គួរឲ្យអាណិតអាសូរណាស់! អគ្គិភ័យបានឆក់យកជីវិតកីឡាការិនីតេក្វាន់ដូ ITF ម្នាក់ នៅខេត្តកំពង់ស្ពឺ

//s5.kh1.co/00/00707ede2378c4febd633f661dff7b179f68e680.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្លើងឆេះផ្ទះមួយកន្លែង បណ្តាលឲ្យក្មេងស្រីម្នាក់បានស្លាប់

កំពង់ស្ពឺ៖ កីឡាការិនីតេក្វាន់ដូ ITF វ័យ១៨ឆ្នាំម្នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ អគ្គិភ័យភ្លើងឆេះផ្ទះមួយកន្លែង កាលពីថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០​ វេលាម៉ោង​ ១២:៥៥​ នាទីថ្ងៃត្រង់​ នៅចំណុចភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្ទះកើតហេតុ
ផ្ទះកើតហេតុ

នារីវ័យជំទង់ខាងលើមានឈ្មោះ យ៉ុន សុគន្ធកញ្ញា ដែលជាកីឡាការិនីមួយរូប និងជាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក.ខេត្ត។ បើយោងតាមសេចក្តីរាយការណ៍ អគ្គិភ័យនេះបណ្តាលមក ពីផ្ទេរសាំងពីប៊ីដុងមួយទៅពីប៊ីដុងមួយទៀតទើបបណ្ដាលអោយឆាបឆេះ​តែ​ម្ដង ដោយបំផ្លាញទ្រព្យសម្បត្តិទាំងស្រុង និងឆក់យកជីវិតក្មេងស្រីម្នាក់ ដោយសារឈ្លក់នឹងផ្សែងមិនអាចដកដង្ហើមបាន។

https://s5.kh1.co/__image/w=650,h=867,q=100/3d/3dffc4b56b46047eb641d301ef268fd5f2c582d4.png

ជាមួយគ្នានេះ ពីក្រុមការងារ Khmerload/Keylatop សូមចូលរួមរំលែកទុក្ខ ចំពោះគ្រួសារនៃសព ហើយក៏សូមឲ្យវិញ្ញាណក្ខ័ន្ធរបស់ប្អូនស្រី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕  

ផ្ទះកើតហេតុ
ផ្ទះកើតហេតុ
ឪពុកម្តាយ ក្មេងស្រីដែលបានស្លាប់ទទួលអំណោយពីសប្បុរសជន
ឪពុកម្តាយ ក្មេងស្រីដែលបានស្លាប់ទទួលអំណោយពីសប្បុរសជន
ក្មេងស្រី យ៉ុន សុគន្ធកញ្ញា
ក្មេងស្រី យ៉ុន សុគន្ធកញ្ញា
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T