កោះបាលី ធ្វើពិធីបួងសួងទ្រង់ទ្រាយធំមុនថ្ងៃបើកដំណើរការវិញ បន្ទាប់ពីបិទទ្វារដោយសារកូវីដ-១៩

//s5.kh1.co/9b/9b8e7aeecee6caabdc4a79258904cded0fc1d611.jpg
សង្គម

 ០៦-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កោះបាលីបានធ្វើពិធីបួងសួងទ្រង់ទ្រាយធំ កាលពីថ្ងៃអាទិត្យ ខណៈដែលកោះដ៏ល្បីរបស់ប្រទេសឥណ្ឌូណេស៊ីនេះ​ ត្រៀមបើកឡើងវិញសម្រាប់ទទួលភ្ញៀវទេសចរ ក្រោយអាក់ខាងអាស់មួយរយៈដោយសារការរីករាលនៃជំងឺកូវីដ-១៩

ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ កោះបាលីបានធ្វើពិធីបួងសួងទ្រង់ទ្រាយធំ ខណៈដែលកោះដ៏ល្បីរបស់ប្រទេសឥណ្ឌូណេស៊ីនេះ​ ត្រៀមនឹងបើកឡើងវិញដើម្បីទទួលភ្ញៀវទេសចរ ក្រោយអាក់ខាងអស់មួយរយៈដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សជាងមួយពាន់នាក់ បានចូលរួមអធិស្ឋាននៅក្នុងបរិវេណនៃប្រាសាទ Besakih Hindu ក្នុងទីប្រជុំជន Karangasem ដើម្បីសម្ដែងការដឹងគុណចំពោះការដោះស្រាយវិបត្ដិវីរុសថ្មីនៅកោះនេះ និងដើម្បីសុំពរជ័យចំពោះការចាប់ផ្ដើមបើកដំណើរការឡើងវិញផងដែរ។

លេខាធិការកោះបាលី លោក Dewa Made Indra បានប្រាប់អ្នកយកព័ត៌មានថា កោះបាលីបានបើកដំណើរការជាបណ្ដើរៗ នៅខែកក្កដានេះ សម្រាប់ភ្ញៀវទេសចរជាតិ។ ចំណែកភ្ញៀវទេសចរអន្ដរជាតិ រដ្ឋាបាលកោះបាលីរំពឹងថា អាចនឹងទទួលក្នុងខែកញ្ញាខាងមុខ។

គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ កោះបាលីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១,៨៤៩នាក់ និងស្លាប់ ២០នាក់ ខណៈប្រទេសឥណ្ឌូណេស៊ីទាំងមូលមានករណីឆ្លងសរុបចំនួន ៦៣,៧៤៩នាក់ និងស្លាប់ ៣,១៧១នាក់ ចាប់តាំងពីដើមខែមីនាមក៕

សូមទស្សនារូបភាពខាងក្រោម៖

ពិធីបួងសួង
ពិធីបួងសួង
ពិធីបួងសួង
ពិធីបួងសួង
ពិធីបួងសួង
ពិធីបួងសួង
ពិធីបួងសួង
ពិធីបួងសួង
ពិធីបួងសួង
ពិធីបួងសួង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T