ពលរដ្ឋចិនរាប់ពាន់នាក់ នាំគ្នាទៅចោមរោមមើលភ្លូកទឹកភ្លូកដី បន្ទាប់ពីបានឮសំឡេងនាគ (មានវីដេអូ)

//s5.kh1.co/c7/c7a58d7f928bc7c7c0278f6ceb081911c0f7be51.jpg
សង្គម

 ០៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពលរដ្ឋចិនរាប់ពាន់នាក់ នាំគ្នាទៅចោមរោមមើលភ្លូកទឹកភ្លូកដី បន្ទាប់ពីបានឮសំឡេងនាគ

ចិន៖ ថ្មីៗនេះ មានឃ្លីបវីដេអូស្ទើរមិនគួរជឿ​ បង្ហាញពីមនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅលើកំពូលភ្នំ ដែលស្ថិតក្នុងតំបន់ Xiushui ខេត្ដ Guizhou ភាគនិរតីប្រទេសចិន ដើម្បីទៅស្វែងរកប្រភពនៃសំឡេងដ៏អាថ៍កំបាំងម៉្យាង ដែលឮចេញពីភ្នំ ព្រោះស្ដាប់ទៅដូចជាសំឡេងនាគ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ទិដ្ឋភាពអ្នកស្រុក ឡើងទៅលើកំពូលភ្នំ
 ទិដ្ឋភាពអ្នកស្រុក ឡើងទៅលើកំពូលភ្នំ

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រុកអ្នកភូមិបានប្រញាប់ប្រញាល់ឡើងលើកំពូលភ្នំ បន្ទាប់ពីមានកសិករខ្លះអះអាងថា ពួកគេបានឮសំឡេងដ៏ចម្លែក កាលពីថ្ងៃទី២០ ខែមិថុនា កន្លងទៅ។ ជាមួយគ្នានេះដែរ លោក Liu Fuqiong ជាគ្រូបង្រៀនក្នុងតំបន់និយាយថា៖

ខ្ញុំតែងតែឮសំឡេងស្រែកពីរទៅបីដង នូវរៀងរាល់​​​ ៦ ឬ ៧នាទី។ ខ្ញុំគិតថាវាចម្លែកណាស់ ព្រោះសំឡេងនោះឮខ្លាំង។

 លោក Liu Fuqiong 
 ទិដ្ឋភាពអ្នកស្រុក ឡើងទៅលើកំពូលភ្នំ
 ទិដ្ឋភាពអ្នកស្រុក ឡើងទៅលើកំពូលភ្នំ

យ៉ាងណាមិញ ឃ្លីបវីដេអូហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបង្ហោះលើបណ្ដាញសង្គមរបស់ចិន។ ហើយមានប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានអះអាងថា ជាសំឡេងនាគ ខណៈអ្នកផ្សេងទៀតនិយាយថា វាជាសំឡេងសត្វខ្លា។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីវីដេអូខាងលើល្បីសុះសាយខ្លាំង មន្ដ្រីក្នុងតំបន់បានដាក់របាំងបិទផ្លូវ​ ដើម្បីបញ្ឈប់អ្នកស្រុកមិនឲ្យប្រមូលផ្ដុំគ្នាទៅមើលតទៅទៀត​ ខណៈពេលក្រុមអ្នកជំនាញកំពុងស៊ើបអង្កេតលើសំឡេងចម្លែកនោះ។ ហើយជាលទ្ធផល ពួកគេបានរកឃើញថា វាជាសំឡេងរបស់សត្វបក្សីមួយប្រភេទតែប៉ុណ្ណោះ ដែលរាងរបស់វាធំជាងសត្វចាប ហើយនូវរដូវកាលបង្កាត់ពូជនេះ ប្រភេទសត្វញីតែងតែបញ្ចេញនូវសំឡេងរបស់វា ដែលអាចស្ដាប់ឭរហូតដល់១០០ម៉ែត្រផងដែរ។

សត្វដែលបញ្ចេញសំឡេង
សត្វដែលបញ្ចេញសំឡេង

ជុំវិញករណីនេះដែរ ប៉ូលីសក្នុងតំបន់បាននិយាយថា អ្នកស្រុកយ៉ាងហោចណាស់ នាក់ត្រូវបានឃុំខ្លួនពីបទផ្សព្វផ្សាយពាក្យចចាអារ៉ាមតាមអុីនធឺណេត ព្រោះអះអាងថាជាសំឡេងរបស់នាគ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T