ចុមៗ! Inter មានគំនិតផ្ទេរយក Sanchez ជាអចិន្ត្រៃយ៍ដោយគ្រោងបោះលុយឲ្យ Man UTD ចំនួន…

//s5.kh1.co/a0/a02c6c1b23b2494862c635969aac855f97b46099.jpg
កីទ្បា

 ០៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Inter មានគំនិតផ្ទេរយក Sanchez ជាអចិន្ត្រៃយ៍ដោយគ្រោងបោះលុយឲ្យ Man UTD ចំនួន ១៨លានផោន

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិប​ Inter Milan គ្រោងចំណាយលុយ១៨លានផោន ផ្ទេរយកខ្សែប្រយុទ្ធ Alexis Sanchez ពីក្លិបបិសាចក្រហម Manchester United ជាអចិន្ត្រៃយ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Alexis Sanchez 
  ខ្សែប្រយុទ្ធ Alexis Sanchez 

Sanchez ហាក់ធ្លាក់ទម្រង់លេងបន្តិច ចាប់តាំងពីផ្លាស់ពី Arsenal មកចូលរួមជាមួយ Man UTD ក្នុងឆ្នាំ២០១៨មក។ យ៉ាងណាមិញក្រោយចំណាយពេល១រដូវកាលនៅកីឡដ្ឋាន Old Trafford មិនសូវជោគជ័យ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ បានផ្ទេរទៅលេងឲ្យក្លិប Inter Milan ក្នុងកិច្ចសន្យាខ្ចីជើងក្នុងរដូវកាលនេះ។

  ខ្សែប្រយុទ្ធ Alexis Sanchez 
  ខ្សែប្រយុទ្ធ Alexis Sanchez 

ជាមួយគ្នានេះ បើយោងតាមសារព័ត៌មាន Goal.com ក្លិប Inter មានគំនិតចង់រក្សា Sanchez ឲ្យនៅលេងក្នុងទឹកដីអ៊ីតាលីបន្តទៀត ដោយកំពុងរៀបគម្រោងផ្ទេរយក រូបគេពី Man UTD ជាអចិន្ត្រៃយ៍តែម្ដង ខណៈជើងញាក់វ័យជ្រេរូបនេះ អាចនឹងមានតម្លៃខ្លួនខ្ទង់១៨លានផោន (ឬប្រមាណ ២២លានដុល្លារ)។

  ខ្សែប្រយុទ្ធ Alexis Sanchez 
  ខ្សែប្រយុទ្ធ Alexis Sanchez 

គួរឲ្យដឹងដែរថា កំឡុងពេលលេងឲ្យ Inter ក៏ Sanchez នៅមិនទាន់បានបង្ហាញទម្រង់លេងលេចធ្លោនៅឡើយ ដោយសារកាលពីដើមរដូវកាលគេមានបញ្ហារបួសតាមរំខាន តួយ៉ាងក្នុងរដូវកាលនេះ ជម្រើសជាតិឈីលី ចូលលេងឲ្យក្រុមលោក Antonio Conte បាន២០ប្រកួត ស៊ុតបញ្ចូលទីបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៦ដង៕

  ខ្សែប្រយុទ្ធ Alexis Sanchez 
  ខ្សែប្រយុទ្ធ Alexis Sanchez 

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T