ដំណើរការមិនទាន់បានពីរឆ្នាំផង កម្មវិធីមួយរបស់ហ្វេសប៊ុក ដែលយកលំនាំតាមតិកតុក បានដួលបះជើងបាត់

//s5.kh1.co/e3/e3695eb874881e5cc2dce99e43484b3e8889cc10.jpg
បច្ចេកវិទ្យា

 ០៣-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កម្មវិធី Lasso អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការថត ឈុតខ្លីៗចំនួន១៥វិនាទី និងបញ្ចូលបទចម្រៀងពេញនិយមផ្សេងៗ។

បរទេស៖ ក្រុមហ៊ុនហ្វេសប៊ុកលែងបន្តដំណើរជាមួយកម្មវិធី Lasso ដែលត្រូវបានគេបង្កើតឡើង កាលពីមួយឆ្នាំកន្លះមុន ដើម្បីប្រកួតប្រជែងជាមួយកម្មវិធីតិកតុក។ កម្មវិធីយកលំនាំតាមតិកតុកមួយនេះនឹងត្រូវបានបិទ នៅថ្ងៃទី១០ ខែកក្កដា បន្ទាប់ពីមានសេចក្ដីប្រកាសទៅកាន់អ្នកប្រើប្រាស់ កាលពីថ្ងៃពុធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៨ កម្មវិធី Lasso គឺជាការឆ្លើយតបរបស់ក្រុមហ៊ុនហ្វេសប៊ុក ទៅកាន់កម្មវិធីតិកតុកដែលមានអ្នកប្រើវ័យក្មេងជាច្រើន ទាំងនៅក្នុងប្រទេសចិននិងលោកខាងលិច។ កម្មវិធី Lasso អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការថត ឈុតខ្លីៗចំនួន១៥វិនាទី និងបញ្ចូលបទចម្រៀងពេញនិយមផ្សេងៗ។ កម្មវិធីបានប្រើវិធីសាស្ត្រក្នុងណែនាំវីដេអូដែលល្បី ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចចុច hashtags ដើម្បីចូលទៅកាន់បណ្ដុំប្រធានបទ។

កម្មវិធី Lasso ដែលជាដៃគូប្រជែងជាមួយកម្មវិធី TikTok
កម្មវិធី Lasso ដែលជាដៃគូប្រជែងជាមួយកម្មវិធី TikTok

កាលពីដើមឆ្នាំនេះ កម្មវិធី Lasso បានបន្ថែមភាសាហិណ្ឌី ដើម្បីធ្វើការផ្សព្វផ្សាយនិងនាំយកកម្មវិធីថ្មីនេះទៅកាន់ប្រទេសឥណ្ឌា ដែលជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ គេមិនច្បាស់ថា ហេតុអ្វីបានជាក្រុមហ៊ុនហ្វេសប៊ុកមិនពង្រីកទីផ្សាររបស់កម្មវិធីនេះបន្ថែមទៀត។ ប៉ុន្តែអ្វីដែលគេច្បាស់នោះគឺថា ដំណើរការរបស់កម្មវិធី Lasso បានជួបឧបសគ្គតាំងពីចាប់ផ្ដើម។

កម្មវិធី Lasso នឹងបិទនៅថ្ងៃទី១០ ខែកក្កដា
កម្មវិធី Lasso នឹងបិទនៅថ្ងៃទី១០ ខែកក្កដា

លោក Brady Voss ដែលជាអ្នកអភិវឌ្ឍកម្មវិធីនេះ បានចាកចេញពីក្រុមហ៊ុនហ្វេសប៊ុកប៉ុន្មានថ្ងៃ បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់កម្មវិធី Lasso។ កម្មវិធីនេះមានអ្នកប្រើប្រាស់ជាប្រចាំថ្ងៃ ចំនួន៨០,០០០នាក់ នៅលើប្រព័ន្ធប្រតិបត្តិការ Android ប៉ុន្តែមានអ្នកប្រើប្រាស់តិចតួចនៅលើ iOS៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T