ជឿឬមិនជឿ? តុក្កតាទាំងនេះ ជាប់ឈ្មោះលងសាហាវបំផុត ដល់ថ្នាក់មិនអាចគ្រប់គ្រងបាន

//s5.kh1.co/a1/a1d7dbe57404e07eb53a69b28557bbb84eed30ed.jpg
សង្គម

 ០៦-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តុក្កតាទាំង៤ដែលជាប់បណ្តាសា មានព្រលឹងបិសាចចូលសន្ធឹតដោយមិនអាចគ្រប់គ្រងបានឡើយ មិនតែប៉ុណ្ណោះតុក្តតាទាំងនោះចូលចិត្តលងបន្លាចមនុស្សនិង ថែមទាំងមានថាមពលពិសេសអាចធ្វើឲ្យនរណាម្នាក់មានបញ្ហាផងដែរ។

បរទេស៖ ទោះបីជា បច្ចេកវិទ្យានៅសម័យបច្ចុប្បន្ននេះ មានភាពជឿនលឿន ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះរឿងអបិយជំនឿនៅតែ ជាអាថ៌កំបាំងមួយដែលអ្នកវិទ្យាសាស្ត្រ មិនអាចបកស្រាយបានរហូតមកទល់សព្វថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ រឿងអបិយជំនឿនេះ នៅតែដក់ជាប់នៅក្នុងអារម្មណ៍និង ចិត្តគំនិតរបស់ប្រជាជនជានិច្ច ដោយស្ទើរតែគ្រប់សាសនា សុទ្ធសឹងតែមានជំនឿទៅលើរឿងរ៉ាវអមនុស្សនិង ខ្មោចព្រាយបិសាច ជាដើម។

ដោយឡែក ថ្ងៃនេះខ្មែរឡូត សូមចែករំលែកអំពីរឿងរ៉ាវតុក្កតាដែលជាប់បណ្តាសា ដោយមានព្រលឹងបិសាចចូលសន្ធិតដោយមិនអាចគ្រប់គ្រងបានឡើយ មិនតែប៉ុណ្ណោះតុក្តតាទាំងនោះ ចូលចិត្តលងបន្លាចមនុស្សនិង ថែមទាំងមានថាមពលពិសេស អាចធ្វើឲ្យនរណាម្នាក់មានបញ្ហាផងដែរ។

តោះកុំឲ្យខាតពេលយូរ សូមចូលមើល តើតុក្កតាទាំងនោះមានអ្វីខ្លះ បានជាសាហាវយ៉ាងនេះ៖

១.Annabelle 

តុក្កតាមួយនេះ មានឈ្មោះថា Annabelle ដែលរឿងរ៉ាវនេះ បានកើតឡើងនៅក្នុងឆ្នាំ១៩៧០ ដោយគិលានុបដ្ឋាយិកាម្នាក់ ទទួលបានកាដូពីម្តាយរបស់នាង ប៉ុន្តែចាប់ពីពេលនាង ទទួលបានតុក្កតានេះមក នាងតែងតែជួបរឿងចម្លែកៗ នៅក្នុងផ្ទះជានិច្ច ដោយពេលខ្លះតុក្កតានេះ អាចបំលាស់ទីដោយឯកឯង មិនត្រឹមតែប៉ុណ្ណោះនៅពេលខ្លះតុក្កតាមួយនេះ លួចបែរមុខសម្លឹងមើលនាងរួមទាំងមិត្តភក្តិផងដែរ​ ដោយមិនអាចទ្រាំទ្របាននាងក៏បានយកតុក្កតានេះទៅសារមន្ទីរThe Warren Occult

Annabelle 
Annabelle 

២.Robert The Doll

តុក្កតាRobert មានអាយុកាល ១០០ឆ្នាំមកហើយ ដោយត្រូវបានទិញដោយ លោកតារបស់បុរសម្នាក់ឈ្មោះ Robert Otto ស្របពេលគាត់ កំពុងតែនៅប្រទេសអាល្លឺម៉ង់។

ក្រោយពីបានទិញតុក្កតានេះមក ចំពោះនរណាដែលយកដៃចង្អុលឬ ក៏និយាយអ្វីមិនមានការគួរសម ទៅលើតុក្កតាមួយនេះ គឺអាចនឹងត្រូវជួបគ្រោះថ្នាក់អ្វីមួយឬ​ រីឯអ្នកដែលមានគ្រួសារវិញអាចនឹង ត្រូវឈ្លោះគ្នារហូតដល់លែងលះគ្នាតែម្តង ដោយមានមនុស្សជាច្រើនបានជួបឧប្បត្តិហេតុឬ រឿងស៊យខុសៗគ្នាក្រោយពី យកដៃចង្អុលទៅលើតុក្កតានេះផងដែរ។

Robert The Doll
Robert The Doll

៣.Letta Me Out

ចំពោះតុក្កតានេះវិញ ក៏ល្បីថាលងមិនចាញ់តុក្កតាពីរខាងលើដែរ ដែលពេលខ្លះតុក្កតានេះ ស្រែកខ្លាំងៗថា« Letta Me Out» មិនត្រឹមតែប៉ុណ្ណោះ ជាពិសេសនៅពេលយប់ តុក្កតានេះថែមទាំងអាចបំលាស់ទីបានថែមទៀតផង មិនថានៅក្នុងចំណោមមនុស្សជាច្រើនក៏ដោយ។

Letta Me Out
Letta Me Out

៤.Mandy

តុក្កតានេះមានឈ្មោះថា Mandy ដែលម្ចាស់តុក្កតានេះ បានរៀបរាប់ថា កាលពីដំបូងគាត់ បានទិញតុក្កតានេះមកទុកនៅបន្ទប់ក្រោមដី នៅពេលរាល់យប់នាងតែ លឺសម្លេងក្មេងយំនៅបន្ទប់ក្រោយដី ប៉ុន្តែនៅពេល ចុះទៅក្រោមសម្លេងនោះក៏បាត់ទៅវិញ ដោយមិនអស់ចិត្តនាង ក៏រកគ្រប់ទីកន្លែងនៅតែមិនឃើញអ្វីសោះ រឿងនេះចេះកើតមានដដែលៗរាល់ថ្ងៃ ដោយមានការសង្ស័យទៅលើផ្លូវងងឹត នាងបានយកតុក្កតានេះ ទៅសារមន្ទីរ Quesnel រីឯសម្លេងក្មេងយំក៏បាត់ចាប់ពីថ្ងៃនោះមក។

ប៉ុន្តែរឿងនេះ មិនទាន់ចប់នោះទេ ដោយបុគ្គលិកនៅឯ សារមន្ទីរ Quesnel បាននិយាយថាចាប់ពី Mandy មកដល់ទីនេះ ភ្លាមរឿងរ៉ាវចម្លែកចេះតែកើតឡើងរាល់ថ្ងៃ ដោយលឺសម្លេង ស្នូរជើងមនុស្ស របស់របរខ្លះប្តូរទីកន្លែងជាដើម៕

Mandy
Mandy
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T