Everton ត្រៀមចាយលុយធំប្រជែងនឹង Arsenal ដើម្បីទិញតារាឆ្នើមម្នាក់នេះពី Man City

//s5.kh1.co/43/430d57b577508477743de3b11f05d0d4de4c47dc.jpg
កីទ្បា

 ០៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Everton ចូលប្រជែងនឹង Arsenal ដើម្បីទិញកីឡាករ John Stones ពី Man City មករួមក្រុមវិញ

អង់គ្លេស៖ ក្លិប Everton ត្រូវបានគេរាយការណ៍មកថាកំពុងតែចង់បានអតីតខ្សែការពាររបស់ខ្លួន មួយរូបនេះមកវិញ​ ពី Manchester City គឺកីឡាករ John Stones ដែលបច្ចុប្បន្នជាជម្រើសទី៥ឯណោះ ក្នុងកែវភ្នែកលោក Pep Guardiola 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ John Stones
  កីឡាករ John Stones

គួរបញ្ជាក់ដែរថា Everton បានលក់កីឡាកររូបនេះឲ្យក្លិប Man City នៅឆ្នាំ២០១៦ក្នុងតម្លៃខ្លួន៤៧លានផោន (ឬជិត៥៩លានដុល្លារ)។ ហើយបច្ចុប្បន្ន ក្លិបអ្នកជិតខាងរបស់ Liverpool មួយនេះកំពុងតែចង់បានរូបគេមករួមក្រុមវិញ ស្របពេលដែលក្លិបកាំភ្លើងធំ Arsenal កំពុងតែតាមទិញដែរនោះ។

  កីឡាករ John Stones កាលលេងឲ្យ Everton
  កីឡាករ John Stones កាលលេងឲ្យ Everton

បើតាមតាមសេចក្ដីរាយកាណ៍អំពី Stones បានឲ្យដឹងថារូបគេកំពុងតែព្យាយាមរកផ្លូវចេញពី Man City ហើយ ដោយកំពុងផ្តោតអារម្មណ៍ទៅលើក្លិបចាស់របស់ខ្លួន Everton ។ កីឡាកររូបនេះនៅសល់កុងត្រា២ឆ្នាំទៀតជាមួយនឹង Man City ប៉ុន្តែមិនអាចជាប់ជាជម្រើសដំបូងឲ្យលោក Pep ដោយសារតែវត្តមានរបស់កីឡាករឈានមុខចំនួន៤រូបនៅតំបន់ការពារកណ្តាល ដូចជា Laporte, Fernandinho, Otamendi និងខ្សែការពារកំពុងតែឡើងជើង Eric García ជាដើម។

  កីឡាករ John Stones និងមិត្តរួមក្រុម
  កីឡាករ John Stones និងមិត្តរួមក្រុម

យ៉ាងណាមិញក្លិប Man City ត្រូវបានគេប៉ាន់ស្មានថាអាចនឹងដាក់លក់ John Stones នៅក្នុងតម្លៃ ៤០ លានផោន (ឬ៥០លានដុល្លារ) ខណៈនៅរដូវកាលនេះ គេបង្ហាញខ្លួនឲ្យក្លិបបានតែ២០ប្រកួតប៉ុណ្ណោះ៕

  កីឡាករ John Stones
  កីឡាករ John Stones

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T