អ្នកណាថា ស្រលាញ់គ្នាយូរ កាន់តែសោះអង្គើយ? ប៉ុន្តែ Gale និង Man Karin ដូចស្រមោចនិងស្ករ

//s5.kh1.co/e9/e95159355b40b910529dfc9ee378307613c71945.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកណាថា ស្រលាញ់គ្នាកាន់តែយូរឆ្នាំ កាន់តែសោះអង្គើយដាក់គ្នា? មើលមួយគូនេះចុះ ស្រលាញ់គ្នា ១០ឆ្នាំជាងហើយ តែនៅតែផ្អែមល្ហែមនឹងគ្នា មិនចាញ់គូស្នេហ៍ថ្មោងថ្មីប៉ុន្មានទេ។

ថៃ៖ ជីវិតរបស់តារាសម្ដែងស្រី ដែលនិយមដើរតួឆ្នាស់ឈ្នានីសមួយរយជំពូក នាង Gale Rada និងបុរសសង្ហាសាច់ដុំកង់ៗ Man Karin បច្ចុប្បន្នបានក្លាយទៅជាជីវិតគូ ដែលមនុស្សគ្រប់គ្នា តែងតែលួចច្រណែន និងប្រាថ្នាចង់បានដូចប្ដីប្រពន្ធមួយគូនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ យើងតែងតែសង្កេតឃើញថា តារាទាំងពីរនាក់នេះ នៅតែផ្អែមល្ហែមនឹងគ្នាបេះមិនដាច់ ព្រោះថា គ្រប់ពេល គ្រប់កន្លែង ពួកគេតែងផ្ដល់ក្ដីសុខ និង ភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមក មិនចេះចប់ បង្អួតដល់បណ្ដាអ្នកគាំទ្រជាញឹកញាប់ នៅតាមបណ្ដាញសង្គម ដែលបង្ហាញថា ទោះពួកគេស្រលាញ់គ្នា យូរឆ្នាំក៏ពិតមែន តែយ៉ាងណា ក៏ពួកគេស្វីតមិនឲ្យចាញ់គូដ៏ទៃប៉ុន្មានដែរ។

យ៉ាងណាមិញ នាពេលកន្លងមក ទោះបីអ្នកទាំងពីរនាក់នេះ បានចាប់ដៃសាងជីវិតរួមគ្នាជិត១៥ឆ្នាំទៅហើយក្ដី ប៉ុន្តែពួកគេ មិនដែលមានព័ត៌មានរឿងរង្គោះរង្គើរចំណងស្នេហ៍ម្ដងណាឡើយ គឺមានតែភាពល្អូកល្អើននឹងគ្នា ដូចស្រមោចរោមស្ករពីមួយថ្ងៃទៅមួយថ្ងៃ ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រច្រណែនមិនស្ទើរ៕

ទស្សនារូបភាពខាងក្រោម៖

Gale Rada
Gale Rada
Gale Rada និង Man Karin
Gale Rada និង Man Karin
Gale Rada និង Man Karin
Gale Rada និង Man Karin
Gale Rada និង Man Karin
Gale Rada និង Man Karin
Gale Rada និង Man Karin
Gale Rada និង Man Karin
Gale Rada និង Man Karin
Gale Rada និង Man Karin
Gale Rada និង Man Karin
Gale Rada និង Man Karin
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T