ទាំងបួននាក់នេះជាបេក្ខភាពដែលអាច មកពាក់លេខ១១ ស្នង Ryan Giggs បាននៅរដូវកាលក្រោយឲ្យ Man Utd

//s5.kh1.co/80/8080199cead4fdbd6c5a2379518534119a0346eb.jpg
កីទ្បា

 ០៤-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បេក្ខភាពដែលអាចនឹងពាក់លេខ១១ជំនួស Ryan Giggs បាននៅរដូវកាលក្រោយឲ្យ Man Utd មាន Sancho Jack Grealish Daniel James Mason Greenwood

អង់គ្លេស៖ បន្ទាប់ពីកីឡាករ Ryan Giggs ចូលនិវត្តន៍នៅឆ្នាំ២០១៤មក ក្លិប Manchester United មិនទាន់រកបានកីឡាករមួយណាដើម្បីមកជំនួសលេខ១១នេះបាននៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ryan Giggs
  កីឡាករ Ryan Giggs

ជាការពិតណាស់ ក៏ធ្លាប់មានកីឡាករមួយចំនួនដែលបានពាក់លេខ១១នេះបន្ទាប់ពី Giggs ដូចជា Januzaj និង​ Martial ជាដើម ប៉ុន្តែពួកគេពាក់មិនបានយូរនោះទេដោយសារសមត្ថភាពមិនទាន់ដល់វីរបុរសរបស់ Man Utd ម្នាក់នេះ។

កីឡាករ Adnan Januzaj
កីឡាករ Adnan Januzaj
កីឡាករ Anthony Martial
កីឡាករ Anthony Martial

យ៉ាងណាមិញ កីឡាករទាំង៤ខាងក្រោមនេះត្រូវបានគេមើលឃើញថាអាចមានលទ្ធភាពពាក់លេខ១១នេះបាននៅរដូវកាលក្រោយ៖

  • កីឡាករ Jadon Sancho

ក្លិបរបស់លោក Solskjaer កំពុងតែមមាញញឹកខ្លាំងក្នុងការចរចានាំយករូបគេមករួមក្លិប ហើយប្រសិនជាទិញបានមែននោះ Sancho ដែលកំពុងតែពាក់លេខ៧នៅក្លិប Dortmund អាចនឹងដូរទៅពាក់លេខ១១វិញនៅ Man Utd ។ ជាក់ស្តែងនៅពេលដែល Ronaldo ចេញពី​ Man Utd អាវលេខ៧ ហាក់ជាប់បណ្ដាសា មិនទាន់មានកីឡាករណា ពាក់ទៅជោគជ័យនៅឡើយទេ។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho
  • កីឡាករ Jack Grealish

ក្លិប Manchester United កំពុងចាំឲ្យតែទីផ្សារដោះដូរកីឡាករបើកប៉ុណ្ណោះ ដើម្បីទិញយកប្រធានក្រុមរបស់ Aston Villa រូបនេះមករួមក្រុម។ រូបគេអាចជាបេក្ខភាពម្នាក់សម្រាប់លេខ១១ ទោះបីជារូបគេចង់បានលេខ១០ ដែល Rashford កំពុងតែពាក់ក៏ដោយ។

កីឡាករ Jack Grealish
កីឡាករ Jack Grealish
  • កីឡាករ Daniel James

បើទោះបីជា James កំពុងតែពាក់លេខ២១ឲ្យ Man Utd ក៏ដោយ ប៉ុន្តែសមត្ថភាពកីឡាកររូបនេះពិតជាសក្ដិសមនឹងលេខ១១នេះណាស់។ ហើយការដែលឲ្យ James ពាក់លេខ១១វិញនោះ វានឹងអាចជាកម្លាំងចិត្តមួយដ៏ធំសម្រាប់រូបគេដែលអាចមកជំនួសវីរបុរស Ryan Giggs ដែលកំពុងតែដឹកនាំរូបគេ នៅក្រុមជម្រើសជាតិវែលស៍ផងដែរ។

កីឡាករ Daniel James
កីឡាករ Daniel James
  • កីឡាករ Mason Greenwood

កីឡាករវ័យក្មេងរូបនេះកំពុងតែពាក់លេខ២៩ឲ្យ Man Utd ហើយរូបគេត្រូវបានគេមើលឃើញថានឹងអាចក្លាយទៅជាកីឡាករកំពូលម្នាក់នៅពេលដ៏ខ្លីខាងមុខ។ បើទោះបីជាបច្ចុប្បន្នកីឡាកររូបនេះលេងនៅតំណែងប្រយុទ្ធកណ្តាលក៏ដោយ ប៉ុន្តែតារាសញ្ជាតិអង់គ្លេសរូបនេះក៏អាចមានសមត្ថភាពលេងនៅដំណែងដូច Ryan Giggs ផងដែរ ពោលគឺខ្សែប្រយុទ្ធស្លាបស្តាំ៕

កីឡាករ Mason Greenwood
កីឡាករ Mason Greenwood

ប្រភពexpress

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T