សូមប្រុងប្រយ័ត្ន! អ្នកវិទ្យាសាស្ត្ររាប់រយនាក់ទើបតែអះអាងថា វីរុសកូរ៉ូណាថ្មីអាចហោះអណ្ដែត ទៅតាមខ្យល់បាន

//s5.kh1.co/3f/3f60313326884ca21a14924a258519d43913cda6.jpeg
បច្ចេកវិទ្យា

 ០៦-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មិនតែប៉ុណ្ណោះ ពួកគេកំពុងអំពាវនាវឲ្យអង្គការសុខភាពពិភពលោក ពិនិត្យឡើងវិញនូវអនុសាសន៍នាពេលកន្លងមក។

បរទេស៖ អ្នកវិទ្យាសាស្ត្ររាប់រយនាក់និយាយថា មានភស្តុតាងដែលថា វីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងទម្រង់ភាគល្អិតតូចៗអាចស្ថិតនៅក្នុងខ្យល់ ហើយអាចចម្លងទៅកាន់មនុស្សបានទៀតផង។ មិនតែប៉ុណ្ណោះ ពួកគេកំពុងអំពាវនាវឲ្យអង្គការសុខភាពពិភពលោក ពិនិត្យឡើងវិញនូវអនុសាសន៍នាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា វីរុសកូរ៉ូណាអាចចម្លងទៅកាន់មនុស្ស ដោយហោះអណ្ដែតនៅក្នុងខ្យល់
ក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា វីរុសកូរ៉ូណាអាចចម្លងទៅកាន់មនុស្ស ដោយហោះអណ្ដែតនៅក្នុងខ្យល់

អង្គការសុខភាពពិភពលោកធ្លាប់បាននិយាយថា ជំងឺវីរុសកូរ៉ូណានេះអាចឆ្លងរាលដាលពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត តាមរយៈតំណក់តូចៗចេញពីច្រមុះឬមាត់ នៅពេលអ្នកជំងឺក្អក កណ្ដាស់ ឬនិយាយ។

ក្រុមអ្នកស្រាវជ្រាវគ្រោងនឹងបោះពុម្ពផ្សាយ នៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ នៅសប្ដាហ៍ក្រោយ ហើយអ្នកវិទ្យាសាស្ត្រចំនួន២៣៩នាក់ នៅក្នុងប្រទេសចំនួន៣២ បានបង្ហាញភស្ដុតាងដែលបញ្ជាក់ថា ភាគល្អិតតូចៗទាំងនេះពិតជាអាចម្លងទៅកាន់មនុស្ស។

ក្រុមអ្នកស្រាវជ្រាវគ្រោងនឹងបោះពុម្ពផ្សាយការរកឃើញនេះ នៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ នៅសប្ដាហ៍ក្រោយ
ក្រុមអ្នកស្រាវជ្រាវគ្រោងនឹងបោះពុម្ពផ្សាយការរកឃើញនេះ នៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ នៅសប្ដាហ៍ក្រោយ

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា មិនថាដោយដំណក់ទឹកធំៗដែលបាចសាចទៅក្នុងខ្យល់បន្ទាប់ពីកណ្ដាស់ ឬដោយដំណក់ទឹកតូចៗហោះសំកាំងពេញបន្ទប់ វីរុសកូរ៉ូណានេះអាចអណ្ដែតតាមខ្យល់ ហើយអាចចម្លងទៅមនុស្ស នៅពេលដែលស្រូបចូល។ ទោះជាយ៉ាងណា ទីភ្នាក់ងារសុខាភិបាលបាននិយាយថា ភស្ដុតាងសម្រាប់វីរុសដែលអណ្ដែតតាមខ្យល់ គឺមិនគួរឲ្យជឿជាក់នោះទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T