តោះ! មកស្គាល់កីឡាករ១២នាក់ ដែលមានសំណាង បានរួមក្រុមជាមួយ Ronaldo ផង Messi ផង

//s5.kh1.co/c3/c3b5c21c53dd89c5e39bd5996aa5994d105686bf.jpg
កីទ្បា

 ០៤-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មកស្គាល់កីឡាករ១២នាក់ ដែលមានសំណាង បានរួមក្រុមជាមួយ Ronaldo ផង Messi ផង

បរទេស៖ ប្រិយមិត្តភាគច្រើន ជាពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ប្រាកដជាបានស្គាល់រួចមកហើយ នូវកំពូលកីឡាករ Lionel Messi និង Cristiano Ronaldo ថាពួកគេទាំង២នាក់នេះ សុទ្ធសឹងតែជាខ្សែប្រយុទ្ធដែលមានភាពប៉ិនប្រសប់ ក្នុងការកគ្រាប់បាល់។ យ៉ាងណាមិញ គិតមកទល់ពេលនេះ Ronaldo ធ្លាប់លេងឲ្យក្លិបចំនួន៤មកហើយ រួមមានក្លិប Sporting Lisbon, Manchester United, Real Madrid និងក្លិបបច្ចុប្បន្ន Juventus ចំណែកឯ Messi វិញ តាំងពីប្រឡូកក្នុងក្រុមឈុតធំមក គឺគេមិនដែលចាកចេញទៅណាក្រៅពីក្លិប Barcelona នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Messi និង  Ronaldo
 Messi និង  Ronaldo

ពួកគេទាំងពីរចូលប្រឡូកក្នុងសមរភូមិលើវាលស្មៅ មិនក្រោម២០ឆ្នាំនោះទេ រាប់តាំងពីនៅជាយុវជនថ្នាលមក ដូច្នេះមិត្តរួមក្រុមរបស់ជើងស៊ុតទាំងពីរតាំងពីមុនមកដល់ឥលូវក៏មានមិនតិចដែរ ប៉ុន្តែក្នុងនោះមានតែកីឡាករចំនួន១២រូបប៉ុណ្ណោះ ដែលមានសំណាងធ្លាប់ជាដៃគូរបស់ Ronaldo ផង និង Messi ផង។

ដោយឡែកសម្រាប់កីឡាករទី១៣ និង ១៤ អាចជាខ្សែបម្រើ Arthur Melo ដែលទើបចុះកុងត្រាជាមួយ Juventus និង​ ជម្រើសជាតិបូសនី Miralem Pjanic ដែលប្ដូរទ្រនំពីទឹកដី Turin មកកាន់ Barcelona នៅរដូវកាលក្រោយ។

Arthur  និង Pjanic
Arthur  និង Pjanic

កីឡាករទាំង១២នាក់នោះ មានដូចជា៖

1. ខ្សែប្រយុទ្ធ Paulo Dybala

លេងជាមួយ Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ហើយបច្ចុប្បន្នជាដៃគូប្រយុទ្ធជាមួយ Ronaldo ក្នុងក្រុម Juventus។

https://s5.kh1.co/__image/w=650,h=366,q=100/94/9491ecd3dc8f37adf2a375cf6015876c820c9ed4.png

2. កីឡាករ Deco

ធ្លាប់លេងជាមួយ Messi កាលនៅក្លិប Barcelona ហើយធ្លាប់រួមក្រុមជាមួយ Ronaldo ក្នុងជម្រើសជាតិព័រទុយហ្កាល់។

https://s5.kh1.co/__image/w=650,h=650,q=100/e1/e138142ab3883baa044a7c18f5830a4ed48c3488.jpg

3. ខ្សែបម្រើក្រុម PSG កីឡាករ Angel Dimaria

ចាប់គូជាមួយ Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ហើយក៏ធ្លាប់ឈ្នះពាន Champions League ជាមួយ Ronaldo កំឡុងពេលលេងឲ្យ Real Madrid ក្នុងឆ្នាំ២០១៤។

https://s5.kh1.co/__image/w=650,h=488,q=100/e1/e114156b5663eb5253b3a240a2a8db3bec79a9b0.png

4. កីឡាករ Gabriel Heinze

ធ្លាប់លេងជាមួយ​ Ronaldo ចន្លោះឆ្នាំ២០០៧ ដល់២០០៨ កាលនៅក្លិបបិសាចក្រហម Manchester United ហើយក៏ធ្លាប់ជាមិត្តរួមក្រុមរបស់ Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។

https://s5.kh1.co/__image/w=650,h=433,q=100/d7/d73763481d70f801f1e1a78452d2274b002d716e.png

