ចិន៖ កាលពីថ្មីៗនេះ យោងតាមទំព័រ Sina បានរាយការណ៍ថា តារាស្រីជនជាតិចិនដ៏មានល្បីឈ្មោះ Angela Baby បានបង្ហាញការចាប់អារម្មណ៍ទៅដល់ហ្វេនៗជាច្រើន ខណៈពេលដែល នាងបានបង្ហោះសារមួយនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនិយាយដោយស្មោះ មានការខកចិត្តបន្តិចបន្តួច ។
ម៉្យាងវិញទៀត មនុស្សជាច្រើន តែងតែកត់សម្គាល់ថា តារាស្រីស្រស់រូបនេះ ហាក់ដូចជាកម្រនឹងបង្ហាញសារអវិជ្ជមានបែបនេះ នៅលើ Instagram ណាស់ ដែលធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ចង់ដឹងពីហេតុផលរបស់នាង ហើយតាមរយៈនេះដែរ ត្រូវបានគេសន្មត់ថា គឺជាបង្ហាញពីអារម្មណ៍មិនល្អ ពីពាក្យសម្តីរិះគន់ពីអ្នកគាំទ្រ នៅពេលដែលនាងបានលុបចោលការចូលរួមថតកម្មវិធីមួយ។
ជាក់ស្តែង នៅថ្ងៃទី ៣០ ខែមិថុនា ខាងក្រុមការងារ ក៏បានបង្ហាញពីកាលវិភាគការងាររបស់នាង នៅក្នុងខែកក្កដា ដែលក្នុងនោះ នាងនឹងចូលរួមថយក្នុងកម្មវិធីមួយ ប៉ុន្តែ នៅព្រឹកថ្ងៃទី ៣ ខែកក្កដា តារាស្រីរូបនេះ បានប្រកាសលុបចោលភ្លាមៗផងដែរ ដែលនៅក្នុងនោះថែមទាំងមានសារនិយាយថា៖
វាគឺជាការអាម៉ាស់មួយ ដែលបានប្រកាសថា នឹងមានការផ្លាស់ប្តូរកាលវិភាគរបស់ Angela Baby ដែលត្រូវបានលុបចោល នៅថ្ងៃទី ៤ ខែកក្កដា។ យើងពិតជាមានការសោកស្តាយចំពោះភាពរអាក់រអួល ដែលបណ្តាលមកពីការផ្លាស់ប្តូរនេះ។
មិនត្រឹមតែប៉ុណ្ណោះ ការប្រកាសនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់នាងជាច្រើន មានការខឹងសម្បារយ៉ាងខ្លាំង ហើយថែមទាំងបានវាយប្រហារទៅលើតារាស្រីរូបនេះ ដោយប្រើពាក្យសម្តីធ្ងន់ៗ ដោយពួកគេបាននិយាយថា នាងគឺពិតជាគ្មានប្រយោជន៍នោះទេ ពិតជាមិនដឹងពីរបៀបធ្វើឲ្យជីវិតកាន់តែមានភាពស្ទាត់ជំនាញ ដូចជា Zhao Liying និង Tang Yan នោះទេ ជាពិសេស ពួកគេថែមទាំងបន្ទោសទៅដល់កូនប្រុសរបស់នាង ដែលបានទម្លាក់អាជីពការងារ របស់តារាស្រីក្នុងវ័យ ៣១ ឆ្នាំរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖





