ឥណ្ឌាទិញយន្តហោះចម្បាំងចំនួន ៣៣គ្រឿង ក្នុងតម្លៃ២.៤៣ពាន់លានដុល្លារ

//s5.kh1.co/65/651ed29c69b9cde988972378b4a1563b179bde1f.jpg
សង្គម

 ០៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រសួងការពារជាតិឥណ្ឌា បានទិញ​យន្តហោះចម្បាំង MiG-29 ចំនួន ២១គ្រឿង និង​ Su-30 MKI ចំនួន ១២គ្រឿង

ញូដេលី៖ ​កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រសួងការពារជាតិឥណ្ឌាបានចុះហត្ថលេខា លើការបញ្ជាទិញយន្តហោះចម្បាំងរបស់រុស្ស៊ីចំនួន ៣៣គ្រឿង និងបង្កើនសមត្ថភាព (Upgrade) យន្តហោះចម្បាំង ៥៩គ្រឿងផ្សេងទៀត ដែលមានតម្លៃសរុប ២.៤៣​ពាន់លានដុល្លារ ​ស្របពេលភាពតានតឹងកាន់​តែកើនឡើងខ្លាំង ជុំវិញបញ្ហាជម្លោះព្រំដែនជាមួយប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឥណ្ឌាទិញយន្តហោះចម្បាំង រុស្ស៊ី ៣៣គ្រឿង
ឥណ្ឌាទិញយន្តហោះចម្បាំង រុស្ស៊ី ៣៣គ្រឿង

ប្រភពដដែលបានឱ្យដឹង​ថា ក្រសួងការពារជាតិឥណ្ឌា បានទិញ​យន្តហោះចម្បាំងប្រភេទ MiG-29 ចំនួន ២១គ្រឿង និង​ Su-30 MKI ចំនួន ១២គ្រឿង ​ចំណែកយន្តហោះចម្បាំង ៥៩គ្រឿង​ដែលមានស្រាប់ គឺនឹងត្រូវបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីយកទៅបម្រើការនៅក្នុងជួរកង​​ទ័ពអាកាស​។ ​លើសពីនេះទៀត ក្រសួងការពារជាតិឥណ្ឌាក៏​បានអនុម័តឱ្យមានការអភិវឌ្ឍប្រព័ន្ធមីស៊ីលក្នុងមូលដ្ឋាន​យោធា ព្រមទាំងការបង្កើនសមត្ថភាពអាវុធយុទ្ធភ័ណ្ឌ ក៏ដូចជា​រថយន្ត​​ចម្បាំងសម្រាប់​ទ័ពថ្មើរជើងផងដែរ។

យន្តហោះចម្បាំង Su-30 MKI
យន្តហោះចម្បាំង Su-30 MKI

គួរ​រម្លឹកផងដែរថា ភាពតានតឹងរវាងប្រទេសឥណ្ឌានិងចិន បានបន្តកើនឡើងខ្លាំងអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ បន្ទាប់​ពី​មានការប៉ះទង្គិចគ្នានៅវាល​រហោស្ថាន​ទឹកកក​ ​Ladakh ក្នុងតំបន់ជម្លោះកាស្មៀរ ដែល​បណ្តាលឱ្យកងទ័ពរបស់ប្រទេសទាំងពីរ ត្រូវស្លាប់និងរងរបួសជាច្រើននាក់៕

យន្តហោះចម្បាំង MiG-29  
យន្តហោះចម្បាំង MiG-29  
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T