ក៏បានខមមិញ ខាងក្រោម ដោយសរសេរថា៖

ម៉ែខ្ញុំគាត់ទ្រមតាំងពីមុនពុក ចែកឋានមកម្លេះ តែគាត់ទ្រាំ គាត់ឈឺច្រើនជាងពុក ច្រើនមុខណាស់ ជាជំងឺ មនុស្សចាស់ អរគុណបងប្អូន

គួរបញ្ជាក់ផងដែរថា អ្នកនាង ខាត់ សុឃីម ជាកូនម្នាក់ ដែលតែងតែផ្តល់ពេលវេលា និងស្រលាញ់ ឪពុកម្តាយខ្លាំងជាទីបំផុត បើទោះបីជា អ្នកនាង មានការរវល់ប៉ុណ្ណាក៏ដោយ តែជាអកុសល ឪពុកអ្នកនាង បានលាចាកលោក ទាំងអាលោះអាល័យ ធ្វើឲ្យ អ្នកនាង ខាត់ សុឃីម ស្ទើរតែគាំង យំគ្មានលួសមួយថ្ងៃសោះតែម្តង ដូច្នេះពេលនេះ គឺអ្នកនាង នៅសល់តែម្តាយ ទើបអ្នកនាង ព្យាយាមមើលថែ យ៉ាងដិតដល់បំផុត តាមដែលអាចធ្វើទៅបាន៕

ខាត់ សុឃីម
ខាត់ សុឃីម
រូបថត កាលឪពុកនាង នៅរស់
រូបថត កាលឪពុកនាង នៅរស់
រូបភាពបុណ្យសព ឪពុកនាង
រូបភាពបុណ្យសព ឪពុកនាង
ពេលនេះ អ្នកម្តាយនាង ធ្លាក់ខ្លួន
ពេលនេះ អ្នកម្តាយនាង ធ្លាក់ខ្លួន
ខាត់ សុឃីម
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T