ស្ងាត់ៗ! Arsenal កំពុងត្រៀមកីឡាករជួរមុខ២នាក់ដើម្បីដូរយក Griezmann ពី Barca

//s5.kh1.co/7f/7fa2dfc79be72daffc956dede6ac7cdb528fe77d.jpg
កីទ្បា

 ០២-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Arsenal កំពុងត្រៀមកីឡាករជួរមុខ២នាក់គឺ Aubameyang និង​ Guendouzi ដើម្បីដូរយក Griezmann ពី Barca

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបកាំភ្លើងធំ Arsenal កំពុងតែត្រៀមកីឡាករជួរមុខរបស់ខ្លួន២នាក់គឺខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និង​ ខ្សែបម្រើ Mattéo Guendouzi​ ក្នុងការចរចាជាមួយក្លិប Barcelona ដើម្បីដូរយកកីឡាករ Antoine Griezmann 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Aubameyang និង​ Guendouzi​
កីឡាករ Aubameyang និង​ Guendouzi​

កីឡាករជម្រើសជាតិបារាំង Griezmann​ ហាក់សម្របខ្លួនមិនទាន់ត្រូវនឹងប្រព័ន្ធលេងរបស់ Barcelona នៅរដូវកាលដំបូងរបស់គេជាមួយក្លិប ក្រោយផ្លាស់ពី At Madrid ក្នុងតម្លៃខ្លួនកប់ក្ដោង១០៧លានផោន (ឬ១៣៤លានដុល្លារ)។

  កីឡាករ Antoine Griezmann
  កីឡាករ Antoine Griezmann

គួរឲ្យដឹងដែរថា Griezmann រកបានតែ៨គ្រាប់ប៉ុណ្ណោះឲ្យ Barca នៅរដូវកាលនេះ ដែលនេះជាកំណត់ត្រាដ៏ទាបបំផុតរបស់គេចាប់តាំងពីឆ្នាំ២០១១មក ក្រោមការដឹកនាំរបស់គ្រូបង្វឹក Quique Setien

  កីឡាករ Antoine Griezmann
  កីឡាករ Antoine Griezmann

ស្របពេលជាមួយគ្នានេះ Arsenal ក៏កំពុងតែស្វែងរកខ្សែប្រយុទ្ធដើម្បីមកជំនួស Aubameyang និង​ Lacazette ដែលកំពុងតែមានបំណងចង់ចាកចេញពីក្លិប។ ក្នុងនោះដែរលោក Arteta ក៏ត្រូវបានគេរាយការណ៍មកថាកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំយក Griezmann មករួមក្រុម។

កីឡាករ Aubameyang និង​ Lacazette
កីឡាករ Aubameyang និង​ Lacazette

យ៉ាងណាមិញកុងត្រារបស់ Aubameyang ជាមួយ Arsenal នៅសល់តែមួយរដូវកាលទៀតប៉ុណ្ណោះ ហើយមិនទាន់មានចម្លើយពីកីឡាកររូបនេះនៅឡើយទេក្នុងការបន្តកិច្ចសន្យាថ្មី។ ដោយឡែក Barcelona ក៏កំពុងតែមានការចាប់អារម្មណ៍លើរូបគេ និងមិត្តរួមក្រុមរបស់គេម្នាក់ទៀតដែរគឺខ្សែបម្រើ  Guendouzi ។ ដូចនេះ Arteta អាចនឹងមិនចំណាយលុយច្រើនដើម្បីទិញយក Griezmann មករួមក្រុម ដោយធ្វើការដោះដូរកីឡាកររបស់ខ្លួនទាំងពីរនេះជាថ្នូរ៕ 

  កីឡាករខ្សែបម្រើ Mattéo Guendouzi
  កីឡាករខ្សែបម្រើ Mattéo Guendouzi

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T