ខ្លាមួយក្បាលបានវាយប្រហារនិងសម្លាប់ អ្នកថែរក្សាសួនសត្វភ្លាមៗ នៅចំពោះមុខអ្នកទេសចរ

//s5.kh1.co/28/289bcfd7d0160eb3db87625f9d0d8a0300b197d6.jpg
សង្គម

 ០៦-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ខាងសួនសត្វបានបញ្ជាក់ប្រាប់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ទោះបីជាក្រុមសង្គ្រោះបន្ទាន់​នៅក្នុងសួនសត្វ បានចូលទៅជួយជនរងគ្រោះ...

ស្វីស៖ ខ្លាស៊ីបេរីមួយក្បាលបានវាយប្រហារនិងសម្លាប់ ស្ត្រីមើលថែរក្សាសួនសត្វម្នាក់ នៅចំពោះមុខភ្ញៀវទេសចរនិងបុគ្គលិកសួនសត្វ ក្នុងប្រទេសស្វីស។ បុគ្គលិកបានប្រញាប់ប្រញាល់ទៅជួយគាត់ ហើយទីបំផុត គេអាចគ្រប់គ្រងស្ថានការណ៍ដើម្បីទាញសត្វខ្លាចេញពីទ្រុង ប៉ុន្តែអ្នកថែរក្សាអាយុ៥៥ឆ្នាំបានស្លាប់​ នៅកន្លែងកើតហេតុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្លាស៊ីបេរី ដែលគេដាក់ឈ្មោះឲ្យថា Irina
ខ្លាស៊ីបេរី ដែលគេដាក់ឈ្មោះឲ្យថា Irina

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១៣:២០នាទី ម៉ោងនៅក្នុងតំបន់ កាលពីថ្ងៃសៅរ៍។ ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុដែលអ្នកមើលថែរក្សាសួនសត្វ ស្ថិតនៅក្នុងទ្រុងជាមួយសត្វខ្លា។

ខាងសួនសត្វបានបញ្ជាក់ប្រាប់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ទោះបីជាក្រុមសង្គ្រោះបន្ទាន់​នៅក្នុងសួនសត្វ បានចូលទៅជួយជនរងគ្រោះដែលមានរបួសធ្ងន់ក៏ដោយ ក៏កិច្ចប្រឹងប្រែងនេះនៅតែបរាជ័យ។

តំបន់សួនសត្វ Zurich ក្នុងប្រទេសស្វីស
តំបន់សួនសត្វ Zurich ក្នុងប្រទេសស្វីស

គួរបញ្ជាក់ផងដែរថា សត្វខ្លាមួយក្បាលនេះមានឈ្មោះថា Irina កើតនៅសួនសត្វមួយក្នុងប្រទេសដាណឺម៉ាក កាលពីឆ្នាំ២០១៥ ហើយបានបញ្ជូនមកសួនសត្វ Zurich កាលពីឆ្នាំមុន។ សួនសត្វ Zurich បានបន្ថែមទៀតថា កន្លែងនេះនៅតែបិទទ្វារ នៅថ្ងៃអាទិត្យ បន្ទាប់ពីឧប្បត្តិហេតុនេះកើតឡើង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T