មិនមាត់ៗ ម៉ាក់ និច បង្អួតវីឡាធំ យ៉ាងស្កឹមស្កៃ

//s5.kh1.co/72/720c3190f0cb6a937fe0ff983765dda56dc03ff7.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាស្រីពោរពេញដោយសមត្ថភាព កញ្ញា ដួង ម៉ានិច មុននេះបន្តិច នាងបានបង្ហាញរូបភាពផ្ទះវីឡាធំស្កឹមស្កៃតែម្ដង ក្រោយជោគជ័យលើវិថីសុល្បៈ។

ភ្នំពេញ៖ តារាសម្ដែងស្រីពោរពេញដោយសមត្ថភាព កញ្ញា ដួង ម៉ានិច បច្ចុប្បន្ន នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងជាងមុន ពីមួយឆ្នាំ ទៅមួយឆ្នាំ។ មិនត្រឹមតែ មានសមត្ថភាពប៉ុណ្ណោះទេ តែតារាស្រីរូបនេះ ក៏មានរូបឆោមស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត គ្រប់គ្នាបានដឹងហើយថា កញ្ញា ដួង ម៉ានិច បានឈានជើងចូលសិល្បៈអស់ជាច្រើនឆ្នាំមកហើយ។ តែតារាស្រីរូបនេះ នៅតែធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗ នៅតែទទួលស្គាល់នៅស្នាដៃផ្នែកសម្ដែងរបស់នាងជានិច្ច។ បើងាកទៅមើលពីជីវិតឯកជនរបស់នាងវិញ យើងសង្កេតឃើញថា តារាស្រីរូបនេះ មិនសូវជាបង្អួតពីសម្ភារៈនិយមប៉ុន្មានឡើយ បើទោះបីជោគជ័យលើវិថីសិល្បៈអស់ជាច្រើនឆ្នាំក៏ពិតមែន។

ជាក់ស្ដែង មុននេះ កញ្ញា ដួង ម៉ានិច បានបង្ហោះរូបភាពជាមួយនឹងផ្ទះថ្មីធំស្កឹមស្កៃ ព្រមទាំងបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយទៀតផង។ ដោយផ្ទះថ្មីរបស់នាងជាប្រភេទ ផ្ទះវីឡា បើនិយាយពីទិដ្ឋភាព ពិតជាស្រស់ស្អាត និងមានផាសុខភាព គួរឲ្យចង់រស់នៅតែម្ដង។ បន្ទាប់ពី នាងបង្ហោះរូបភាពផ្ទះវីឡានេះរួច មានហ្វេនៗជាច្រើនបានចូលរួចអបអរសាទរ ដែលនាងមានផ្ទះថ្មីធំស្កឹមស្កៃបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
ដួង ម៉ានិច
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T