កីឡាករកំពូលល្បឿន! PSG កំពុងតែចង់បានតួរសំខាន់របស់ Arsenal ម្នាក់នេះទៅរួមក្រុម

//s5.kh1.co/a3/a381949716b0851d356f642a97bffad020bc61b6.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

PSG កំពុងតែចង់បានតួរសំខាន់របស់ Arsenal គឺកីឡាករ Hector Bellerin ទៅរួមក្រុម

បរទេស៖ ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍មកថាកំពុងតែមានគម្រោងទិញយកប្រធានក្រុមរបស់ Arsenal គឺកីឡាករ Hector Bellerin ទៅរួមក្រុមនៅរដូវក្ដៅនេះ។ ក្នុងនោះក្លិបយក្សរបស់បារាំងមួយនេះកំពុងតែព្យាយាមរកខ្សែការពារស្លាបស្តាំមកជំនួសកីឡាករ Thomas Meunier ដែលថ្មីៗនេះបានចាកចេញទៅរួមនឹងក្លិប Borussia Dortmund

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Hector Bellerin
  កីឡាករ Hector Bellerin

ជាមួយគ្នានេះដែរក្លិបធំៗដូចជា Juventus និង​ Bayern Munich ក៏កំពុងតែសម្លឹងឃើញកីឡាកររូបនេះផងដែរ ប៉ុន្តែបើតាមរបាយការណ៍បានឲ្យដឹងថាក្លិប PSG ហាក់ដូចជាមានប្រៀបជាងគេនៅក្នុងការប្រជែងនេះ។

  កីឡាករ Hector Bellerin
  កីឡាករ Hector Bellerin

គួរឲ្យដឹងដែរថា Arsenal កំពុងតែព្យាយាមប្រមូលទុនបន្ថែមដោយនឹងលក់កីឡាករមួយចំនួនដើម្បីមកផ្លាស់ប្តូរទម្រង់លេងរបស់ក្លិប។ ជាមួយគ្នានេះកីឡាករ Hector Bellerin គឺជាគោលដៅមួយសម្រាប់លក់ចេញដោយសាររូបគេមានទម្រង់លេងធ្លាក់ចុះជាខ្លាំង ក្រោយជាពីរបួសជង្គង់ជាច្រើនខែនោះ។

  កីឡាករ Hector Bellerin
  កីឡាករ Hector Bellerin

ស្របពេលជាមួយគ្នានេះក្រុមរបស់លោក Mikel Arteta នៅមានកីឡាករ Cedric Soares  និង Ainsley Maitland-Niles ដែលអាចជំនួស Hector បាន។ យ៉ាងណាមិញ កីឡាកររូបនេះបង្ហាញខ្លួនឲ្យក្លិបបាន២០០ ប្រកួត ចាប់តាំងពីមករួមជាមួយនឹង Arsenal នៅឆ្នាំ២០១១មក៕

  កីឡាករ Hector Bellerin
  កីឡាករ Hector Bellerin

ប្រភពhitc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T