អត់ទុកមុខឲ្យសោះ! យប់មិញ Man City លត់ម្ចាស់ពាន Liverpool មួយទំហឹង (មានវីដេអូ)

//s5.kh1.co/0d/0d0ea0c07bc3a18621a7c82b92050b33fca5989b.jpg
កីទ្បា

 ០៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យប់មិញ Man City លត់ម្ចាស់ពាន Liverpool មួយទំហឹងដោយលទ្ធផល៤ទល់នឹង០

អង់គ្លេស៖ ក្លិប Manchester City បានសងសឹកយ៉ាងចាស់ដៃនៅក្នុងទឹកដីរបស់ខ្លួនទៅលើក្រុមម្ចាស់ជើងឯក Liverpool ដោយលទ្ធផល៤ទល់នឹង០កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Man City
ក្រុមកីឡាកររបស់ក្លិប Man City

យ៉ាងណាក្ដីនៅមុនការប្រកួត​ គេសង្កេតឃើញក្រុមកីឡាកររបស់ Man City បានឈរជារបងកិត្តិយសឲ្យម្ចាស់ជើងឯក Liverpool ដើរចូលទីលាន ។

ក្នុងការប្រកួតនេះ ក្រុមរហស្សនាមហង្សក្រហមបានធ្វើការសម្រុកយ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះនៅដើមតង់ទី១ ដោយកីឡាករ Mohamed Salah សឹងតែអាចរកបានមួយគ្រាប់មុនទៅហើយ តែបែរជាស៊ុតបុកនឹងបង្គោលទីទៅវិញ។

ក្រុមកីឡាកររបស់ Man CIty ឈរជារបងកិត្តិយសឲ្យម្ចាស់ជើងឯក Liverpool
ក្រុមកីឡាកររបស់ Man CIty ឈរជារបងកិត្តិយសឲ្យម្ចាស់ជើងឯក Liverpool

គ្រាប់បាល់កើតឡើងនៅនាទីទី២៤ដោយបាល់ប៉េណាល់ទី របស់កីឡាករ Kevin De Bruyne ក្រោយពីកីឡាករ Joe Gomez បង្កកំហុសទៅលើ Sterling ដួលក្នុងតំបន់គ្រោះថ្នាក់។ នៅ១០នាទីបន្ទាប់ Sterling ក៏បន្ថែមគ្រាប់ទី២ឲ្យក្លិបរបស់ខ្លួនបានសម្រេច មុនពេលដែលកីឡាករ Phil Forden រកគ្រាប់ទី៣ឲ្យ Man City នៅចុងតង់ទី១។

ក្រុមកីឡាកររបស់ក្លិប Man City
ក្រុមកីឡាកររបស់ក្លិប Man City

ចូលដល់តង់ទី២ Liverpool ក៏នៅតែមិនអាចបំបែកពងមាន់របស់ខ្លួនបាន ផ្ទុយទៅវិញ បែរជាត្រូវ Man City បន្ថែមមួយគ្រាប់ទៀតដែលជាគ្រាប់ទី៤នៅនាទីទី៦៦ ដោយការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ Oxlade-Chamberlain ក្រោមការស៊ុត ពីសំណាក់កីឡាករ Raheem Sterling 

  កីឡាករ Raheem Sterling 
  កីឡាករ Raheem Sterling 

ងាកមកមើលស្ថិតិនៃការគ្រប់គ្រងបាល់វិញគឺក្លិបទាំង២មានភាគរយប្រហាក់ប្រហែលគ្នា ហើយការស៊ុតក៏មិនលើសគ្នាច្រើននោះដែរ ពោលគឺ Man City មានឱកាសស៊ុត១២ជើងចំគោលដៅ៥លើក និងចូលទី៤គ្រាប់។ ចំណែកឯ Liverpool ស៊ុតបាន១១ជើងចំគោលដៅ៣លើកប៉ុន្តែគ្មានសំណាងរកគ្រាប់បាល់បាននោះទេ។ បន្ទាប់ពីការប្រកួតនេះក្លិបទាំង២នៅសល់៦ប្រកួតទៀតដើម្បីបញ្ចប់រដូវកាលរបស់ខ្លួននៅលីគកំពូល Premier League ៕

  កីឡាករ Phil Forden
  កីឡាករ Phil Forden
ការប្រកួតរវាង Man City និង Liverpool 

ប្រភព90min

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T