ទាំង១០នេះគឺជាគ្រូបង្វឹកដែលចាយលុយច្រើនជាងគេ ទៅលើការទិញកីឡាករ នៅក្នុងអាជីពរបស់ពួកគាត់

//s5.kh1.co/6c/6c5ff2f717cdcb2ef3c875d3be8c05428ab99e57.jpg
កីទ្បា

 ០៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទាំង១០នេះគឺជាគ្រូបង្វឹកដែលចាយលុយច្រើនជាងគេដើម្បីទិញកីឡាករ នៅក្នុងអាជីពរបស់ពួកគាត់

បរទេស៖ ជាការពិតណាស់ក្នុងការពង្រឹងក្រុមដើម្បីប្រជែងជាមួយនឹងក្លិបដ៏ទៃទៀតនៅទ្វីបអឺរ៉ុប គ្រូបង្វឹករបស់ក្លិបធំៗមួយចំនួនត្រូវតែហ៊ានចំណាយច្រើនក្នុងការទិញកីឡាករល្អៗ ដែលមានតម្លៃខ្លួនថ្លៃៗមករួមក្រុម។ ហើយខាងក្រោមនេះគឺជាគ្រូបង្វឹកដែរបានចំណាយលុយច្រើនបំផុតទាំង១០ ជុំវិញការនាំចូលកីឡាករមករួមក្រុម នៅក្នុងអាជីពរបស់ពួកគាត់៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១០គឺលោក Rafael Benitez ដែលធ្លាប់ដឹកនាំក្លិបធំៗដូចជា Valencia, Liverpool, Inter Milan, Chelsea, Real Madrid និង Newcastle ជាដើម។ លោកបានចំណាយលុយសរុបចំនួន ៨២៤,៨៧លានអឺរ៉ូ (ឬ៩២៧លានដុល្លារ) ក្នុងការទិញកីឡាករចំនួន១០១នាក់។

  លោក Rafael Benitez
  លោក Rafael Benitez

ទី៩គឺលោក Antonio Conte ដែលធ្លាប់ដឹកនាំក្លិបធំៗដូចជា Atalanta, Juventus, Chelsea, និង​ Inter Milan។ រូបលោកបានចាយលុយចំនួន ៨៤៦,៦៩លានអឺរ៉ូ (ឬ៩៥១លានដុល្លារ) ដើម្បីទិញកីឡាករចំនួន៧៨នាក់។

  លោក Antonio Conte
  លោក Antonio Conte

ទី៨គឺលោក Ernesto Valverde ដែលធ្លាប់ជាគ្រូបង្វឹករបស់ក្លិប Athletic Bilbao និង​ Barcelona ដោយទិញកីឡាករបានចំនួន៥៣នាក់ក្នុងចំនួនទឹកប្រាក់៨៤៩,១៣លានអឺរ៉ូ (ឬ៩៥៤លានដុល្លារ)។

  លោក Ernesto Valverde
  លោក Ernesto Valverde

ទី៧គឺលោក Arsene Wenger ដែលដឹកនាំ Arsenal តាំងពីឆ្នាំ១៩៩៦រហូតដល់២០១៨នោះបានចំណាយ លុយដល់ទៅ ៨៩២,៤៧លានអឺរ៉ូ (ឬ១០០២លានដុល្លារ) ដើម្បីទិញកីឡាករចំនួន៨៥នាក់មករួមក្រុម។

  លោក Arsene Wenger
  លោក Arsene Wenger

ទី៦គឺលោក Diego Simeone ដែលជាគ្រូបង្វឹករបស់ At Madrid នោះបានចំណាយដល់ទៅ៩៨៨,៥៤លានអឺរ៉ូ (ឬ១១១០លានដុល្លារ) ដោយទិញបានកីឡាករចំនួន៦៦នាក់។

  លោក Diego Simeone
  លោក Diego Simeone

ទី៥គឺលោក Max Allegri ដែលធ្លាប់ដឹកនាំ AC Milan និង​ Juventus ទិញបានកីឡាករចំនួន៩៥នាក់ ក្នុងទឹកប្រាក់១០៦០លានអឺរ៉ូ (ឬ១១៩០លានដុល្លារ)។

  លោក Max Allegri
  លោក Max Allegri

ទី៤នោះគឺលោក Manuel Pellegrini ដែលធ្លាប់ដឹកនាំក្លិបធំៗដូចជា San Lorenzo, River Plate, Villarreal, Real Madrid, Malaga, Manchester City និង​ West Ham ជាដើម។ លោកបានចំណាយរហូតដល់១១៣០លានអឺរ៉ូ (ឬ១២៦៨លានដុល្លារ) ដោយទិញបានកីឡាករ ៨៦នាក់។

  លោក Manuel Pellegrini
  លោក Manuel Pellegrini

ទី៣គឺលោក Carlo Ancelotti ដែលធ្លាប់ដឹកនាំ Parma, Juventus, AC Milan, Chelsea, PSG, Real Madrid, Bayern Munich, Napoli និង​ Everton នោះបានចំណាយលុយ១២៩០លានអឺរ៉ូ (ឬ១៤៤៨លានដុល្លារ) ដើម្បីទិញកីឡាករចំនួន៨១នាក់មករួមក្រុម។

  លោក Carlo Ancelotti
  លោក Carlo Ancelotti

ទី២គឺលោក Pep Guardiola ដែលធ្លាប់ជាគ្រូបង្វឹកក្លិប Barcelona, Bayern Munich និង​ Man City នោះ ចាយអស់១៣៣០លានអឺរ៉ូ (ឬ១៤៩៣លានដុល្លារ) ដោយទិញកីឡាករចំនួន៦១នាក់។

  លោក Pep Guardiola
  លោក Pep Guardiola

ចំណែកឯទី១នោះគឺលោក Jose Mourinho បានចាយលុយរហូតដល់១៦៣០លានអឺរ៉ូ (ឬ១៨៣០លានដុល្លារ) ដោយទិញបានកីឡាករចំនួន៩៩នាក់ ដែលលោកបានដឹកនាំក្លិបធំៗដូចជា Benfica, Porto, Chelsea, Inter Milan, Real Madrid, Manchester United និង​ Spurs ៕

  លោក Jose Mourinho
  លោក Jose Mourinho

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T