កូន​កំលោះ​បាន​ស្លាប់​ ចំណែក​ភ្ញៀវ​មិន​តិច​ជាង​ ១០០​នាក់ ​បាន​ឆ្លង​កូវីដ១៩ ក្រោយ​​ចូល​​រួម​​ពិធី​​​មង្គល​​​ការ​នេះ​

//s5.kh1.co/ca/cacd7369f0560a5e1ce66577cb515d1be80d9ca0.jpg
សង្គម

 ០៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដំបូងកូនកំលោះប្រាប់ថា ខ្លួនមានអារម្មណ៍ថាឈឺនៅឯពិធីមង្គលការ។ ប៉ុន្មានថ្ងៃក្រោយមកគាត់បាន​ទទួលមរណភាព ហើយ​មិនយូរ​ប៉ុន្មាន​ភ្ញៀវជាង ១០០ នាក់បានធ្វើតេស្ត៍រកឃើញកូវីដ១៩នេះ

ដំបូងកូនកំលោះប្រាប់ថា ខ្លួនមានអារម្មណ៍ថាឈឺនៅឯពិធីមង្គលការ។ ប៉ុន្មានថ្ងៃក្រោយមកគាត់បាន​ទទួលមរណភាព ហើយមិនយូរ​ប៉ុន្មាន​ភ្ញៀវជាង ១០០ នាក់បានធ្វើតេស្ត៍រកឃើញកូវីដ១៩នេះ។ ឥលូវនេះមន្រ្តីមានសមត្ថកិច្ចរបស់ឥណ្ឌា បានបើកការស៊ើបអង្កេត​លើការប្រមូល​ផ្តុំកាលពីពិធីមង្គលការ​ដែលអ្នកជំនាញ​ខ្លះ​ បានហៅថាជា​ព្រឹត្តិការណ៍ដែលធ្វើអោយមានការរីករាលដាលមេរោគកូរ៉ូណាវីរុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាច់ញាតិដែលនៅទីនោះបានអោយដឹងថា ព្រឹត្តិការណ៍នេះបានកើតឡើងនៅពាក់កណ្តាលខែមិថុនា ហើយ​មានការចូលរួមពីសំណាក់ភ្ញៀវជាង ៣០០ នាក់នៅទីក្រុងផាណាណា ភាគឥសាននៃរដ្ឋប៊ីហារ។ ប៉ុន្តែពីរបីថ្ងៃមុន​ពិធី​រៀប​អាពាហ៍ពិពាហ៍កូនកំលោះចាប់ផ្តើមក្អួត ហើយត្អូញត្អែរពីការឈឺក្បាល។ នេះបើយោងតាមសាច់​ញាតិម្នាក់ដែល​និយាយ ហើយគាត់មិនប្រាប់រឿងនោះទៅនរណាម្នាក់ឡើយ ព្រោះខ្លាចត្រូវគេរើសអើង។

រូបភាពមង្គលការ
រូបភាពមង្គលការ

ប៉ុន្តែប៉ុន្មានថ្ងៃក្រោយ ពិធីនេះបានបញ្ចប់លោកស្រី Sri Kumar Ravi ដែលជាចៅក្រមនៅស្រុក Patna បាន​និយាយថា កូនកំលោះបានស្លាប់ប្រហែលជាមកពី Covid-19 ហើយឪពុកម្តាយរបស់គាត់បានបូជាសព។តាមរយៈឪពុកម្តាយរបស់កូនកំលោះបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

កាសែត The Wire ដែលជាសារព័ត៌មានឥណ្ឌាបានដកស្រង់សម្តីឪពុករបស់កូនកំលោះថាបាន​បដិសេធថា​ កូនប្រុសរបស់គាត់មិនបានឈឺមុនពេលរៀបការទេ។ ប៉ុន្តែគាត់បាននិយាយថាសមាជិកនៃក្រុមគ្រួសាររបស់គាត់រួម​ទាំងគាត់ផងដែរថ្មីៗនេះបានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុសនេះ។ ប៉ុន្តែមានភ្ញៀវជាង ១០០ នាក់ទៀតបាន​ធ្វើតេស្តអវិជ្ជ​មាន​​បន្ទាប់ពីបានចូលរួមមង្គលការនោះ។ ហើយថ្មីៗនេះប្រទេសឥណ្ឌាមានអ្នកឆ្លងច្រើនជាងកន្លះលាននាក់ ហើយមាន​អ្នកស្លាប់ប្រហែល ១៨.០០០ នាក់​គិតត្រឹមថ្ងៃព្រហស្បតិ៍៕

ប្រជាជនឥណ្ឌា
ប្រជាជនឥណ្ឌា

ប្រភព: News York time

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T