អាសន្នហើយ! មនុស្ស ១ នាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួន ដោយសារព្យុះភ្លៀងកំពុងបោកបក់ទីក្រុងឆុងឈីងប្រទេសចិន

//s5.kh1.co/70/70b8f865756e446ff3c84b0e41a789fd681a69e0.jpg
សង្គម

 ០២-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ព្យុះភ្លៀងដ៏ខ្លាំបានបក់បោកមកលើក្រុងឆុងឈីងភាគនិរតីនៃប្រទេសចិនបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ និងមនុស្សម្នាក់ផ្សេងទៀតបានបាត់ខ្លួននៅម៉ោង ១០ ព្រឹកថ្ងៃព្រហស្បតិ៍នេះ

ចិន៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា ព្យុះភ្លៀងដ៏ខ្លាំបានបក់បោកមកលើក្រុងឆុងឈីងភាគនិរតីនៃប្រទេសចិន បណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ និងមនុស្សម្នាក់ផ្សេងទៀតបានបាត់ខ្លួននៅម៉ោង ១០ ព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការធ្លាក់ភ្លៀងយ៉ាងខ្លាំងបែបនេះធ្វើឱ្យការរស់នៅរបស់ប្រជាជនក្នុងតំបន់ជាង ៦៩,០០០ នាក់ជួបប្រទះផលវិបាកយ៉ាងធ្ងន់ធ្ងរ។ យោងតាមទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតបានឱ្យដឹងថា ប្រជាជនសរុបចំនួន ២,០៣៥ នាក់ត្រូវបានជម្លៀសចេញ។

ស្ថានភាពទឹកជំនន់ដោយសារព្យុះភ្លៀងនៅក្រុងឆុងឈីង
ស្ថានភាពទឹកជំនន់ដោយសារព្យុះភ្លៀងនៅក្រុងឆុងឈីង

ព្យុះភ្លៀងនេះក៏ធ្វើឱ្យខូចខាតផលដំណាំ ១,២៥១ ហិកតា រំលំផ្ទះ និងរំខានដល់ចរាចរណ៍ផ្លូវហាយវេនៅ ក្រុងឆុងឈីងផងដែរ។ ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់មានចំនួន ៧៣,៣២ លានយ័ន (ប្រហែល ១០,៣៧ លានដុល្លារអាមេរិក)។

ស្ថានភាពទឹកជំនន់ដោយសារព្យុះភ្លៀងនៅក្រុងឆុងឈីង
ស្ថានភាពទឹកជំនន់ដោយសារព្យុះភ្លៀងនៅក្រុងឆុងឈីង

អាជ្ញាធរឃ្លាំមើលជលសាស្រ្តក្រុងបាននិយាយថា ការធ្លាក់ភ្លៀងខ្លាំងនេះបានវាយបំផ្លាញផ្នែកខ្លះនៃទីក្រុងចាប់តាំងពី ព្រឹកថ្ងៃពុធដល់ព្រឹកថ្ងៃព្រហស្បតិ៍ដោយមានភ្លៀងធ្លាក់ប្រចាំថ្ងៃធំបំផុតឈានដល់ ១២៨ មីល្លីម៉ែត្រនៅក្នុងភូមិជីងជូ។ ទឹកភ្លៀងបានធ្វើឱ្យទឹកកើនឡើងហួសកម្រិតប្រកាសអាសន្ននៅតាមទន្លេមួយចំនួន៕

ស្ថានភាពទឹកជំនន់ដោយសារព្យុះភ្លៀងនៅក្រុងឆុងឈីង
ស្ថានភាពទឹកជំនន់ដោយសារព្យុះភ្លៀងនៅក្រុងឆុងឈីង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T