5. ខ្សែប្រយុទ្ធ Gonzalo Higuain

ធ្លាប់ជាមិត្តរួមក្រុមរបស់ Ronaldo កាលនៅ Real Madrid ហើយបច្ចុប្បន្នពួកគេទាំងពីរក៏ជាដៃគូគ្នានៅក្លិប Juventus។ ជាមួយគ្នានេះ វ័យ៣២ឆ្នាំ ក៏ជាមិត្តក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនជាមួយ​ Messi ផងដែរ។

https://s5.kh1.co/__image/w=650,h=618,q=100/0b/0bc7da39bca9806679f707a97b0871d2956a55db.jpg

6. កីឡាករ Fernando Gago

ជាអតីតមិត្តរួមក្រុមរបស់​ Ronaldo កាលនៅ Real Madrid ចន្លោះឆ្នាំ២០០៩ ដល់ ២០១១ ហើយក៏ធ្លាប់លេងជាមួយ Messi ក្នុងជម្រើសជាតិអាហ្សង់ទីន។

https://s5.kh1.co/__image/w=650,h=390,q=100/7e/7e3264823fab16d48784a1fd89d1fd2ccdbe7d10.jpg

7. ខ្សែការពារ Ezequiel Garay

ធ្លាប់លេងក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនជាមួយ Messi ហើយក៏ជាអតីតមិត្តរួមក្រុមរបស់ Ronaldo កាលនៅ Real Madrid ។

https://s5.kh1.co/__image/w=650,h=430,q=100/7b/7b856f92e1e322222cfed223f38fdb5efb0b1094.png

8. ខ្សែបម្រើក្រុម Everton កីឡាករ Andre Gomes

ធ្លាប់ចំណាយពេល២ឆ្នាំ ធ្វើមិត្តរួមក្រុមជាមួយ Messi កាលនៅទឹកដី Camp Nou ហើយក៏ជាមិត្តរួមក្រុមរបស់ Ronaldo ក្នុងជម្រើសជាតិព័រទុយហ្កាល់ផងដែរ។

https://s5.kh1.co/__image/w=650,h=340,q=100/89/8935216bc52a3d52e4a85d8acaadcf28250f9b08.png

9. កីឡាករ Henrik Larsson

វីរបុរសជម្រើសជាតិស៊ុយអែតរូបនេះ ធ្លាប់ផ្ទេរទៅ Man UTD ក្នុងកិច្ចសន្យាខ្ចីជើង ចំពេលដែល Ronaldo លេងនៅទីនោះ ហើយក៏ធ្លាប់ផ្លាស់ទៅ Barcelona លេងជាមួយ Messi ផងដែរ។

https://s5.kh1.co/__image/w=650,h=643,q=100/40/40fd427d001a420a1c88c6ddd41832182b793001.png

10. ខ្សែការពារស្លាបស្ដាំ Nelson Semedo

បច្ចុប្បន្នកំពុងលេងជាមួយ Messi នៅ Barcelona ខណៈម្ចាស់អាវលេខ២រូបនេះ ក៏ជាមិត្តរួមក្រុម Ronaldo ក្នុងជម្រើសជាតិព័រទុយហ្កាល់ដែរ។

https://s5.kh1.co/__image/w=650,h=433,q=100/ea/eaaa3e7ab9c229e9dabbe948fd582ed0c9af7368.png

11. ខ្សែប្រយុទ្ធ Carlos Tevez

ជាដៃគូប្រយុទ្ធរបស់ Messi កាលលេងឲ្យជម្រើសជាតិអាហ្សង់ទីន ហើយក៏ធ្លាប់ចាប់ដៃជាមួយ Ronaldo ធ្វើព្យុះធ្វើភ្លៀងនៅក្របខណ្ឌ Premier League កំឡុងពេលលេងឲ្យ Man UTD ផងដែរ។

https://s5.kh1.co/__image/w=650,h=390,q=100/f5/f5a1c3bed87bfc324ddf5d8958dbe2d2384dad06.png

12. ខ្សែការពារ Gerard Pique

ធ្លាប់ជាមិត្តរួមក្រុមរបស់ម្ចាស់លេខ៧ Ronaldo កាលនៅ Man UTD រជ្ជកាលលោក Sir Alex Fugerson ដឹកនាំ ហើយបច្ចុប្បន្នរូបគេនឹង Messi កំពុងព្យាយាមជួយ Barcelona ប្រជែងពាន La LIga ជាមួយ Real Madrid ៕

https://s5.kh1.co/__image/w=650,h=618,q=100/e3/e3289b2ce1b807075aa3e09f8d4d05fc2001a79e.jpg

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T