លោក Rivaldo ថា Messi អាចនឹងទៅរួមជាមួយលោក Pep វិញនៅ Man City ឬក៏ទៅលេងជាមួយ Ronaldo នៅ Juventus

//s5.kh1.co/53/535a4ed5a70748508a089963646e48ba5f822668.jpg
កីទ្បា

 ០៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោក Rivaldo ថា Messi គួរតែចាកចេញពី Barca ទៅលេងឲ្យក្លិប Man City ឬក៏ទៅលេងឲ្យ Juventus ជាមួយ Ronaldo

បរទេស៖ កីឡាករ Lionel Messi ថ្មីៗនេះត្រូវបានគេរាយការណ៍មកថាកំពុងតែមានបំណងចង់ចាកចេញពីក្លិប Barcelona ដោយអតីតតារាឆ្នើមរបស់ក្លិបមួយនេះគឺលោក Rivaldo បានឲ្យដឹងថា Messi អាចនឹងទៅរួមជាមួយលោក Pep Guardiola វិញនៅក្លិប Manchester City ឬក៏ទៅលេងឲ្យ Juventus ចាប់ដៃគូជាមួយ Ronaldo បើសិនជារូបគេចាកចេញមែននោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi និងលោក Pep Guardiola
កីឡាករ Lionel Messi និងលោក Pep Guardiola
កីឡាករ Lionel Messi និង Cristiano Ronaldo 
កីឡាករ Lionel Messi និង Cristiano Ronaldo 

គួរឲ្យដឹងដែរថា Messi នឹងចប់កុងត្រាជាមួយក្លិប Barcelona នៅរដូវកាលក្រោយ ហើយរូបគេក៏កំពុងតែរៀប គម្រោងដើម្បីចាកចេញពីក្លិបផងដែរ​ ដោយសារបច្ចុប្បន្ននេះ Barca កំពុងតែមានទម្រង់លេងធ្លាក់ចុះខ្លាំង ដោយនៅក្នុង៤ប្រកួតចុងក្រោយឈ្នះបានតែមួយប៉ុណ្ណោះនិងស្មើដល់ទៅ៣ដង។ ហើយបើសិនជារូបគេចាកចេញមែននោះ មានក្លិបធំៗមិនតិចទេ ដែលចាំបើកទ្វាស្វាគមន៍។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

ប្រសិនបើ Messi ចង់ចាកចេញពី Barca នោះវាច្បាស់ណាស់ថារូបគេកំពុងតែមានបញ្ហាជាមួយក្លិបហើយ។ ខ្ញុំពិតជាមិនសប្បាយចិត្តនោះទេបើសិនជា Messi សម្រេចចិត្តចាកចេញនៅពេលនេះ ប៉ុន្តែខ្ញុំសង្ឃឹមថារូបគេមិនធ្វើបែបនេះទៅចុះ។ ហើយប្រសិនបើពេលដែលចប់កិច្ចសន្យាជាមួយក្លិបរូបគេចាកចេញមែននោះ Messi នៅតែមានសមត្ថភាពអាចទៅលេងនៅ Premier League បានបើទោះបីជាមានអាយុ៣៤ឆ្នាំក៏ដោយ។ ខ្ញុំគិតថាក្លិប Manchester City នឹងបើកទ្វាចាំទទួលរូបគេជានិច្ច ដោយគេអាចនឹងទៅរួមជាមួយលោក Pep Guardiola វិញ។ ជម្រើសមួយទៀតដែលអាចនឹងកើតឡើងគឺ Messi អាចទៅលេងឲ្យក្លិបសេះបង្កង់ Juventus ។ រូបគេអាចធ្វើឲ្យសុបិនរបស់អ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកក្លាយជាការពិត ពោលគឺអាចឃើញ Messi លេងរួមក្លិបជាមួយកីឡាករ Ronaldo។ ហើយប្រសិនបើ Messi មានចំណាប់អារម្មណ៍ចង់ទៅរួមជាមួយ Juventus មែននោះ ខ្ញុំគិតថាក្លិបមួយនេះនឹងចាំទទួលរូបគេដោយមិនស្ទាក់ស្ទើរឡើយ៕

  លោក Rivaldo
  លោក Rivaldo និងពាន Ballon d'Or របស់លោកឆ្នាំ១៩៩៩
  លោក Rivaldo និងពាន Ballon d'Or របស់លោកឆ្នាំ១៩៩៩

ប្រភពgoal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T