យ៉ាងហ្នឹងៗ អ្នកណាមិនមើលទៅ? បើឡុង ថាវរី​ លេងខ្លួនស៊ីអារម្មណ៍ ពេលទៅលេងមណ្ឌលគីរី

//s5.kh1.co/53/53f38121df25bcaf10c74b867c36fdc4518fd5cf.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ឡុង ថាវរី​ កំពុងតែដុតអារម្មណ៍ហ្វេនៗអស់ហើយ ពេលទៅលេងមណ្ឌលគីរី បើរូបនាង លេងសុទ្ធតែម្លឹងៗនោះ ដូចជារូបខាងក្រោម ដែលខ្មែរឡូត បានបង្ហាញ។

ភ្នំពេញ៖ បើទោះបីជា តារាសម្តែងស្រី ឡុង ថាវរី ហៅម៉ារី លែងសូវមានសកម្មភាពច្រើន នៅក្នុងការងារសិល្បៈដូចមុន ក៏រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់ហ្វេនដដែលៗ ជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភា របស់នាង ជាពិសេស គឺត្រង់ទម្រង់មុខរបស់នាងតែម្តង បែបជាពងក្រពើ មិនសូវមានអ្នកណាមានទម្រង់មុខបែបនេះប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានទៅបង្អួតសម្រស់ទៅដល់ខេត្ត មណ្ឌលគីរី ដែលជាខេត្ត មានទេសភាពស្រស់ស្អាត ធម្មជាតិពិតៗ ហើយមួយរយៈចុងក្រោយក៏មានមនុស្សជាច្រើន ចង់ទៅលេងទៅទីនេះច្រើន ដោយសារតែ ខែនេះ ធម្មជាតិលូតលាស់ស្រស់ស្អាត បៃតងស្រស់។

គួបផ្សំទេសភាពស្អាតទៅហើយ តែកុំមើលសម្រស់របស់ ម៉ារី កាន់តែទាក់ភ្នែកជាងនេះទៀត ជាមួយនឹង ការស្លៀកពាក់ នូវឈុតសម្លៀកបំពាក់ បែបស៊ិចស៊ីទៀតនោះ កាន់តែធ្វើឲ្យ ហ្វេន រឹតតែសរសើរនាង មិនដាច់ពីមាត់នោះទេ ដោយសារតែ ទាំងមុខ ទាំងរាង របស់នាង គ្មានទាស់បន្តិចសោះតែម្តង៕

 ឡុង ថាវរី
 ឡុង ថាវរី
 ឡុង ថាវរី
 ឡុង ថាវរី
 ឡុង ថាវរី
 ឡុង ថាវរី
 ឡុង ថាវរី
 ឡុង ថាវរី
 ឡុង ថាវរី
 ឡុង ថាវរី
 ឡុង ថាវរី
 ឡុង ថាវរី
ឡុង ថាវរី ហៅម៉ារី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T