នោះៗ! Man Utd ចង់បានគោលដៅរបស់ Liverpool ម្នាក់នេះដែរហើយ

//s5.kh1.co/f5/f5afa8e6d94fd259e90e57233d9c346c8b0a18a3.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Man Utd កំពុងតែចូលប្រជែងជាមួយ Liverpool ដើម្បីនាំយកកីឡាករ Thiago ពី Bayern Munich មករួមក្រុម

បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងតែសម្លឹងឃើញគោលដៅរបស់ក្លិប Liverpool កីឡាករ Thiago Alcantara ដែលកំពុងតែត្រៀមចាកចេញពីក្លិប Bayern Munich

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Thiago Alcantara
  កីឡាករ Thiago Alcantara

ជាក់ស្តែងនៅប៉ុន្មានថ្ងៃចុងក្រោយនេះមានព័ត៌មានលេចឮជាច្រើនថាកីឡាករអ្នកនាំលេងរូបនេះគឺជាគោលដៅដ៏សំខាន់មួយដែលក្លិបហង្សក្រហម Liverpool​ កំពុងតែតាមប្រមាញ់យ៉ាងស្អិតដើម្បីយកមកជួយក្រុមនៅរដូវកាលក្រោយ។ Thiago នៅសល់កុងត្រាមួយរដូវកាលទៀតជាមួយ Bayern Munich ប៉ុន្តែបើតាមរបាយការណ៍បានឲ្យដឹងថារូបគេអាចនឹងចាកចេញពីក្លិបនៅទីផ្សាដោះដូរកីឡាករខាងមុខនេះ។

  កីឡាករ Thiago Alcantara
  កីឡាករ Thiago Alcantara

ដោយឡែកមានសេចក្ដីរាយការណ៍ថា Man Utd ក៏កំពុងតែចង់បានកីឡាករវ័យ២៩ឆ្នាំរូបនេះទៅរួមក្រុមផងដែរ។ បើទោះបីជាមានកីឡាករ Bruno Fernandes និង​ Pogba ជាតួសំខាន់នៅតំបន់កណ្តាលហើយក៏ដោយ ប៉ុន្តែលោក Solskjaer កំពុងតែចង់បានខ្សែបម្រើឆ្នើមមួយរូបទៀតដើម្បីមកជួយក្លិប។

  កីឡាករ Bruno Fernandes និង​ Pogba
  កីឡាករ Bruno Fernandes និង​ Pogba

យ៉ាងណាមិញក្លិប Bayern Munich ទំនងអាចលក់ Thiago ក្នុងតម្លៃខ្លួនប្រមាណ៣០លានផោន (ឬ៣៧លានដុល្លារ) ក្នុងនោះដែររូបគេបានជួយឲ្យ Bayern Munich ឈ្នះពាន Bundesliga ចំនួន៧លើកតាំងពីផ្លាស់ពី Barcelona នៅឆ្នាំ២០១៣៕

  កីឡាករ Thiago Alcantara
  កីឡាករ Thiago Alcantara

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T