រាជរដ្ឋាភិបាល ​​អនុញ្ញាត​​ឲ្យ​​កា​ស៊ី​​ណូ​​នៅ​ក​ម្ពុជា​​​បើក​ដំណើរ​ការ​ឡើង​​​វិញ​​ហើយ​​

//s5.kh1.co/d6/d67ef1ff078d294c8d6423fd4905e1e9d7b10de4.jpg
សង្គម

 ០៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា កាស៊ីណូទាំងអស់នៅក្នុងប្រទេសនឹងត្រូវ​បាន​អនុញ្ញាត​ឱ្យបើក​ដំណើរ​ការឡើងវិញ

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា កាស៊ីណូទាំងអស់នៅក្នុងប្រទេស​នឹងត្រូវ​បាន​អនុញ្ញាត​ឱ្យបើកដំណើរការឡើងវិញ បន្ទាប់ពីបិទអស់រយៈពេល ៣ ខែក្នុងគោលបំណងបង្ការការរីករាលដាល​នៃ​មេរោគកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ក្នុងអំឡុងពេលប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តីនៅព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចឲ្យកាស៊ីណូនៅទូទាំងប្រទេសអាច​បន្ត​ប្រតិបត្តិការ​របស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ ករណីនេះត្រូវភ្ជាប់មកជាមួយនូវលក្ខខណ្ឌមួយចំនួន។

ឯកឧត្តម ផៃ ស៊ីផាន បានសរសេរថា៖ “ក៏ប៉ុន្តែមានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ”។ កាស៊ីណូទាំងអស់​នឹងត្រូវស្នើសុំការអនុញ្ញាតពីក្រសួងសុខាភិបាលដែលនឹងត្រូវភ្ជាប់ជាមួយតម្រូវការនៃវិធានការណ៍ការពារកូវីដ១៩ ។

គួររំឭកថា កាលពីថ្ងៃទី ១ ខែមេសា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យកាស៊ីណូក្នុងស្រុកទាំងអស់​ដែលភាគច្រើនស្ថិតនៅតាមបណ្តាខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម និងថៃក៏ដូចជា​នៅខេត្តព្រះសីហនុ​ផង​ដែរ ឲ្យបិទជាបណ្តោះអាសន្នដើម្បី “ជៀសវាងការរីករាលដាលនៃមេរោគកូវីដ១៩” ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា “អ្វីៗទាំងអស់ត្រូវតែបិទ” ។ នាយករដ្ឋមន្រ្តីរូបនេះ​បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថ្ងៃមុនពេលបញ្ជាឲ្យបិទទ្វារដោយបង្ហើបថា “នេះគ្រាន់តែជាការបិទទ្វារបណ្តោះ​អាសន្នប៉ុណ្ណោះ ហើយនៅពេលដែលសភាពការណ៍ក្លាយជាធម្មតាពួកគេអាចធ្វើជំនួញបានវិញ”៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T