ខ្សែការពារធ្លាក់កូដរបស់ Man Utd ម្នាក់នេះកំពុងត្រៀមខ្លួនមកហ្វឹកហាត់ជាមួយក្លិបវិញហើយ

//s5.kh1.co/88/8894ee42c2ed083667b89a131deabd292e5c2239.jpg
កីទ្បា

 ០២-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខ្សែការពារធ្លាក់កូដរបស់ Man Utd គឺកីឡាករ​ Marcos Rojo កំពុងត្រៀមខ្លួនមកហ្វឹកហាត់ជាមួយក្លិបវិញហើយ

អង់គ្លេស៖ កីឡាករ Marcos Rojo ត្រូវបានគេរាយកាណ៍មកថាកំពុងតែត្រៀមខ្លួនមកធ្វើការហ្វឹកហាត់ជាមួយក្លិប Manchester United វិញហើយ ក្រោយត្រូវបានក្លិបរបស់អាហ្សង់ទីន Estudiantes ខ្ចីជើងទៅរួមក្រុមកាល ពីខែមករានោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Marcos Rojo
  កីឡាករ Marcos Rojo

កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះនៅសល់កុងត្រាជាមួយក្លិប Man Utd ចំនួនមួយរដូវកាលទៀតប៉ុណ្ណោះ ដោយកំពុងតែជាគោលដៅតាមទិញរបស់ក្លិបនៅស្រុកកំណើតខ្លួន Boca Juniors ផងដែរ។

  កីឡាករ Marcos Rojo នៅលេងឲ្យ Estudiantes
  កីឡាករ Marcos Rojo នៅលេងឲ្យ Estudiantes

ជាមួយគ្នានេះក្លិប Estudiantes ដែលកំពុងខ្ចីជើង Rojo ក៏មិនទាន់បោះបង់ចោលគំនិត ក្នុងការទិញផ្តាច់ខ្សែការពារវ័យ៣០ឆ្នាំដែរ ដោយក្លិប Man Utd អាចនឹងដាក់លក់កីឡាកររូបនេះក្នុងតម្លៃខ្លួន១៥លានផោន (ឬជិត១៩លានដុល្លារ)។

  កីឡាករ Marcos Rojo ប៉ះជាមួយ Eden Hazard
  កីឡាករ Marcos Rojo ប៉ះជាមួយ Eden Hazard

គួររម្លឹកផងដែរថា Marcos Roja មកចូលរួមជាមួយ Man Utd នៅក្នុងឆ្នាំ២០១៤ដោយផ្លាស់ពីក្លិប Sporting Lisbon របស់ប្រទេសព័រទុយហ្កាល់ ក្នុងតម្លៃខ្លួន១៦លានផោន​ (ឬ២០លានដុល្លារ)។

  កីឡាករ Marcos Rojo ពេលលេងឲ្យក្លិប Sporting Lisbon
  កីឡាករ Marcos Rojo ពេលលេងឲ្យក្លិប Sporting Lisbon

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T