ផ្លូវការហើយ! Leroy Sane បានផ្ទេរដោយជោគជ័យទៅកាន់ក្របខ័ណ្ឌ Bundesliga ក្នុងតម្លៃ...

//s5.kh1.co/9e/9e5c177468f977e63173ef9fd83be7afd3e9c94f.jpg
កីទ្បា

 ០៤-កក្កដា-២០២០ ១១ល្ងាច · ៥ ឆ្នាំមុន

កីឡាករឆ្នើម Leroy Sane បានចុះកុងត្រាជាផ្លូវការជាមួយក្លិប Bayern Munich ដោយផ្លាស់ពី Manchester City ក្នុងតម្លៃ ៥០ លានអឺរ៉ូ។

កីឡាករឆ្នើម Leroy Sane បានចុះកុងត្រាជាផ្លូវការជាមួយក្លិប Bayern Munich ដោយផ្លាស់ពី Manchester City ក្នុងតម្លៃ ៥០ លានអឺរ៉ូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីគាត់ត្រូវបានផ្សារភ្ជាប់ជាមួយក្លិបខាងលើនេះកាលពីរដូវក្តៅមុនពេលដែលគាត់រងរបួសរយៈពេលវែងនៅក្នុងការប្រកួត Community Shield ពេលនេះកីឡករសញ្ជាតិអាល្លឺម៉ង់រូបនេះបាន វិលត្រឡប់មកកាន់ក្របខ័ណ្ឌ Bundesliga ហើយបានចុះកិច្ចព្រមព្រៀងដែលនឹងឈានដល់ឆ្នាំ ២០២៥ ។

កីឡាករ Leroy Sane
កីឡាករ Leroy Sane

នាយកប្រតិបត្តិក្លិបលោក Karl-Heinz Rummenigge មានប្រសាសន៍ថា “យើងពិតជារីករាយណាស់ដែលបានស្វាគមន៍ Leroy Sane មកកាន់ក្រុម Bayern ។ “គាត់គឺជាកីឡាករឆ្នើមម្នាក់ដែលបានបង្ហាញពីគុណសម្បត្តិរបស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងក្រុមជម្រើសជាតិ។ “គោលដៅរបស់យើងគឺប្រមូលផ្តុំកីឡាករអាល្លឺម៉ង់ល្អបំផុតមកលេងនៅ Bayern ហើយការចុះហត្ថលេខាលើកីឡាករ Leroy Sane សង្កត់ធ្ងន់ទៅលើគោលដៅមួយនេះផងដែរ។

កីឡាករ Leroy Sane
កីឡាករ Leroy Sane

Sane បាននិយាយថា៖“ Bayern គឺជាក្លិបដ៏អស្ចារ្យមួយដែលមានគោលដៅធំៗ ហើយគោលដៅទាំងនេះក៏ដូចអ្វីដែលខ្ញុំចង់បានផងដែរ។ ខ្ញុំទន្ទឹងរង់ចាំការប្រកួតប្រជែងថ្មី ហើយខ្ញុំសឹងតែមិនអាចរង់ចាំហ្វឹកហាត់ជាមួយក្រុមថ្មីនោះទេ។ ខ្ញុំបានស្គាល់ Hansi Flick កាលពីនៅក្រុមជម្រើសជាតិ U21 ហើយយើងមានទំនាក់ទំនងល្អនឹងគ្នាណាស់។ ខ្ញុំចង់ឈ្នះពានរង្វាន់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានជាមួយ Bayern ហើយជាពិសេសនោះគឺ Champions League

កីឡាករ Leroy Sane និង Hansi Flick
កីឡាករ Leroy Sane និង Hansi Flick

Sane នឹងពាក់អាវលេខ ១០ ប៉ុន្តែមិនពាក់អាវនោះសម្រាប់ការផ្សព្វផ្សាយនៃការមកចូលរួមនៅក្លិបថ្មីនេះ ដោយសារតែជាការគោរពដល់ Philippe Coutinho ដែលមិនទាន់ចាកចេញពីក្លិបនោះទេ គឺនៅជួយក្រុមសម្រាប់វគ្គផ្តាច់ព្រ័ត្រ DFB Pokal និងពាន Champions League ផងដែរ ព្រោះ លេខ ១០ ជាលេខរបស់គាត់៕

ប្រភព Marca

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T