ហេតុអ្វី អ្នកខ្លះ មានអារម្មណ៍ ស្រលាញ់ទាំងស្រីទាំងប្រុស ដែលគេហៅថា«៦៩»?

//s5.kh1.co/f2/f255d58de17a775a88537285c6fb2fb821046dd3.jpg
យល់ដឹង

 ០៦-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្នុង​ពេលបច្ចុប្បន្ន​មនុស្ស​ម្នាក់​ៗ មានសិទ្ធិសេរីភាព​ពេញលេញ​ ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​គូរ​ស្រករ​ដែល​ខ្លួន​ពេញចិត្ត ដោយ​មិន​ស្ថិត​នៅក្រោម​ការ​បង្ខិត​បង្ខំ​ណាមួយ​មួយ បើ​ទោះប្បីជា​ស្នេហាក្នុងភេទដូច​គ្នា​ក៏​ដោយ។

យល់​ដឹង​៖ ជាធម្មតា ​នៅ​ពេល​ដែល​គេ​និយាយ ​ពី​ក្តី​ស្រលាញ់ពាក់​ព័ន្ធ ​និង​រឿង​ស្នេហា​គេ​ប្រាកដ​ជា ​នឹក​ឃើញ​អំពី​សម្ព័ន្ធ​ភាព​ស្នេហា​ រវាង​​មនុស្ស​ប្រុស​និង ​មនុស្ស​ស្រី​ជា​ក់​ជា​មិន​ខាន​នោះ​ទេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ក៏ប៉ុន្តែ ​ដោយ​សារ​សាកលភាវូបនីយកម្ម ​នៃ​ការអភិវឌ្ឈន៍ ​ផ្នត់​គំនិត​របស់យុវវ័យ ក៏​ចាប់​ផ្តើម​មាន​ការ​ប្រែប្រួល​ ជា​ពិសេស​សិទ្ធ​សេរី​ភាព ​ក្នុង​ការ​ជ្រើស​រើស​ដៃ​គូរ​ស្នេហា​នេះ​តែម្តង។ បច្ចុប្បន្ន​ទំនាក់ទំនង​ស្នេហា ​​គឺ​​មិន​សំដៅ​តែ​ទៅ​លើ ​ការ​ស្រលាញ់​ភេទ​ផ្ទុយគ្នា​តែ​ម្យ៉ាង​នោះទេ សិទ្ធិក្នុង​ការស្រលាញ់​ភេទដូច​គ្នា ​ក៏ត្រូវ​បាន​គេបើក​ទូលាយ​ផងដែរ។​

រូបតំណាង
រូបតំណាង

ក្រៅ​ពីក្តីស្រលាញ់​ភេទ​ដូច​គ្នា ​និង​ផ្ទុយ​គ្នា​នេះហើយ ក៏មាន​ក្តី​ស្រលាញ់​ទាំងពីរភេទ គឺមាន​អារម្មណ៍​ស្រលាញ់ ​ទាំងមនុស្ស​​ស្រីផង និង​​​​ប្រុស​ផង ដែល​គេ​ហៅថា​៦៩ ឬភាសាអង់គ្លេស​Bisexual ។ ក៏ប៉ុន្តែ​បើ​ទោះបីជា ស្រលាញ់​ទាំងពីរភេទ​ពិតមែន ​​តែក៏​មិន​មែន​បាន​ន័យ​ថា ​ការ​ទាក់​ទាញ​មាន​តុល្យភាព ​ស្មើៗគ្នានោះទេ។ ពោល​គឺ មនុស្ស​ប្រភេទ​​៦៩ នេះអាច​មាន​អារម្មណ៍​ខ្លាំង​ ចំពោះ​ភេទ​មួយ​ច្រើន​ជាងមួយ ​ដែល​អារម្មណ៍នោះ​​ អាច​ប្រែប្រួលនិង​អាស្រ័យ​លើ អ្នក​ដែលពួកគេ បាន​​ជួបភាគ​ច្រើន។

រូបតំណាង
រូបតំណាង

ឧទាហរណ៍ថា ប្រសិន​បើនៅ​សាលា ឬកន្លែង​ការងារ​ដែល មនុស្ស​ប្រភេទ​​​​៦៩ ធ្វើការគេ​មាន​ភាព​​សិ្នទ្ធស្នាល ជាមួយ​មនុស្ស​ប្រុស​ច្រើន​ជាង​​នោះ ​គឺ​គេ​ប្រាកដ​ជា​មាន​ចិត្ត​ស្រលាញ់​ មនុស្ស​ប្រុស​​ជាងមនុស្ស​ស្រី ​មិន​ខាននោះទេ។ តែ​ក៏មិនមែន​មាន​ន័យ​ថា ​គេ​មិន​ស្រលាញ់ ​មនុស្ស​ស្រី​ដែរ​ ព្រោះ​ចិត្ត​គំនិត​របស់​គេ ​គឺ​ទោរទន់​ទៅ​តាម​ភេទ​មនុស្ស ដែល​គេ​សិ្នទ្ធស្នាលជាមួយ​ ខុស​ពីអ្នក​​ដែល​ស្រលាញ់​ ភេទ​ដូច​គ្នា​ឬផ្ទុយ​គ្នា​។

រូបតំណាង
រូបតំណាង

យ៉ាង​ណាមិញ ​ប្រសិន​បើ​អ្នកកំពុងតែ​ជួបនៅបែបនេះអ្នកគួរតែ​ស្វែងរក៖

* ការ​ពិភាក្សាអំពី​​បញ្ហា​នេះ ​​ជាមួយមនុស្ស​ដែល ​អ្នក​អាច​ជឿទុកចិត្ត​បាន ដូច​ជា​​មិត្តភក្តិ បងប្អូន​,​ វេជ្ជបណ្ឌិត​ដែល​ មាន ​ជំនាញ​ពាក់​ព័ន្ធ​នឹង​បញ្ហានេះ​ ​ដើម្បី​ស្វែងរក​នៅ​ការ​គាំទ្រឬ ​ដំណោះស្រាយ​​ពី​ពួកគេ​។

* កុំ​ព្យាយាម​ចេញ​ទៅខាងក្រៅ ​ជាមួយ​មនុស្ស​ដែល​មិន​គាំទ្រ ​ឬ​និយាយ​បំបាក់​ទឹក​ចិត្ត​អ្នក។

* ត្រូវ​ចាំ​ថា​វាមិន​មែន​ជា​រឿង​បន្ទាន់ ​ដែល​អ្នក​ត្រូវ​ស្វែងរក​​ភេទពិតប្រាកដ​ ​ដែល​អ្នក​ស្រលាញ់នោះទេ ស្វែងយល់​    ពី​ចិត្ត​ខ្លួន​ឯងបណ្តើរៗ កុំ​ដាក់​បន្ទុកលើ​ខ្លួន​ឯងខ្លាំងពេក និងក៏កុំ​បន្ទោស​ឬ ស្អប់​ខ្ពើម​ខ្លួន​ឯងដែរ៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T